ភាគ៦

1.1K 116 29
                                    

   មួយសប្តាហ៍កន្លងទៅត្រឹមមួយពព្រិចភ្នែកអ្វីៗគ្រប់យ៉ាងក្នុងត្រកូលអាណាវីនបានផ្លាស់ប្តូរយ៉ាងខ្លាំងស្ថិតនៅក្នុងបន្ទប់ទទួលភ្ញៀវបងប្អូនទាំងបីនាក់អង្គុយនៅសាឡុងម្នាក់ម្ខាងម្នាក់ៗបង្កប់ដោយទឹកមុខ
ពិបាកចិត្តរៀងៗខ្លួនជេយ៉ុនសម្លឹងមុខបងប្រុសទាំង
ពីរឆ្លាស់គ្នាចុះឡើង ទឹកមុខបង្ហាញនូវក្តីព្រួយបារម្ភជាខ្លាំងមិនសមណាគ្រួសាររបស់គេបែរជាធ្លាក់ខ្លួនក្នុងដំណាក់កាលនេះ ចំណែកលោកប៉ាអ្នកម៉ាក់ក៏ពិបាកចិត្តរកដំណោះស្រាយជាច្រើនមកជួយតែមិនបានផងមកវិញសូម្បីបន្តិច អ្នកដែលធ្លាប់រាប់អានពីមុនបែរជាប្រងើយកន្តើយមិនចង់លូកដៃចូលជួយគ្រួសាររបស់គេ ទាំងដែលមុនៗពួកគេសុទ្ធតែជាអ្នកដែលមកអែបអបគ្រួសាររបស់គេរហូត

  “:ព័ត៌មានទាន់ហេតុការណ៍ ពេលនេះគ្រួសាររបស់
ត្រកូលអាណាវីនកំពុងមានការចលលាចលជាខ្លាំងដោយមន្ទីរពេទ្យរបស់កូនប្រុសច្បងកំពុងមានការតវ៉ានិងដាក់ពាក្យបណ្តឹងពីសាច់ញាតិអ្នកជម្ងឺដែលមន្ទីរពេទ្យដ៏ធំមួយនេះលោភលន់និងប្រាក់មិនទទួលព្យាបាលអ្នកជម្ងឺទុករហូតដល់ស្លាប់ចំណែកក្រុមហ៊ុនផលិតឡានរបស់កូនប្រុសទីពីរត្រូវបាន ក្ស័យធន់ដោយបាត់បង់ប្រាក់ចំណូលរាប់លានដុល្លារនិងបានរកឃើញគ្រឿងបន្លាស់ដែលនាំចូលមកសុទ្ធតែជាគ្រឿងដែលគ្មានគុណភាពដាក់ជូនអតិថិជនធ្វើឲ្យអតិថិជនគ្រប់រូបមានការខកចិត្តជាខ្លាំង:”

    ប្រាវ!!!

    "គឺវាតែម្នាក់គត់ដែលជាអ្នកធ្វើរឿងនេះ"ស៊ុងហ៊ុន
ចុចបិទទូរទស្សន៍ហើយគប់តេលេបែកខ្ចាយទៅម្ខាងទាំងកំហឹង ត្រឹមមួយសប្តាហ៍គ្រួសារអាណាវីនស្ទើរតែធ្លាក់ដល់ចំណុចសូន្យទៅហើយ ព័ត៌មានផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្រប់រឿងសុទ្ធតែជារឿងកុហករាល់មតិទាំងអស់ម្នាក់ៗសុទ្ធតែវាយប្រហារលើគ្រួសារ
អាណាវីនសម្តីអាក្រក់គ្រប់ម៉ាត់តែជាការបំផ្លើសមិនដឹងថាអ្នកដែលខមិននេះចេញពីប្រភពណា

    "ពួកយើងធ្វើអី្វតទៀតទៅពេលនេះ"ជុងស៊ុងសែនតប់ប្រមល់លើដៃជ្រោងសក់រួចច្បូចមុខ ពេលនេះមន្ទីរពេទ្យរបស់នាយត្រូវបានរដ្ឋឲ្យបិទទ្វារបណ្តោះ
អាសន្នដើម្បីស្វែងរកការពិតពីរឿងនេះ មន្ទីរពេទ្យរបស់នាយមិនដែលទុកអ្នកជម្ងឺឈឺមិនព្យាបាលរហូតដល់ស្លាប់នោះទេ ទោះមន្ទីរពេទ្យនាយឈរជើងលើសង្គមបានត្រឹមបីឆ្នាំក្តីតែនាយតែងតែមានចិត្ត
សប្បុរសសម្រាប់អ្នកក្រីក្រនិងទទួលព្យាបាលរាល់អ្នកជម្ងឺដែលចូលមកជានិច្ច តែរាល់ខមិនរបស់អ្នកលើបណ្តាញសង្គមគ្មានអ្នកណាបញ្ចេញខមិនល្អៗនោះទេម្នាក់ៗសុទ្ធតែជេរប្រមាថ ហើយនិយាយថាគ្រួសារអាណាវីនជាមនុស្សលោភលន់ បឺតជញ្ជក់ឈាមពីប្រជាជន ដូច្នេះហើយទើបគ្រួសារពួកគេមានបានដូចសព្វថ្ងៃ

ម្ចាស់តូចទី៤ ( MY OMEGA ) Where stories live. Discover now