នៅថ្ងៃរៀបការ
វេលាជាពេលដែលកម្មសង្ហា ចន ជុងហ្គុករង់ចាំអស់រយៈពេលជាយូរឆ្នាំមកហើយ ដោយសារតែបែបនេះទើបនាយញញឹមបិទមាត់មិនជិតតាំងពីមុនរៀបការមួយអាទិត្យឯណោះ។ ចំណែកគីម ថេយ៉ុងពិតប្រាកដក៏សប្បាយចិត្តណាស់ដែរ ព្រោះបន្តិចទៀតខ្លួនអាចចូលរូបកាយវិញបានហើយជាពិសេសអាចបន្តទំនាក់ទំនងកាន់តែជិតស្និតជាមួយហូប៊ីថែមទៀត។
អាចនិយាយបានថាពួកគេទាំងពីរនាក់ហូប៊ី និងជីមីនក្លែងក្លាយជាភ្ញៀវពិសេសដែលជុងហ្គុកមិនជាពេញចិត្តប៉ុន្មានទេ។ តែធ្វើម៉េចបើជាភ្ញៀវពិសេសរបស់អនាគតប្រពន្ធទៅហើយនោះប្រកែកមិនបានទេ។ នាយមិនជាខ្វល់អ្វីច្រើនទាក់ទងជាមួយពួកគេទាំងពីរទេ នាយខ្វល់តែរឿងរៀបការរបស់នាយមួយមុខគត់។ ពេលនេះនាយកំពុងបោះជំហានសន្សឹមៗទៅកាន់សាលដែលមានលោកបូជាចារ្យ ជាអ្នកនាំដំណឹងនៃការរៀបការអ្នកទាំងពីរទៅព្រះជាម្ចាស់។
«សង្ហាអញ្ចឹងតើបានជីមីនស្រឡាញ់» ហូប៊ីនិយាយខ្សិបៗសម្លឹងមើលទៅកាន់កន្លែងដែលជុងហ្គុកឈរចាំកូនក្រមុំទាំងលួចសរសេរថាសង្ហាមិនដាច់ពីមាត់ដល់ថ្នាក់ធ្វើឲ្យអ្នកក្បែរដៃអាក់អន់ស្រពន់ចិន្តាមិនតិចទេ។
«បងមិនសង្ហាអញ្ចឹងទើបអូនមើលឃើញជុងហ្គុក ទៅបងដឹងហើយបងជាបុរសខកស្នេហ៍» ថេយ៉ុងពេបមាត់ខឹងនឹងហូប៊ីតិចៗមិននឹកស្មានថាហ៊ានសរសើរប្រុសផ្សេងនៅហ្នឹងមុខខ្លួនសោះ។ ចំណែកហូប៊ីឃើញនាយលេងទឹកមុខបែបនេះក៏មានអារម្មណ៍អាណិតខ្លះដែរណាមួយជាសង្សារហ្នឹងគ្នាចេះតែខឹងម៉េចនឹងកើត។
«កុំអន់ចិត្តមើលតិចចាប់ថើបខ្មាសគេ» ហូប៊ីប្រើភាសាលេងសើចទំនងជាចង់ឲ្យអ្នកម្ខាងទៀតសប្បាយចិត្តតែមើលចុះប្រុសកំហូចម្នាក់នេះគ្មានរំជើបរំជួលអីបន្តិច។ សូម្បីតែញញឹមក៏អត់ដែរចំជាចិត្តខ្មៅពិតមែនអាក្រក់ជូរជាតិតែម្តងមិនសមណាខ្លួនស្រឡាញ់នាយសោះ។
«អរគុណភ្ញៀវកិត្តិយសទាំងអស់គ្នាដែលមានវត្តមាននៅទីនេះដើម្បីអបអរកូនប្រុសរបស់ខ្ញុំ និងកូនប្រសារជាគូគាប់ដែលព្រះជាម្ចាស់ប្រទានមក ខ្ញុំពិតជាមានសេចក្តីអំណរសប្បាយខ្លាំងណាស់ដែលទីបំផុតកូនប្រុសតែម្នាក់គត់របស់ខ្ញុំទទួលបានអូមេហ្កាដែលមានគ្រប់ចំណុចល្អបែបនេះ ដើម្បីជាការបង្ហាញថាគ្រួសារចនជាគ្រួសារមានឥទ្ធិពលគ្រប់ជំនាន់ខ្ញុំសូមផ្តល់បំណែកនៃសៀវភៅប្តូរវិញ្ញាណទៅកាន់កូនប្រុសខ្ញុំដើម្បីរក្សាតរៀងទៅ»
YOU ARE READING
I'll Change For You (ចប់)
Romanceកើតក្នុងត្រកូលអ្នកក្រប៉ុន្តែទេវតាចាត់ទុកថាមិនអាក្រក់ចំពោះគេទៅចុះធ្វើឲ្យគេប្តូរទៅជាកូនអ្នកមានមួយរំពេច ប៉ុន្តែវាជាអភូតហេតុប្តូរវិញ្ញាណទៅវិញ។ រស់នៅជាមួយរាងកាយអ្នកដទៃអស់ពេលទៅដល់6ខែដែលជាបណ្តាសាតើអាចទៅជាយ៉ាងណា? Jungkook Top & Jimin btt Taehyung Top & Hobi...