ភាគ៣

1.1K 117 16
                                    

បានមួយសន្ទុះសំឡេងយំក៏ប្រែជាស្ងប់ស្ងាត់ សំឡេងអ្វីក៏មិនឮក្រៅពីសំឡេងដកដង្ហើមក្តៅភាយៗប៉ះនិងកញ្ជឹងកធ្វើឲ្យជុងស៊ុងចម្លែកចិត្តទើបទាញប្អូនចេញពីការអោបថ្នមៗ គ្រាន់តែទាញចេញបានបន្តិចទើបដឹងថាប្អូនសន្លប់ស្ងាត់មាត់ជ្រៀបទៅហើយរួចក៏លើកដៃស្ទាបថ្ងាសមុខ ក របស់ប្អូនក្តៅរងំដូច
រងើកភ្លើងដោយមិនចាំយូរជុងស៊ុងទាញភួយចេញដែលដណ្តប់ប្អូនហើយលើកបីចេញពីបន្ទប់ដើម្បីទៅមន្ទីរពេទ្យទុកយូរមិនបានទេ នៅផ្ទះគ្មានឧបករណ៍និងថ្នាំគ្រប់គ្រាន់ឡើយ នាយជាពេទ្យគ្រាន់តែបញ្ចេញ
អាការៈឃើញបែបនេះដឹងបាត់ទៅហើយថាប្អូនកើតអ្វី

"ជេយ៉ុនកុំបំភ័យបងប្រុសណា"ជុងស៊ុងបីប្អូនចេញពីបន្ទប់ទាំងភ័យព្រួយឃើញទឹកមុខស្លេកស្លាំងប្អូន ខ្លួនក្តៅសឹងរលាក សន្លប់ស្តូកស្តឹងក្នុងដៃរបស់នាយហើយ នាយសែនខ្លោចចិត្តព្រោះប្អូនដែលទទួលបានការថ្នាក់ថ្នម មិនដែលស្ថិតក្នុងស្ថានភាពយ៉ាប់បែបនេះនោះទេ នាយជាបងប្រុសហើយក៏
ជាពេទ្យម្នាក់ពេលឃើញប្អូនក្លាយជាបែបនេះអារម្មណ៍សឹងតែមិននឹងនរទៅហើយ

"ប្រាប់ដំណឹងដល់ប៉ាម៉ាក់ផង ជេយ៉ុនមិនស្រួលហើយ"ចុះមកដល់ក្រោមវិញជុងស៊ុងស្រែកគំហកខ្លាំងៗប្រាប់ទៅអ្នកបម្រើព្រោះស្មារតីសឹងតែមិននៅក្នុងខ្លួនព្រោះបារម្ភពីប្អូនខ្លាំងពេក ទើបដើរ
ញាប់ៗសម្តៅទៅរកឡានរបស់នាយ ហើយបើកចេញយ៉ាងលឿនសម្តៅទៅមន្ទីរពេទ្យ

+++

"បងនិយាយថាមិច!!!ពុទ្ធោ!!អើយយ អាចង្រៃអ៉ីដេនគឺដោយសារតែឯងម្នាក់គត់"ក្រោយទទួលដំណឹងពីបងប្រុសធំថាប្អូនពៅឈឺដល់ថ្នាក់ចូលមន្ទីរពេទ្យអត់មិនធ្វើឲ្យស៊ុងហ៊ុនក្តៅក្រហាយមិនបាន
ទើបលើកដៃក្រវាសឯកសារលើតុចោលរាយប៉ាយទាំងអស់ នាយក្តាប់ដៃណែនចេញសរសៃរវៀម ភ្នែកក្រហមតែតកំហឹងក្នុងខ្លួនកើនឡើងទ្វេដង បើសិនអាចសម្លាប់មនុស្សបានពេលនេះ នាយប្រាកដជាសម្លាប់មិនខាន បើកំហឹងក្នុងខ្លួនកើនឡើងយ៉ាងនេះ

ឡានសេ៊រីទំនើបរបស់ត្រកូលអាណាវីនលូនចូលកន្លែងចំណតទុកក្រោមដីនៃមន្ទីរពេទ្យផ្តាច់មុខរបស់កូនប្រុសច្បងហើយក៏រំលេចចេញនូវវ័យចំណាស់
ពីរនាក់ចេញមកដែលគ្រប់គ្នាស្គាល់ថាជាលោកអ៊ូសុង
និងភរិយា ពួកគាត់ដើរចូលក្នុងមន្ទីរពេទ្យទាំងភ័យ
ស្លន់ស្លោរព្រោះសុទ្ធតែបារម្ភពីកូនប្រុសពៅ ចូលមកដល់ខាងក្នុងមន្ទីរពេទ្យភ្លាមគិលានុបដ្ឋាយិកាស្រី
ម្នាក់ក៏មកទទួលហើយនាំសម្តៅទៅបន្ទប់ដែល
ជុងស៊ុងបានប្រាប់រួចជាស្រាច់

ម្ចាស់តូចទី៤ ( MY OMEGA ) Where stories live. Discover now