ភាគទី25: វិនាស

211 23 2
                                    

  ផ្នែកម្ខាងទៀត

«យើងនឹងគ្មានថ្ងៃឲ្យពួកឯងមានក្តីសុខដាច់ខាត!» លោកយាយវ៉ាងម្នាក់នោះបង្ហាញខ្លួនមកម្តងទៀតដែលក្នុងកែវភ្នែករបស់គាត់ពេញប្រៀបដោយកំហឹងគ្មានថ្ងៃលេបរួច។ ស្នាមញញឹមនៃក្តីសុខរបស់ពួកគេទាំងពីរនាក់ជាក្តីឈឺចាប់ដែលនៅជាប់នឹងខ្លួនគាត់ពេញមួយជីវិត។

ថ្ងៃរៀបការ!

  បន្ទាប់ពីប៉ុន្មានខែក្រោយមកក៏ឈានដល់ថ្ងៃដ៏សែនឱឡារិករបស់ជីមីននិងជុងហ្គុកទៅហើយ។ ការរៀបអាពាហ៍ពិពាហ៍នេះប្រព្រឹត្តទៅយ៉ាងរលូនល្អមិនតែប៉ុណ្ណោះភ្ញៀវដែលបានអញ្ជើញមកក៏ច្រើនកុះករសឹងថាដូចកម្មវិធីព្រះនាងម្ចាស់និងព្រះអង្គម្ចាស់មិនខុស។ ស្នាមញញឹមបានបង្ហាញលើមាត់មនុស្សគ្រប់គ្នាដែលចូលរួមពិសេសគឺឪពុកម្តាយទាំងសងខាងតែម្តង។

«អរគុណដែលផ្តល់កិត្តិយសសូមអញ្ជើញ» ពួកគាត់មមាញឹកក្នុងការទទួលភ្ញៀវដ៏ច្រើនកុះក

«ឥឡូវនេះយើងឈានមកដល់ការស្បថស្បែហើយ! កូនកម្លោះចន ជុងហ្គុក តើលោកព្រមទទួលយក គីម ជីមីនជាគូអនាគតហើយកាន់ដៃគ្នាពេញមួយជីវិតដែរទេ?»

«បាទខ្ញុំព្រម!» ជុងហ្គុកញញឹមបិទមាត់មិនជិតសម្លឹងទៅកាន់ជីមីនដោយកែវភ្នែកស្រទន់គួរជាទីស្រឡាញ់

«ចុះកូនកម្លោះតូច ផាក ជីមីន យល់ព្រមធ្វើជាភរិយាចន ជុងហ្គុកហើយរស់នៅជាមួយគ្នាមិនថាមានឬក្រទុក្ខលំបាកយ៉ាងណាក៏ជម្នះរួមគ្នាដែរឬទេ?» លោកបូជាចារ្យសួរសំណួរយ៉ាងវែងអន្លាយដ្បិតបន្ទាប់ពីពិធីស្បថស្បែរួចពួកគេនឹងក្លាយជាប្តីប្រពន្ធនឹងគ្នាយ៉ាងស្របច្បាប់ ហើយក៏ត្រូវទៅតាមក្បួនខ្នាតដែរ។

«ខ្ញុំព្រ....»

«មិនអាចទៅរួចជាដាច់ខាត» ជីមីនមិនទាន់ពោលចប់ផងស្ត្រីចំណាស់វ៉ាងក៏បង្ហាញខ្លួនជាមួយឈើច្រត់ដ៏កញ្ចាស់។ សំឡេងរបស់គាត់នៅតែមានអំណាចបើទោះបីជាគាត់មានវ័យចំណាស់យ៉ាងណាក៏ដោយ។ កែវភ្នែកគាត់ដក់ជាប់ទៅដោយកំហឹងភ្លើងទោសៈយ៉ាងច្បាស់ក្រឡែត ហើយវាពិតណាស់គាត់កំពុងសម្លឹងមើលទៅកាន់គូស្នេហ៍មួយគូនោះ។

I'll Change For You (ចប់)Where stories live. Discover now