ភាគ៧

1K 127 14
                                    

    ឡានស៊េរីទំនើបចុងក្រោយបង្អស់ពណ៌ខ្មៅរលោងស្រិលរំកិលយឺតៗចេញពីភូមិគ្រឹះអាណាវីនបង្កឲ្យ
មនុស្សម្នាក់ក្នុងឡានបញ្ចេញទឹកមុខសោកសៅព្រោះនេះជាផ្ទះដែលខ្លួនរស់នៅតាំងតែពីតូចរហូតដល់វ័យនេះតែសុខៗក៏ត្រូវឃ្លាតទៅរស់នៅលំនៅឋានថ្មីដែល
គេផ្ទាល់មិនសូម្បីចង់ទៅជាន់នៅទីនោះតែយ៉ាងណាក៏គេគេចមិនផុតស៊ូទ្រាំខាំមាត់សង្កត់ចិត្តរស់នៅ
ទីនោះព្រោះនេះជាវិធីតែម្យ៉ាងគត់ដែលខ្លួនគេអាចជួយគ្រួសារបានអ៉ីដេនសង្កេតឃើញទឹកមុខអាឡោះ
អាល័យរបស់រាងតូចដែលនៅក្បែរហើយនាយសើច
រហ៉ឹសនិងបំពង់កទឹកមុខរាងតូចដែលពេបមាត់ភ្នែកក៏គល់ដោយទឹកថ្លានិងរង្វង់ភ្នែកជាប់មើលចុះថាមិនឲ្យនាយខ្នាញ់បានយ៉ាងមិច

    "ស្ងាត់ម្ល៉េះមិនមានរឿងនិយាយជាមួយបងទេ"
អ៉ីដេនពោលសួរទៅរាងតូចដែលមិនសូម្បីមាត់រកនាយមួយម៉ាត់តាំងពីឈានជើងចូលមកក្នុងឡាន រាងតូចឮបែបនេះក៏ងាកមើលមុខនាយបន្តិចទើបងាកមុខចេញវិញ ពេលនេះគេមិនចង់ឃើញមុខបុរសម្នាក់នេះឡើយបើអាចមិនសូម្បីចង់ដកដង្ហើមរួមជាមួយគ្នា
គេថប់ៗសឹងតែស្ទះខ្យល់ស្លាប់ទៅហើយ ឃើញមុខពេលណាអារម្មណ៍ខឹងស្អប់វាកើនឡើងជាលំដាប់

    "គ្មានអ្វីត្រូវនិយាយ"

    "ធ្វើអី"រាងតូចទឹកមុខប្រែជាស្លេកស្លាំងភ្លាមៗពេល
នាយចុចអ្វីម្យ៉ាងទម្លាក់បាំងខាងក្រោយជិតឈឹងរួចទាញគេឲ្យអង្គុយលើភ្លៅ ដៃរវៀមមិនទុកឲ្យទំនេរនាយឈ្លានពានអោបរឹតចង្កេះតូចរហូតដល់បង្អូសដៃអង្អែលត្រគៀករាងតូចថ្នមៗបង្កឲ្យរាងតូចខាំមាត់ខ្នក់ខ្នាញ់សម្លក់ទៅអ្នកដែលកំពុងលូកលាន់គេ ជេយ៉ុនសម្រួលអារម្មណ៍ព្រោះគេបានសន្យាហើយថានិងធ្វើតាមអ្វីដែលនាយចង់ដោយមិនប្រកែកតវ៉ាតែនេះវាដូចជាពេកហើយសូម្បីលើឡានក៏មិនចោលចរិកពាលនេះដែរ នាយម្នាក់នេះហួសហេតុពេកហើយ

    "អ្ហឹម!!"ឃើញទឹកមុខអ្នកម្ខាងទៀតហើយធ្វើឲ្យនាយទ្រាំមិនបានទាញកញ្ជឹងរាងតូចរួចទម្លាក់បបូរ
មាត់បឺតជញ្ជក់បបូរមាត់ក្រពុំនោះខ្លាំងៗតាមចិត្តចង់ នាយខ្នាញ់ណាស់ពេលណាក៏អាចឌឺនាយបានដែរ
ចឹងហើយដាក់ទោសខ្លះទើបសម ការថើបកាន់តែរោលរាលនាយបឺតជញ្ជក់បបូរមាត់ក្រពុំមិនលែង
ជេយ៉ុនព្យាយាមច្រាននាយចេញព្រោះគេសឹងតែអស់
ខ្យល់ទៅហើយតែនាយមិនលែងនៅបន្តថើបគេមួយសន្ទុះទើបព្រមប្រលែងបបូរមាត់រាងតូចឲ្យមានសេរីភាពតែមិនអស់ត្រឹមនេះនាយជ្រប់ក្បាលនិងករាងតូចថើបស្រង់យកក្លិនក្រអូបចេញពីកាយរាងតូចយ៉ាងពេញចិត្ត

ម្ចាស់តូចទី៤ ( MY OMEGA ) Where stories live. Discover now