ភាគ១២

1.2K 122 15
                                    

    ព្រឹកថ្ងៃថ្មីប៉ុន្តែវាខុសពីព្រឹករាល់ដងព្រោះថ្ងៃនេះជាថ្ងៃដែលជេយ៉ុនរស់នៅក្នុងវិមានលីស្ទីនត្រាថ្ងៃដំបូងក្នុងនាមជាអ្វី??វាគួរឲ្យអស់សំណើចបន្តិចបើសួរអំពីរឿងនេះប៉ុន្តែវាក៏មិនយូរមិនឆាប់រាងតូចម្នាក់នេះក៏ក្លាយទៅជាផ្នែកមួយក្នុងវិមានមិនខាន កាយស្រឡូន
នៅក្នុងបន្ទប់ធំពេលនេះម៉ោងប្រាំបួនព្រឹកទៅហើយទើបគេអាចក្រោកពីគេងគ្រាន់តែបើកភ្នែកសន្សឹមៗក្បាលក៏ឈឺឈីបៗប្រឹងច្រត់ដៃងើបទាំងធីងធោងឈឺស្រគៀរពេញទាំងខ្លួនយប់មិញនេះនាយលេងគេមិនតិចទឹកឯណាល្មមដើរមិនចង់រួចដែរគេទម្លាក់ជើងស្រឡូនចុះពីគ្រែឈានជើងដើរមួយៗតម្រង់ទៅបន្ទប់ទឹកហើយក៏មិនប្លែកចិត្តថានាយបាត់ទៅណាមុននាយចាកចេញទៅក៏មិនភ្លេចប្រាប់គេមុនដូចគ្នាថាមានការងារបន្ទាន់នៅក្រុមហ៊ុនចេញទៅតាំងពីព្រលឹមម្ល៉េះតែគេមិនខ្ចីតបតសុខចិត្តធ្វើមិនដឹងមិនឮ
ជេយ៉ុនចេញពីបន្ទប់ទឹកវិញក្រោយសម្អាតខ្លួនរួចរាល់
រួចចូលបន្ទប់ផ្លាស់សម្លៀកបំពាក់ថ្ងៃនេះគេពាក់អាវដៃវែងពណ៌ខៀវស្រាលនិងខោលើជង្គង់ព្រោះនៅឈឺផ្នែកខាងក្រោមមិនចង់ពាក់អ្វីនាំឲ្យពិបាកខ្លួននោះទេ

    "នៅដើរបានទៀតខ្ញុំសរសើរឯងណាស់ជេយ៉ុន"
គ្រាន់បើកទ្វារចេញមកក្រៅភ្លាមក៏ទទួលបានការស្វាគមន៍ពីអនាគតក្មួយថ្លៃទៅហើយ ជុងវ៉ុនគេក៏ទើបនិងភ្ញាក់ដូចគ្នាព្រោះថ្ងៃនេះជាថ្ងៃសម្រាកមិនរៀនគេ
អោបដៃផ្អែកខ្នងនិងទ្វារមើលសកម្មភាពរបស់ជេយ៉ុនដែលព្យាយាមតោងនេះតោងនោះដើរទៅមុខគេទើសភ្នែកចង់ជួយតែចង់ញោះឲ្យខឹងមុនសិនទោះយប់មិញសំឡេងវាមិនឮដល់បន្ទប់គេប៉ុន្តែគ្រាន់តែបង្ហាញចេញមកបែបនេះក៏ដឹងថាយប់មិញនេះពូរបស់គេលេងធ្ងន់ដៃហើយបានជាដើរបាក់ខ្ញើកដូច
បាក់ជើងបែបនេះនោះ

    "មានចិត្តទេ"ជេយ៉ុនសម្លឹងមុខជុងវ៉ុនដែលមិនគិតជួយគ្រាគេទេនៅឈរបង្ហាញរាងឌឺគេទៅវិញនេះបើគេមិនឈឺគេក៏មិនសុំជំនួយដែរខ្ពើមណាស់រឹកពាគួរឲ្យស្អប់ដូចពូរបស់គេបេះដាក់

    "ចង់រកគេឲ្យជួយសម្តីបែបនេះ"ជុងវ៉ុនចូលទៅជួយគ្រាជេយ៉ុនទាំងខឹងបន្តិចខ្នាញ់បន្តិចនិងសម្តីមិនចេះចុះញ៉មម្តងណាឡើយសមហើយដែលពូរបស់គេដាក់ឲ្យទ្រោមខ្លួនបែបនេះចាំមើលលើកក្រោយញុះញុងលោកពូថាឲ្យដាក់ខ្លាំងជាងនេះ ឲ្យខ្លាំងរហូតហើបមាត់និយាយមិនរួចតែម្តងចាំមើលនៅខ្លាំងទៀតឬអត់

ម្ចាស់តូចទី៤ ( MY OMEGA ) Where stories live. Discover now