ភាគ១៧⚠️

1.3K 126 23
                                    

ជុងវ៉ុនដើរត្រឡប់ទៅតុរបស់ខ្លួនវិញហាក់ធ្វើខ្លួនមិនត្រូវអាការៈភ្លឹកៗព្រោះអារម្មណ៍នៅតែដិតជាប់និងហេតុការណ៍មុននេះនៅឡើយគេសម្រួលអារម្មណ៍ឡើងវិញបណ្តេញគំនិតមុននេះចោលលើកកែវស្រាជល់គ្នាផឹកជាមួយមិត្តព្រោះមិនចង់ឲ្យមិត្តខ្លួនសង្ស័យអ្វីឡើយប៉ុន្តែភ្នែកក៏រ៉េទៅប៉ៈនិងស៊ុងហ៊ុនដែលនៅតុនៃជ្រុលម្ខាងទៀតសម្លឹងមកគេតែគេក៏ធ្វើរឹកមិនខ្វល់គេក៏មិនយល់ពីខ្លួនឯងហេតុអីគេស្ងាត់បែបនេះមិនរករឿងទាំងដែលនេះមិនមែនចរិករបស់គេទាល់
តែសោះ

ងាកមកមើលនៅក្នុងទីលានប្រណាំងដ៏ធំសំឡេងហ៊ោកញ្ជ្រាវរបស់ក្រុមយុវវ័យហ៊ោឡើងដើម្បីជាការលើកទឹកចិត្តដល់អ្នកប្រណាំងពីររូបដែលកំពុងត្រៀមប្រកួតគ្នាបន្តិចទៀតនេះ ស្រីស្អាតស្លៀកពាក់ស៉ិចស៉ីឈររ៉េរាកាច់រាងបង្ហាញជាចំណីភ្នែកពួកមនុស្សប្រុសសម្លឹងមើលមិនដាក់ នាងកាន់ទង់ក្រវីក្រវាត់ជាសញ្ញាឲ្យអ្នកប្រណាំងត្រៀមខ្លួនដៃនាងទម្លាក់ទង់ចុះក្រោមកាលណាមិនបង្អង់យូរសំឡេងហ្គែរលាន់ឮយ៉ាង
ទ្រលឹងបញ្ជាក់ពីភាពការប្រកួតប្រជែងយកឈ្នះចាញ់
របស់អ្នកប្រកួតទាំងពីរ

"ស្រីស្អាតម្នាក់នោះនិងខ្ញុំតើលោកគិតថាមួយណាស្អាតជាងថាទៅមើល"សំឡេងតូចឆ្មារបន្លឺឡើងស្របពេលភ្នែករបស់គេសម្លឹងទៅនាងព្រោះនាងតែងតែចោលភ្នែកមកអ៉ីដេនជារឿយៗអ៉ីដេនអាចមិនចាប់អារម្មណ៍ប៉ុន្តែគេដឹងច្បាស់ណាស់ថានាងកំពុងគិតអីលើនាយ

"អូនគិតអី"នាយសែនហួសចិត្តនិងសំណួររបស់រាងតូចក្នុងរង្វង់ដៃសុខៗក៏សួរសំណួរបែបនេះ នាយពិតជាគិតមិនយល់ថារាងតូចកំពុងគិតអី?ហេតុអីយកខ្លួនទៅប្រៀបធៀបជាមួយនាង?ទាំងដែលនាយឲ្យតម្លៃរាងតូចលើសពីអ្វីៗទាំងអស់

"សួស្តីម្ចាស់វិមានខានជួបគ្នាយូរហើយ"សំឡេងរបស់មនុស្សប្រុសម្នាក់បន្លឺឡើងក្រោយខ្នងធ្វើឲ្យអ្នកទាំងពីរបែរទៅរកភ្លាមៗអ៉ីដេនញញឹមរាក់ទាក់ក្នុងនាមជាមនុស្សស្គាល់គ្នាជិតដិត

"សួស្តីម្ចាស់តូច"នាយញញឹមបន្តិចឱនគំនាបរួមជាមួយនិងរាងតូចម្នាក់ទៀតនៅក្បែរគ្នាចាត់ទុកជាការរាក់ទាក់មកកាន់គេចំណែកជេយ៉ុនបានត្រឹមញឹមៗតបតទៅវិញរួចងើយ-កបន្តិចសម្លឹងទៅអ៉ីដេនភ្លឹសៗ
ព្រោះជួបមនុស្សប្លែកមុខបែបនេះគេហាក់ធ្វើខ្លួនមិនត្រូវឡើយ

ម្ចាស់តូចទី៤ ( MY OMEGA ) Where stories live. Discover now