ភាគ២១

1K 124 13
                                    

ប៉ុន្មានថ្ងៃកន្លងផុតទៅពេលនេះឡានស្ពតស៊េរីទំនើបពណ៌ខ្មៅរលោងស្រិលចុងក្រោយបង្អស់បើកមកឈប់មុខទ្វារវិមានលីស្ទីនត្រាដោយមានឡានបន្តកន្ទុយគ្នាបួនប្រាំគ្រឿងពីក្រោយគ្រាន់តែឈប់ង៉ក់ក៏មានអ្នកចាំបើកទ្វាររួចជាស្រាច់ហើយអ្នកក្នុងឡានក៏គ្មានអ្នកណាក្រៅពីម្ចាស់វិមាននិងភរិយាថ្មីថ្មោងដែលរៀបការជាមួយគ្នាបីថ្ងៃមុននោះទេថ្ងៃនេះពួកគេបានត្រឡប់មកវិមានវិញក្នុងនាមជាស្វាមីភរិយាពេញច្បាប់អ៉ីដេនឈានជើងចុះមុនទើបបែរទៅខាងក្នុងឡានស្នាមញញឹមផុសឡើងលើផ្ទៃមុខរួចក៏លាដៃចាំទទួលដៃតូចពីភរិយាដើម្បីឲ្យគេចុះមកបានស្រួលជេយ៉ុនញញឹមបន្តិចដាក់ដៃលើបាតដៃនាយមុននិងឈានជើងចុះពីឡានជើងស្រឡូនបោះជំហានចូលក្នុងវិមានដំបូងក្នុងនាមជាម្ចាស់តូចទីបួននៃ
លីស្ទីនត្រាយ៉ាងពេញច្បាប់កែវភ្នែកថ្លាឆ្វង់បញ្ចេញពន្លឺព្រៀកៗយ៉ាងស្រស់ស្អាតជេយ៉ុនអាណាវីនជាឈ្មោះរបស់គេប៉ុន្តែពេលនេះគេចូលមកក្នុងនាមជាភរិយាទីបួនគឺជេយ៉ុនលីស្ទីនត្រា

"អូនមិនស្រួលក្នុងខ្លួនឬ"អ៉ីដេនក្រសោបប្រអប់ដៃតូចមកកាន់ភាពត្រជាក់ដែលបញ្ចេញមកធ្វើឲ្យនាយអត់និងសួរទៅរាងតូចមិនបានព្រោះបារម្ភខ្លាចរាងតូចមិនស្រួលខ្លួននិងការធ្វើដំណើរផ្លូវឆ្ងាយផង

"អត់ទេប៉ុន្តែអូនមានអារម្មណ៍ថាវាដូចជាលើកដំបូងដែលអូនមករស់នៅទីនេះទាំងដែលអូនមករស់នៅមុនកន្លះខែទៅហើយ"ជេយ៉ុនក្រវីក្បាលបដិសេធព្រោះខ្លួនគេមិនបានកើតជាជម្ងឺអ្វីនោះទេណាមួយក៏មិនចង់ធ្វើជាបន្ទុកឲ្យនាយបារម្ភច្រើនដូចគ្នា

"អូនភ័យ"

"តិចតួចព្រោះមនុស្សក្នុងវិមានមិនសូវមានអ្នក
ចូលចិត្តអូននោះទេ"រាងតូចពោលចប់គេក៏ទម្លាក់ទឹកមុខទៅជាស្រពោនភ្លាមៗនៅទីនេះគ្មានអ្នកណាចូលចិត្តគេនោះទេកុំថាឡើយភរិយារបស់អ៉ីដេនសូម្បីអ្នកបម្រើនៅទីនេះក៏ហាក់មិនគោរពគេដូចគ្នាបើគ្មានវត្តមានអ៉ីដេននៅក្នុងវិមាន

"ដរាបណាមានបងអូនមិនបាច់ខ្លាចអ្នកណាទាំងអស់អូនជាភរិយាស្របច្បាប់មានអេតាស៉ីវិលអ្នកណាហ៊ានប្រឆាំងពួកវាងាប់មិនស្អាតទេ"សម្តីនាយគ្រប់ម៉ាត់រួមជាមួយកែវភ្នែកបញ្ជាក់យ៉ាងច្បាស់ពីភាពខឹងសម្បា
ជាខ្លាំងអត់មិនធ្វើឲ្យកូនចៅក្រោមឱវាទនៅជិតនោះអត់ញញើតមិនបាន ព្រោះស្គាល់ច្បាស់ពីចរិករបស់ម្ចាស់ប្រុសបើលោកហ៊ាននិយាយក៏ហ៊ានធ្វើដូចគ្នា
ហើយគ្រប់ពាក្យសម្តីទាំងនេះវាមិនអាចទប់ជាប់នូវស្នាមញញឹមលើផ្ទៃមុខស្រស់ស្អាតរបស់រាងតូចបានឡើយ

You've reached the end of published parts.

⏰ Last updated: Jul 06 ⏰

Add this story to your Library to get notified about new parts!

ម្ចាស់តូចទី៤ ( MY OMEGA ) Where stories live. Discover now