ភាគទី1: ប្តូររាងកាយ

448 28 2
                                    

ពាក់កណ្តាលយប់

ម៉ោងថ្មើរនេះសមណាស់ថាមនុស្សទាំងអស់កំពុងតែសម្រាកលង់លក់នឹងដំណេកទៅហើយ។ ប៉ុន្តែខុសអីតែក្មេងប្រុសម្នាក់ដែលមាននាមថា ជីមីន គេមិនបានគេងលក់ឡើយ ខ្លួនប្រាណគេរើទៅមកដូចកំពុងរសាប់សល់គេងមិនលក់។ បានបន្តិចនាយតូចក៏ស្ទុះក្រោកឡើងទាំងមិនចង់ នេះក៏ព្រោះតែមានពន្លឺអ្វីមិនដឹងចាំផ្លាតមកប៉ះចំភ្នែករបស់គេ។

«ស្អីហ្នឹង?» ជីមីនសួរខ្លួនឯងដោយចម្ងល់ ដោយសាពន្លឺពណ៌ទឹកប្រាក់ដ៏ចាំងនោះ។ នាយតូចដើរមួយៗសម្តៅទៅរកវាហើយកត់សម្គាល់ឃើញថាវាជាសៀវភៅមួយទើបលើកវាឡើង។

«សៀវភៅ? ប្តូររាងកាយខ្ញុំ? អ៎ាយ!» ជីមីនសូត្រពាក្យសម្តីដែលដាក់នៅលើនោះ បន្ទាប់មកក៏ស្រែកយ៉ាងខ្លាំងនៅពេលពន្លឺនោះចាំងខ្លាំង។ មិនយូររាងកាយតូចច្រឡឹងក៏ដួលខ្ពោកទៅលើដីសន្លប់ស្តូកស្តឹងព្រមជាមួយសៀវភៅដែលកាន់ជាប់ដៃ។

Skip

វេលាព្រឹកព្រលឹមស្រាងៗបង្ហាញថាជិតចូលដល់ថ្ងៃថ្មីទៀតហើយ។ ពេលនេះក្នុងទីកន្លែងពីរផ្សេងគ្នាកំពុងបង្ហាញក្មេងប្រុសពីរនាក់ដែល មមើលចុះឡើងមិនឈប់ព្រោះតែការស្វាងពីសន្លប់។ នៅពេលដែលពួកគេបើកភ្នែកមកក៏ស្រាប់តែមានអារម្មណ៍ថានៅកន្លែងដែលប្លែកពីកន្លែងដើមរបស់ពួកគេទើបធ្វើដំណើរសម្តៅទៅរកកញ្ចក់យ៉ាងលឿន ហើយអ្នកដែលស្ថិតក្នុងខ្លួនជីមីនក៏ទាញកញ្ចក់មកឆ្លុះដូចគ្នា។

«ទេ! តើឯងជានរណា?» ពួកគេនៅកន្លែងផ្សេងគ្នាតែកំពុងមានប្រតិកម្មដូចគ្នាហើយ។ ពេលនេះក្នុងចិត្តម្នាក់ៗកំពុងតែមានអារម្មណ៍មិនស្រណុកក្នុងចិត្តអីបន្តិចទេពេលដែលឃើញមុខអ្នកដទៃដែលមិនមែនជាខ្លួនឯងក្នុងកញ្ចក់បែបនេះ។

តុៗ! សំឡេងគោះទ្វារបានបង្វែរអារម្មណ៍របស់អ្នកនៅក្នុងបន្ទប់ប្រណិតដែលបំពាក់ទៅដោយគ្រឿងសង្ហារឹមលេចធ្លោបែរទៅមើលទ្វារ។ ជីមីនដែលស្ថិតក្នុងរាងកាយអ្នកដទៃចាប់ភ័យបុកពោះពេលឮសំឡេងគោះទ្វារនោះហើយក៏ប្រឹងរេភ្នែកមើលឆ្វេងស្តាំផងដែរ។

«ថេយ៍ហ៎ា បងចូលហើយណា» អ្នកដែលបីគេយកមកដាក់ក្នុងបន្ទប់នេះដឹងច្បាស់ថាថេយ៉ុងមិនអាចឡើងមកបើកទ្វារបានទេទើបលើកជាសំណើសុំអនុញ្ញាតចូលបែបនេះ។

I'll Change For You (ចប់)Where stories live. Discover now