ភាគ១៩

1.3K 119 13
                                    

រយៈពេលពីរថ្ងៃកន្លងហួសទៅពិតជាលឿនថ្ងៃនេះជាថ្ងៃពិសេសរបស់ម្ចាស់វិមានលីស្ទីនត្រាអ្នកដែលស្គាល់ច្បាស់ថាមានអំណាចសាយភាយក្នុងប្រទេសនិងជាអ្នកដែលមានទ្រព្យសម្បត្តិមហាសាលជាមួយនិងកូនប្រុសពៅនៃត្រកូលអាណាវីនដែលជាអូមេហ្គាតូចស្រស់ស្អាតគ្មានអ្វីផ្ទឹមក្នុងកម្មវិធីហាក់ដូចជាអ៊ូអរសំឡេងភ្ញៀវរាក់ទាក់គ្នាជាមួយស្នាមញញឹមជាប់ផ្ទៃមុខបូករួមជាមួយនិងខ្យល់បរិសុទ្ធស្រស់ស្រាយនាឆ្នេរសមុទ្រក្លិនក្រអូបនៃផ្កាផើយផាត់ទេសភាពស្រស់ស្អាតបរិយាកាសក៏អំណោចផលហាក់កំពុងតែអបអរមង្គលការនេះដូចគ្នាក្នុងកម្មវិធីរៀបចំឡើងមិន អធិកអធមខ្លាំងប៉ុន្តែភ្ញៀវដែលមានកិត្តិយសចូលរួមសុទ្ធតែសរសើរគ្រប់គ្នានិងការរៀបចំដ៏ល្អឥតខ្ចោះមួយនេះ

រយៈពេលពីរថ្ងៃកន្លងហួសទៅពិតជាលឿនថ្ងៃនេះជាថ្ងៃពិសេសរបស់ម្ចាស់វិមានលីស្ទីនត្រាអ្នកដែលស្គាល់ច្បាស់ថាមានអំណាចសាយភាយក្នុងប្រទេសនិងជាអ្នកដែលមានទ្រព្យសម្បត្តិមហាសាលជាមួយនិងកូនប្រុសពៅនៃត្រកូលអាណាវីនដែលជាអូមេហ្គាតូចស្រស់ស្អាតគ្មានអ្វីផ្ទឹមក្នុងកម្មវិធីហាក់ដ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ពេលវេលាដែលគ្រប់គ្នាទន្ទឹមរង់ចាំពេលនេះក៏មកដល់ជាពិសេសនោះគឺកូនកំលោះសង្ហាអ៉ីដេនឈរ
ខាងមុខវេទិកាយ៉ាងអន្ទះសារដើម្បីរង់ចាំវត្តមានរបស់រាងតូចជេយ៉ុនមកដល់ ទ្វារផ្ទះធំបើកឡើងបង្ហាញឲ្យឃើញកូនកំលោះតូចពីចម្ងាយគ្រងឈុតគ្រហ្សេពណ៌សមានបូរជាក្រវាត់ករអាវក្នុងដៃមានកាន់បាច់ផ្កាម្ខាងមើលពីចម្ងាយក៏បង្ហាញពីភាពស្រស់ស្អាតនិងភាពគួរឲ្យស្រឡាញ់របស់គេបានដែរ ស្នាមញញឹមលើផ្ទៃមុខមិនអាចហាមឃាត់បានអ៉ីដេនញញឹមកាន់តែស្រស់ជាងមុនពេលដំណើររបស់កូនកំលោះតូចរបស់នាយកាន់តែឈានចូលមកដល់កាន់តែជិតជាងមុន

ទេពធីតាតូចពីរអង្គក្នុងដៃមានកាន់កន្ត្រកចាំបាចស្រទាប់ផ្កានាំដំណើររបស់កូនកំលោះតូចចំណែកភ្ញៀវដែលចូលរួមម្នាក់ៗសុទ្ធតែលាន់មាត់សរសើរនូវភាពស្រស់ស្អាតរបស់ជេយ៉ុនគ្រប់គ្នាមួយគូរនេះម្នាក់ស្រស់សង្ហាម្នាក់ទៀតស្រស់ស្អាតគ្មានកន្លែងទាស់នេះសមជាគូរទេវតាប្រទានឲ្យច្បាស់ណាស់

ម្ចាស់តូចទី៤ ( MY OMEGA ) Where stories live. Discover now