ភាគ២

1.1K 112 5
                                    

៊    ឃើញស្នាមញញឹមអ្នកម្ខាងទៀតធ្វើឲ្យនាយរឹតតែ
ប្រាកដចិត្តថាដូចអ្វីដែលគិតរួចក៏ដើរទៅរកប្អូនដែលនៅក្នុងរង្វង់ដៃបងប្រុសធំបើកអាវដែលគ្របលើរាង
កាយតូចប្អូនចេញបង្ហាញយ៉ាងច្បាស់ៗនូវស្លាកស្នាមដែលនាយស្គាល់ច្បាស់ថាជាអ្វី ទើបកំហឹងជ្រួលជ្រៀបស្ទុះមកចាប់ក្របួចកអាវអ៉ីដេនឡើងញ័រដៃទទ្រើក ប្អូនប្រុសដែលនាយស្រឡាញ់ថ្នាក់ថ្នម តាម
ចិត្តប្អូនគ្រប់យ៉ាងមិនហ៊ានសូម្បីតែស្រែកគំហក
ខ្លាំងៗដាក់ តែពេលនេះបែរជាមានអ្នកដែលហ៊ានធ្វើ
រឿងបែបនេះដាក់ប្អូនជាទីស្រឡាញ់របស់នាយ
តើឲ្យនាយទប់កំហឹងបានយ៉ាងមិច?

    "ស៊ុងហ៊ុនបានហើយ"សំឡេងធំពោរពេញដោយ
អំណាចស៊ុងហ៊ុនងាកមុខទៅមើលចំណែកដៃក៏ទម្លាក់ចុះពីកអាវអ៉ីដេនយឺតៗទាំងការងឿយឆ្ងល់និង
អ្នកដែលឈានជើងចូលមក នេះពួកគាត់មកបានយ៉ាងមិច នេះដឹងរឿងដែរមែនទេ??

    "ប៉ាម៉ាក់"ជុងស៊ុងកូនប្រុសច្បងបន្លឺឡើងទាំងភ្ញាក់
ផ្អើលក្រោយឃើញវត្តមានឪពុកម្តាយនៅចំពោះមុខ
ក្រែងពួកគាត់ទាំងពីរមានភារកិច្ចទៅក្រៅប្រទេសពីរ
សប្ដាហ៍មិនចឹង ហេតុអីសុខៗបែរជាលេចវត្តមានមក
ក្នុងភូមិគ្រឹះចំហេតុការណ៍ភ្លាមៗបែបនេះ??វាមិនមែន
ជារឿងចៃដន្យទេ

    "ជុងស៊ុងនាំប្អូនទៅបន្ទប់សម្រាកសិនទៅ"
លោកស្រីជីអ៉ីនបន្លឺប្រាប់ទៅកូនប្រុសច្បង នាយងក់ក្បាលតិចៗហើយបីប្អូនឡើងទៅខាងលើដែលជាបន្ទប់សម្រាក ម្នាក់ៗដែលនៅខាងក្រោមក្រោយសម្លឹងទៅខាងលើរហូតផុតក្រសែភ្នែកទើបម្នាក់ៗងាក
មកសម្លឹងគ្នាទៅវិញទៅមក ស៊ុងហ៊ុនក្តាប់ដៃណែន
ព្យាយាមទប់កំហឹងព្រោះមិនចង់ឲ្យមានជម្លោះនៅមុខ
ឪពុកម្តាយរបស់នាយ តែពេលឃើញស្នាមញញឹមផ្ចាញ់ផ្ចាលម្ខាងទៀតហើយ វាធ្វើឲ្យនាយទប់មិនជាប់
ចង់ហក់ស្ទុះទៅវាយឲ្យបែកឈាមតែម្តង

    "អង្គុយលេងសិនទៅលោកអ៉ីដេន"លោកអ៊ូស៊ុង
អាណាវីនម្ចាស់ភូមគ្រឹះក៏និយាយឡើងដើម្បីឲ្យស្ថាន
ការណ៍ល្អជាងនេះ ព្រោះដឹងដល់ទឹកមុខកូនប្រុសទី
ពីរដែលខឹងសឹងតែញ័រខ្លួន ពួកគេក៏អង្គុយចុះលើសាឡុងដោយលោកអ៊ូសុងនិងភរិយាអង្គុយសាឡុង
ធំកណ្តាល ចំណែកស៊ុងហ៊ុននិងអ៉ីដេនអង្គុយទល់
មុខគ្នាសម្លក់សម្លឹងគ្នាមិនឈប់

ម្ចាស់តូចទី៤ ( MY OMEGA ) Where stories live. Discover now