ភាគ៩

1.4K 127 29
                                    

    ដៃមាំចាប់គន្លាក់ជើងលើករាងកាយស្រាលស្ញើកផុតពីដីរាងតូចភ្ញាក់ព្រើតដៃស្រឡូនទាំងសងខាងរហ័សអោប-ករាងក្រាស់ជាប់កែវភ្នែកថ្លាឆ្វង់សម្លឹងមុខនាយភ្លឹសៗខ្លួនតូចចាប់ផ្តើមញ័រតិចៗពេលស្ថិតក្នុងដៃនាយប៉ុន្តែភ្លាមៗស្នាមញញឹមក៏ផុសឡើងលើផ្ទៃ
មុខស្រាលៗមកវិញហាក់កំពុងមានគំនិតល្អអ្វីម្យ៉ាង
ជេយ៉ុនផ្តេកក្បាលនិងទ្រូងមាំដៃស្រឡូនម្ខាងលើកទៅអង្អែលទ្រូងហាប់ណែនថ្នមៗដូចជាកំពុងលួងចិត្តអ្នកម្ខាងខាងទៀតកុំឲ្យខឹងក្រោធព្រោះលទ្ធផលគេជាអ្នកឈឺខ្លួនប៉ុន្តែមិនដឹងទេថាទង្វើទាំងអស់នេះមិនបានផលសូម្បីបន្តិចវាជំនួសមកវិញដោយភ្លើងតណ្ហាឆាបឆេះពេញរាងកាយរបស់នាយថែមមួយកម្រិតទៀតអ៉ីដេនខាំបបូរមាត់ខាងក្រោមព្យាយាមទប់ចំណង់ដែលមាន កែវភ្នែកសម្លឹងទៅផ្លូវជំហានជើងបោះឈានទៅមុខកាន់តែញាប់ទៅៗខណៈពេលក្លិនក្រអូបលើខ្លួនរបស់ជេយ៉ុនសាយភាយចូលពេញច្រមុះនាយរហូតស្ទើរទ្រាំមិនបានចាប់រំលោភនៅត្រង់នេះតែម្តងទេ មកដល់ក្នុងបន្ទប់កាលណាអ៉ីដេនដាក់កាយតូចលើគ្រែថ្នមៗសំយ៉ុងជើងចុះក្រោមទើបងើបពេញកម្ពស់ច្រត់ចង្កេះសម្លឹងរាងតូចដែលព្យាយាមគេចក្រសែភ្នែកចេញពីនាយ

    "បងយល់ដល់អូនដែលកំពុងដឹងកំហុសរបស់ខ្លួនបងនិងមិនសួរដេញដោលទៀតទេ"អ៉ីដេនពោលចប់ភ្លាមរាងតូចងើយ-កសម្លឹងទៅនាយភ្លែតក្នុងចិត្តសែនត្រេកអរព្រោះគិតថានិងរួចខ្លួនក្នុងយប់នេះ កាលពីលើកមុនគេត្រូវធ្ងន់កម្រិតណាគេនៅចាំបានទាំងអស់ទម្រាំបានដើរស្រួលគឺរយៈពេលបីថ្ងៃឯណោះ អ៉ីដេនសម្លឹងមុខរាងតូចរួចញញឹមគែមមាត់ហាក់មានល្បិចទើបដើរទៅយកដបស្រានិងកែវពីរមកជាមួយសម្តៅមករកកាយតូចលើគ្រែវិញ

    "ប៉ុន្តែអូនត្រូវកំដរបងផឹកស្រាសិន"

    ពេលវេលាដែលគ្រប់គ្នាទន្ទឹមរង់ចាំក៏បានមកដល់កម្មវិធីដ៏ធំរបស់គូរស្វាមីភរិយាត្រកូលអាន់យ៉ាន់ស៉ី
ក៏បានចាប់ផ្តើមបើកពិធីដេញថ្លៃគ្រឿងពេជ្រភ្ញៀវកិត្តិយសដែលបានចូលរួមញញឹមញញែមហាក់កំពុងតែអន្ទះសារនិងគ្រឿងពេជ្រដែលនិងបង្ហាញជាផ្លូវការឆាប់ៗនេះទើបម្នាក់ៗអង្គុយនៅតាមតុមិនចង់ជាប់និងកៅអីទាល់តែសោះ ភ្លាមៗបុរសម្នាក់ដែលជាពិធីករនិងជាអ្នកអត្ថាធិប្បាយក៏ឡើងមកលើវេទិកា

ម្ចាស់តូចទី៤ ( MY OMEGA ) Where stories live. Discover now