ភាគ៤

1K 120 15
                                    

    «អ្ហា!!!!"សម្រែកនៃការឈឺចាប់បានលាន់ឮខ្ទរឡើងពេញបន្ទប់អ៉ីដេនរុញរាងតូចចេញហើយលើកដៃខ្ទប់ត្រង់កន្លែងឈឺចាប់ដែលហូរឈាមរហាមត្រង់ស្មារខាងឆ្វេងរបស់នាយទើបកំហឹងជ្រួញជ្រៀបពេញរាងកាយទាំងមូលក្រោយរាងតូចហ៊ានធ្វើទង្វើបែបនេះដាក់នាយកែវភ្នែកមុខស្រួចសម្លឹងទៅដៃតូចដែលមិនដឹងស្រវ៉ាបានកន្ត្រៃមកពីណាមកចាក់នាយ
រាងតូចឃើញបែបនេះក៏ញ័រដៃទទ្រើកនិងឈាម
ដែលប្រលាក់ដៃគេតែយ៉ាងណាក៏មិនបានប្រលែងកន្ត្រៃចោលនោះដេរ ភ្នែកទាំងគូរបាញ់សម្លឹងទៅមើលរាងក្រាស់ជាពិសេសនោះគឺត្រង់កន្លែងដែលគេចាក់មុននេះឈាមហូរចេញមកប្រលាក់សឹងតែមួយ
ចំហៀងខ្លួនណាមួយនាយពាក់អាវសឺមីសទៀតទើបឃើញយ៉ាងច្បាស់ៗពេញភ្នែក

    "កុំចូលមកឲ្យសោះមិនចឹងខ្ញុំនិងសម្លាប់ខ្លួនឲ្យលោកមើល"ជេយ៉ុនប្តូរកន្ត្រៃដែលកាន់និងដៃធម្មតាមកជ្រលរដាក់ត្រង់ករបស់ខ្លួនគម្រាមទៅអ្នកម្ខាង
ទៀតដែលព្យាយាមដល់សម្តៅមករកគេ រាងក្រាស់ឈប់ង៉ក់មិនមាត់តែភ្នែកសម្លឹងឆ្លាស់គ្នារវាងមុខរាងតូចនិងកន្ត្រៃ កំហឹងមិនបានរលត់សូម្បីបន្តិចមុខនាយឡើងក្រហមរងាល ទើបបែរខ្នងហាក់ដូចជាកំពុងដើរចេញ រាងតូចសម្លឹងទៅផែនខ្នងរាងក្រាស់
តែក៏ប៉ៈភ្នែកឃើញកាំភ្លើងសៀតនិងចង្កេះខោនាយទើបបើកភ្នែកធំៗពេលឃើញនាយឈប់មុខសាឡុង
ភ្នែកបែរសម្លឹងមកគេទាំងញញឹមគែមមាត់ រួចក៏ដក
កាំភ្លើងជ្រលរក្បាលបងប្រុសរបស់គេ

    "លោក..លោក..ធ្វើអី"រាងកាយញ័រទទ្រើកដូចកូនសត្វ ពេលនេះគេសែនខ្លាច ខ្លាចរហូតសឹងតែវង្វេងស្មារតីទៅហើយតែនាយបែរជាញញឹមសមចិត្តនិងសភាពរបស់រាងតូចទៅវិញ អ្នកណាឲ្យលេងជាមួយនាយ នាយកំដរដល់ទីបំផុត ប៉ុន្តែចុងបញ្ចប់នាយជាអ្នកឈ្នះតែម្នាក់គត់

    "បើហ៊ានតែធ្វើឲ្យខ្លួនឯងរបួសសូម្បីបន្តិច អូននិងបានយកសាកសពបងប្រុសរបស់អូនយកទៅធ្វើ
បុណ្យជាក់ជាមិនខាន"នាយកេះដៃកាំភ្លើងសម្លឹងចំ
កែវភ្នែករាងតូចដែលហូរទឹកភ្នែកមករហាម នាយ
មិនបានគម្រាម មិនបាននិយាយលេង តែបើរាងតូចនៅតែមិនស្តាប់នៅតែចចេសមានះបែបនេះនាយនិងធ្វើមែន នាយមិនខ្លាចស្រាប់ហើយ ដឹងទេថានាយហួងហែងកាយរបស់គេយ៉ាងណា គ្មានអ្នកណាម្នាក់អាចធ្វើឲ្យកាយតូចមួយនេះមានរបួសសូម្បីបន្តិច ហើយមានតែនាយម្នាក់គត់ដែលអាចធ្វើវាបាន សូម្បីតែម្ចាស់កាយក៏គ្មានសិទ្ធនោះដែរ ដឹងទេនាយស្រឡាញ់កាយមួយនេះប៉ុណ្ណាមិនចង់ឲ្យមានស្នាមនោះទេ វានិងលែងស្អាតហើយនាយកំពុងពេញស្រឡាញ់ផង

ម្ចាស់តូចទី៤ ( MY OMEGA ) Where stories live. Discover now