ភាគ៨

989 121 29
                                    

    ក្រោយសំណេះសំណាលលេងជាមួយគ្នាបានបន្តិចរាងតូចទាំងពីរហាក់ដូចជាត្រូវគ្នាយ៉ាងរហ័សអ៉ីដេននិងយ៉ុនជុនសម្លឹងមើលសំណព្វចិត្តរៀងខ្លួនទាំងញញឹមពេញចិត្តជាខ្លាំង ស្របពេលនោះបុគ្គលិកប្រុសម្នាក់ក៏លើកថាសស្រាមកដល់ អ៉ីដេនលើកកែវស្រាទាំងពីរហុចមួយកែវឲ្យទៅជេយ៉ុន រាងតូចទទួលពីដៃនាយហើយក៏លើកក្រេបតិចៗ ណាមួយរាងតូចជាមនុស្សសម័យទំនើបចូលកម្មវិធីធំៗបែបនេះក៏មិនតិចដងដែរដូច្នេះហើយវាមិនពិបាកសម្រាប់គេនោះទេចំពោះរឿងស្រាគ្រាន់តែផឹកមិនបានច្រើន យ៉ុនជុន
ញញឹមគែមមាត់សម្លឹងទៅមិត្តឆ្លាស់គ្នានិងជេយ៉ុនរួចក៏លើកកែវស្រានិងដៃខ្លួនផឹកតែក៏ប៉ៈភ្នែកនិងភ្ញៀវ
សំខាន់ក៏ស៉ីញូភ្នែកទៅមិត្តទើបអ៉ីដេនងាកមើលទៅតាម

    "បងទៅរាក់ទាក់ភ្ញៀវខាងនោះបន្តិចសិន ហើយក៏សុំខ្លួនអ៉ីដេនទៅជាមួយដូចគ្នាជេយ៉ុនអង្គុយលេងជាមួយស៊ូប៊ីនចុះណា"យ៉ុនជុនពោលឡើងប្រាប់ទៅភរិយាជាមុនទើបងាកប្រាប់ទៅជេយ៉ុនដែលអង្គុយជិតភរិយាខ្លួន ជេយ៉ុនងក់ក្បាលតិចៗទាំងអាការៈអៀនបន្តិចដែរព្រោះវាហាក់ដូចជាការសុំអនុញ្ញាតពីភរិយាយ៉ាងចឹងអ៉ីដេនញញឹមស្រាលៗលើកដៃអង្អែលក្បាលរាងតូចថ្នមៗមុននិងបោះជំហានចាកចេញទៅ
ជាមួយមិត្ត

    "មើលទៅលោកអ៉ីដេនយកចិត្តទុកដាក់និងជេយ៉ុនណាស់"ស៊ូប៊ីនក្រោយរាងក្រាស់ទាំងពីរចេញផុតក៏ញញឹមទៅជេយ៉ុន គេឃើញកាយវិការគ្រប់យ៉ាងរបស់អ៉ីដេនហើយអត់និងនិយាយមិនបានគេក៏ស្គាល់នាយមកយូរល្មមដែរវាមិនពិបាកសង្កេតនោះទេគ្រាន់តែ
ចំណុចតូចៗបែបនេះ ហើយកាយវិការទាំងនេះដែរគេមិនធ្លាប់បានឃើញនាយធ្វើដាក់ភរិយាណាម្នាក់ឡើយ កាយវិការតិចតួចតែបញ្ជាក់ពីក្តីស្រឡាញ់ព្រោះគេ
ក៏ទទួលបានជាច្រើនពីយ៉ុនជុនដូចគ្នា

    "បងដឹង"ជេយ៉ុនញញឹមលែងសមគេចក្រសែភ្នែកពីស៊ូប៊ីនហើយពេលជេយ៉ុនពោលបែបនេះភ្លាមធ្វើឲ្យស៊ូប៊ីនសែនហួសចិត្តនិងចរិកកូនក្មេងរបស់ជេយ៉ុន
ជាខ្លាំងសួរបែបនេះវាដូចជាសំណួរដ៏ឆោតល្ងង់យ៉ាងចឹងមានដឹងខ្លួនទេ

    "វាមិនពិបាកស្មានទេជេយ៉ុន ហួងហែងថ្នាក់នេះបើមិនមែនជាមនុស្សពិសេសឲ្យជាអ្វីទៅ នៅមានស្នាមលើ-កទៀតប្រហែលត្រូវធ្ងន់ហើយ"ឮស៊ូប៊ីននិយាយចប់ជេយ៉ុនក៏ខ្ជឹបបបូរមាត់សារ៉េអាវបន្តិចតែយ៉ាងណាក៏មិនបានបិទបាំងស្នាមលើ-កបានដូចគ្នាអារម្មណ៍អៀនខ្មាស់ក៏កើតមានភ្លាមៗពេលស៊ូប៊ីននិយាយពីរឿងនោះ ស្នាមលើ-កដែលឃើញនេះគ្រាន់តែបន្សល់ធម្មតាប៉ុណ្ណោះប៉ុន្តែអ្វីដែលធ្ងន់ធ្ងរគឺយប់ពេលពួកគេជួបគ្នាដំបូងក្នុងកម្មវិធី នឹកឃើញពេលណាអារម្មណ៍ឆេះឆួលក៏កើតមានឡើងព្រោះវាជាយប់ដែលគេស្អប់បំផុតក្នុងជីវិតហើយវាក៏ជាយប់ដែលធ្វើឲ្យជីវិតគេមករញ៉ែរញៃបែបនេះដូចគ្នា

ម្ចាស់តូចទី៤ ( MY OMEGA ) Where stories live. Discover now