ផ្ទះជីមីន
ដូចសម្តីដែលនាយបានសន្យាថានឹងនាំគេមកផ្ទះរបស់គេវិញ ព្រឹកឡើងមិនទាន់ទេជីមីនរៀបចំយ៉ាងរហ័សគេមិនចង់នៅកន្លែងអស់នេះទេមានអារម្មណ៍មិនល្អសោះដូចជាចង់ក្រលំបាកវិញ។ តែវាមិនស្រួលដូចការគិតទេចំណាយអស់ពេលយ៉ាងយូរទើបពួកគេអាចរកផ្ទះជីមីនឃើញ តែមើលទៅដូចជាគ្មានមនុស្សសោះ។ ចុះជីមីនក្លែងក្លាយទៅណាហើយ?
«ម៉េចក៏អត់ឃើញអញ្ចឹងគាត់ទៅណាទេដឹង?» ជីមីនរអ៊ូចុងមាត់តិចៗដើរទៅដើរមកចង់ដប់ជុំនៅតែមិនឃើញថេយ៉ុងដដែល មើលទៅមិនមានបាត់របស់អីសោះមិនគួរណាមិនឃើញមនុស្សឡើយ។
«ថេយ៍! អូនរកអ្វី?» ជុងហ្គុកពិតជាមានចម្ងល់ពេលឃើញថេយ៉ុងរបស់នាយប្លែកៗបែបនេះ
«ខ្ញុំរកបងថេយ៍ឲ្យពូវិញ ខ្ញុំមិនទាន់ចង់រៀបការទាំងវ័យក្មេងទេខ្ញុំចង់រៀន» ជីមីនឆ្លើយមកវិញទាំងមិនអាក់មួយម៉ាត់នាំឲ្យអ្នកខ្លះសង្ស័យពេញទ្រូងមិនយល់ពីសម្តីរបស់នាយតូច។ ស្អីរៀនស្អី? នេះជិតរៀបការទៅហើយនាយមិនយល់សោះក្មេងនេះលេងអ្វីឲ្យប្រាកដទៅ?
«ថេយ៍! ឈប់ភ្លាមណាបងមិនដឹងអូនចង់ និយាយអ្វីទេ នេះអូនចង់ផ្តាច់ពាក្យដល់ថ្នាក់ប្រើគ្រប់វិធីបែបនេះឬ? បងយល់ហើយតទៅបងមិនបង្ខំអូនទេ»
«គឺមិនមែនបែបនេះឡើយពូ ខ្ញុំមិនមែនបងថេយ៍របស់ពូទេ ខ្ញុំឈ្មោះជីមីនសុំអង្វរពូជឿខ្ញុំទៅ» ឃើញទឹកមុខនាយបង្ហាញយ៉ាងច្បាស់ពីអារម្មណ៍ស្រងាកចិត្តបែបនេះ នាយតូចមិចនឹងអាចបំផ្លាញទំនុកចិត្តនាយទៅ។ គេប្រឹងបកស្រាយថែមទាំងចង់យំផងអីផងគួរឲ្យអាណិតណាស់តែមើលទៅជុងហ្គុកហាក់មិនជឿសោះ។
«របស់អីសំខាន់ម៉្លេះដល់ថ្នាក់ភ្លេចមិនបានបែបនេះ?»
«សំឡេងនេះ? ត្រូវហើយគឺហូប៊ី» ជីមីនញញឹមឡើងពេលឮសំឡេងមិត្តរបស់ខ្លួន ទើបខំងាករកមើលឃើញហូប៊ី និងថេយ៉ុងពិតប្រាកដដើរមកត្រសងជាមួយគ្នាដូចគូស្នេហ៍រហ័សរត់ទៅរកយ៉ាងលឿន។
«បង! ទីបំផុតខ្ញុំរកឃើញបងហើយ ឆាប់ប្រាប់គាត់ទៅថាខ្ញុំមិនមែនបងថេយ៍ទេ ខ្ញុំទើបជាជីមីនពិតប្រាកដ» ជីមីនរត់សម្តៅមករកថេយ៍និយាយផងយំផងចង់ឲ្យគេជឿខ្លួន នេះគេទើបតែ 17ឆ្នាំប៉ុណ្ណោះរៀបការយ៉ាងម៉េច?
![](https://img.wattpad.com/cover/355916098-288-k782835.jpg)
YOU ARE READING
I'll Change For You (ចប់)
Romanceកើតក្នុងត្រកូលអ្នកក្រប៉ុន្តែទេវតាចាត់ទុកថាមិនអាក្រក់ចំពោះគេទៅចុះធ្វើឲ្យគេប្តូរទៅជាកូនអ្នកមានមួយរំពេច ប៉ុន្តែវាជាអភូតហេតុប្តូរវិញ្ញាណទៅវិញ។ រស់នៅជាមួយរាងកាយអ្នកដទៃអស់ពេលទៅដល់6ខែដែលជាបណ្តាសាតើអាចទៅជាយ៉ាងណា? Jungkook Top & Jimin btt Taehyung Top & Hobi...