ជុងស៊ុងនិងស៊ុងហ៊ុនបណ្តើរគ្នាចូលក្នុងភូមិគ្រឹះវិញ
ហើយគាប់ជួនប្អូនពៅក៏ចុះមកល្មមដោយគេស្លៀកពាក់ឯកសណ្ឋានសាលារួចរាល់ ជេយ៉ុនញញឹមស្រាលៗដាក់បងប្រុសទាំងពីរពីចម្ងាយទើបដើរទៅតុអាហារដែលរៀបចំរួចជាស្រាច់ លោកអ៊ូស៊ុងនិងភរិយាមើលមុខគ្នាបន្តិចទើបដាក់ខ្លួនអង្គុយកៅអីតាមកន្លែង គ្រួសាររបស់គាត់ធ្លាប់តែអ៊ូអរសើចសប្បាយតែពេលនេះម្នាក់ៗមានតែបំពាក់ទឹកមុខស្មើដែលពោពេញទៅដោយកង្វល់ជាច្រើន ជាពិសេសអ្វីដែលធ្វើឲ្យពួកគាត់រឹតតែបារម្ភនោះគឺកូនពៅរបស់គាត់ជាមនុស្សលេងសើចច្រើន រពឹសច្រឡឺម តែពេលនេះក៏ប្រែជាស្ងៀមស្ងាត់សឹងតែមិនចង់ហើបមាត់និយាយស្នាមញញឹមចេញមកហាក់ដូចជាគេចាប់បង្ខំឃើញស្ថានភាពកូនបែបនេះ ឪពុកម្តាយដូចគាត់សឹងតែប្រះទ្រូងទៅហើយ"អ្នកគ្រប់គ្នាញ៉ាំអាហារមុនចុះ ខ្ញុំសុំទៅសម្អាតខ្លួនសិន"ពិតណាស់នាយនៅមិនទាន់បានសម្អាតខ្លួននោះទេទើបសុំអនុញ្ញាតមិនបានចូលរួមអាហារពេល
ព្រឹកជាមួយគ្រួសារសំឡេងរបស់ជុងស៊ុងបន្លឺឡើងកាត់ភាពស្ងប់ស្ងៀមរយៈពេលខ្លី គ្រប់យ៉ាងប្រែជាស្ងប់ស្ងាត់ម្តងទៀតជុងស៊ុងឡើងទៅខាងលើបាត់ទើបស៊ុងហ៊ុនដើរចូលមកតុអាហារអង្គុយកៅអីរបស់គេដែលទល់មុខប្អូនពៅសម្លឹងមុខប្អូនមិនព្រិចភ្នែករហូតជេយ៉ុនងើបមុខសម្លឹងទៅបងប្រុសវិញតែក៏មិនហ៊ានប្រឈមក្រសែភ្នែកជាមួយបងប្រុសបានយូរនោះដែរព្រោះគេបាននិយាយកុហកបងប្រុសមុននេះណាមួយគេដឹងខ្លួនឯងថាមិនពូកែកុហកតែនៅតែនិយាយកុហកទៅបងប្រុស"ចាំបងជូនឯងទៅសាលា"ឃើញប្អូនប្រែជាស្ងប់
ស្ងាត់បែបនេះក្នុងខ្លួនក៏មិនស្រួលទើបផ្តើមសន្ទនាមុនទៅប្អូន ជេយ៉ុនងើយមុខសម្លឹងទៅបងប្រុសហើយងក់ក្បាលតិចៗ ចំណែកស៊ុងហ៊ុនវិញសែនតឹងទ្រូង តែជ្រើសរើសស្ងប់ស្ងាត់មិនដេញដោលនាំឲ្យវែងឆ្ងាយជាងនេះ ហើយអាហារពេលព្រឹកមួយពេលនេះម្នាក់ៗគិតតែពីឆ្ងោកញ៉ាំអាហាររៀងៗខ្លួនរហូតដល់ហើយ គ្រួសារធ្លាប់តែរីករាយតែក៏មកជួបនិងស្ថានភាពបែបនេះ សូម្បីតែអ្នកបម្រើក៏មិនស្រណុកចិត្តអាណិតដល់ចៅហ្វាយដូចគ្នា ពោលគ្រួសារនេះជាមនុស្សល្អណាស់មិនគួរមកជួបរឿងរញែរញៃនេះទាល់តែសោះ ឡានស៊េរីទំនើបពណ៌ខ្មៅរលោងស្រិលរបស់អ្នកប្រុសទីពីរអាណាវីនបើកចាកចេញពីភូមិគ្រឹះក្នុងល្បឿនល្មម លោកអ៊ូស៊ុងនិងភរិយាសម្លឹងមើលទៅឡានដែលបើកចេញទៅទាំងសោកសៅជាពិសេសគឺលោកស្រីជីអ៉ីនបង្ហាញទឹកមុខព្រួយបារម្ភជាខ្លាំង ទើបលោកអ៊ូស៊ុងលើកដៃក្រសោបស្មារប្រពន្ធអង្អែលថ្នមៗបញ្ជាក់ថាបន្តិចទៀតបញ្ហាទាំងអស់និងត្រូវដោះស្រាយអស់មិនខាន
YOU ARE READING
ម្ចាស់តូចទី៤ ( MY OMEGA )
Acciónល្អមកក៏ល្អទៅវិញ តែបើអាក្រក់ក៏អាក្រក់ទៅវិញបានដូចគ្នា *Main Character អ៉ីដេន លីស្ទីនត្រា & ជេយ៉ុន អាណាវីន