"ឈ្លើយដាក់បងផងក្មេងកំហូច"អ៉ីដេនងើបពីកៅអីសម្លឹងរាងតូចទាំងខ្នាញ់យូរៗមិនត្រឹមតែពូកែតមាត់ទេនៅហ៊ានឈ្លើយដាក់នាយថែមទៀតនេះសមតែប្រដៅឲ្យដឹងម្តង តែជេយ៉ុនឆ្លាតគេមិននៅយូររត់ចាកចេញពីអូហ្វីសរបស់នាយយ៉ាងលឿនស្លេវព្រោះបើនៅយូរជាងនេះលទ្ធផលប្រាកដជាមិនល្អពុំខានគេជិះជណ្តើរយន្តចុះមកដល់ក្រោមបុគ្គលិក
ប្រុសស្រីឱនក្បាលគោរពគេគ្រប់គ្នា គេញញឹមតិចៗលើផ្ទៃមុខបោះជំហានចាកចេញទៅតែទច់ដំណើរង៉ក់ពីនរណាម្នាក់បន្លឺឡើងហៅឈ្មោះរបស់គេ"ជេយ៉ុន"សំឡេងតូចបន្លឺឡើងពីចម្ងាយទាញ
អារម្មណ៍ជេយ៉ុនឲ្យងាកតាមប្រភពស្នាមញញឹមដែលមានស្រាប់លើផ្ទៃមុខក៏ប្រែមកជាស្រស់កាន់តែខ្លាំងព្រោះអ្នកដែលហៅខ្លួននេះមិនមែនជាអ្នកណាឆ្ងាយនោះទេ ជេយ៉ុនបោះជំហានដើរទៅរកនាំដោយអ្នកខាងនោះក៏ដើរសម្តៅមករកគេវិញដូចគ្នា"បងស៊ូប៊ីន"មកដល់កាន់តែកៀកនិងគ្នាកាលណារាងតូចទាំងពីរអោបគ្នាជាការរាក់ទាក់ព្រោះម្នាក់ៗរាប់ថាក៏នឹករលឹកពីគ្នាខ្លាំងដែរទោះយ៉ាងព្រោះខានជួបគ្នាតាំងពីពិធីដាក់ដេញថ្លៃគ្រឿងពេជ្រនៅប៊ូសានមកម្ល៉េះ
"ទៅវិញហើយឬ"ស៊ូប៊ីនចោទសួរព្រោះឃើញ
ជេយ៉ុនបម្រុងនិងចាកចេញទៅនេះគេចេញមកឃើញទាន់ម្ល៉េះពេលនេះប្រាកដជាមិនបានជួបគ្នាហើយ
ជេយ៉ុនញញឹមងក់ក្បាលព្រោះគេបម្រុងនិងចាកចេញទៅមែនហើយថ្ងៃនេះគេមានការងារសំខាន់ទៀតមិនអាចនៅយូរជាងនេះបានទេ នេះបើគ្មានការអីសំខាន់គេប្រាកដជានៅរាក់ទាក់ស៊ូប៊ីនឲ្យបានយូរមិនខាន"ថ្ងៃនេះខ្ញុំមិនបាននៅនិយាយគ្នាលេងជាមួយបងទេចាំឱកាសក្រោយណាលាសិនហើយ"បញ្ចប់ប្រយោគស៊ូប៊ីនងក់ក្បាលជាការឆ្លើយតបទើបជេយ៉ុនដើរចាកចេញទៅបាត់ ហើយក៏លេចឡើងនៅវត្តមាន
យុនជុននាយមកដល់កាលណាក៏ក្រសោបស្មារភរិយាសម្លឹងទៅអ្នកដែលដើរចេញទៅមុននេះ"ជេយ៉ុនមែនទេ"
"បាទ"
"ចុះហេតុអីមើលទៅគេដូចជាប្រញាប់ម្ល៉េះ"យុនជុនស្រដីសួរតែដៃមិនបានដកចេញពីស្មារភរិយាឡើងដោយពេលនេះពួកគេទាំងពីរកំពុងបណ្តើរគ្នាសម្តៅទៅរកអ៉ីដេននៅអូហ្វីសដើម្បីយករបស់សំខាន់មកឲ្យផ្ទាល់ដៃ ស៊ូប៊ីនងាកមើលមុខយុនជុនបន្តិចទើបអោបដៃជាប់ទ្រូងដកដង្ហើមធំព្រោះមុននេះខំសប្បាយចិត្តថានិងបាននិយាយគ្នាលេងជាមួយ
ជេយ៉ុនទៅហើយតែបែរជាគេមានការរវល់ទៅវិញ
YOU ARE READING
ម្ចាស់តូចទី៤ ( MY OMEGA )
Actionល្អមកក៏ល្អទៅវិញ តែបើអាក្រក់ក៏អាក្រក់ទៅវិញបានដូចគ្នា *Main Character អ៉ីដេន លីស្ទីនត្រា & ជេយ៉ុន អាណាវីន