ភាគ១១

1K 130 13
                                    

    រាងតូចទាំងពីរសម្លឹងមុខគ្នាទៅវិញទាំងមុខទាំងក្រសែភ្នែកមុតស្រួចហាក់កំពុងតែប្រកួតប្រជែងគ្នាតាមរយៈខ្សែភ្នែកជាមុនទើបបែរមុខទៅអាងហែលទឹក
ជាក្រោយរួចដៃក៏លើកវែនតាមកពាក់ដើម្បីការពារភ្នែកមុននិងប្រុងប្រៀបខ្លួនដើម្បីប្រកួតគ្នាក្នុងបន្តិច
ទៀតនេះ ជេយ៉ុនលួចអស់សំណើចនិងខ្លួនឯងដែលសុខៗបបួលជុងវ៉ុនមកប្រកួតហែលទឹកជាមួយគ្នាទាំងយប់បែបនេះ នេះបើអ្នកដទៃណាគេប្រហែលជា
ថាគេអត់ប្រយោជន៍រួចដើរចេញបាត់ទៅហើយ
ហើយអ្វីដែលគេអាចសន្មត់បានពីក្មួយប្រុសរបស់អ៉ីដេនម្នាក់នេះបានគឺពួកគេមានអត្តចរិកដែលដូចគ្នាមួយគឺការយកឈ្នះលើដៃគូរប្រកួត ពួកគេស្អប់បំផុតគឺការចាញ់អ្នកណាប្រឆាំងអ្នកនោះនិងគ្មានផលល្អសម្រាប់ខ្លួនឯងឡើយ

    "មួយ"ជេយ៉ុន

     "ពីរ"ជុងវ៉ុន

     "បី"ពួកគេរាប់លេខចុងក្រោយដំណាលគ្នារួចក៏ហក់ចូលទឹកព្រូងមិនចាំយូរគោលដៅម្នាក់ៗគឺការឈ្នះរៀងៗខ្លួន តើដឹងទេជុងវ៉ុនគេជំនាញលើការហែលទឹកណាស់ព្រោះទទួលបានការហ្វឹកហាត់តាំងពីតូចមកម្ល៉េះហើយគេក៏ជាតំណាងឲ្យសាលាចូលប្រកួតក្នុងព្រឹត្តការណ៍ធំៗមកច្រើនហើយដែរការប្រកួតគេតែងតែទទួលបានចំណាត់ថ្នាក់លេខមួយ គេធំឡើងដោយទទួលបានការមើលថែពីលោកពូព្រោះប៉ាម៉ាក់បានស្លាប់តាំងពីគេនៅវ័យកុមារចំណែកការរៀនសូត្ររបស់គេវិញគេទទួលបានការសរសើរមិនដាច់ពីមាត់់របស់លោកគ្រូអ្នកគ្រូរហូតបន្តមកដល់សកលវិទ្យាល័យគេរៀនជំនាញគ្រប់គ្រងនិងហ្វឹកហ្វឺនការងារពីលោកពូផ្ទាល់ទាំងសម្រស់ទាំងសមត្ថភាពជុងវ៉ុន លីស្ទីនត្រាមានទាំងអស់ ប៉ុន្តែចុះជេយ៉ុនវិញនោះគេគ្រាន់តែជាសិស្សមានសមត្ថភាពធម្មតាៗនៅវិទ្យាល័យហើយបន្តរៀនជំនាញ់សិល្បៈផ្នែកគំនូរ សុខភាពក៏មិនរឹងមាំដូចជុងវ៉ុនប៉ុន្តែត្រូវចាំថាដំរីជើងបួនគង់មានភ្លាត់អ្នកប្រាជ្ញាចេះស្ទាត់គង់
មានភ្លេចអ្នកខ្លាំងភ្លេចខ្លួនមួយរំពេចអ្នកខ្សោយស្រវ៉ាយកឈ្នះបានដូចគ្នា

    "អា៎"រាងតូចទាំងពីរមកដល់ទីវិញកាលណាក៏ស្រវ៉ាងើបមុខពីទឹកវិញដូចគ្នាម្នាក់ៗសុទ្ធតែមិនអាចសន្និដ្ឋានបានថារវាងពួកគេអ្នកណាជាអ្នកឈ្នះព្រោះងើបមុខពីទឹកស្របគ្នាទើបម្នាក់ៗស្ងាត់មាត់មិននិយាយរកគ្នាសូម្បីបន្តិច ជុងវ៉ុនខាំមាត់បែបមុខចេញហាក់មានអារម្មណ៍ចម្លែកព្រោះកម្រមានអ្នកណាហែលទឹកមកទាន់គេណាស់លើកលែងលោកពូតែនេះជេយ៉ុនគេនៅឈឺនៅឡើយអាចហែលទាន់គេបានយ៉ាងមិច???

ម្ចាស់តូចទី៤ ( MY OMEGA ) Where stories live. Discover now