ភាគទី15: គ្មានស្រណោះ

348 35 4
                                    

  ជាយក្រុង

   ដំណក់ទឹកសន្សើមស្រក់តក់ៗលើផ្កានិងរយក្ខជាតិឯទៀតយ៉ាងស្ងៀមស្ងាត់នាកណ្តាលរាត្រីរហូតទាបភ្លឺ។ រហូតទាល់តែមានពន្លឺព្រះអាទិត្យចាំងផ្លាតមកប៉ះដល់រូបរាងវាទើបវាភ័យខ្លួនចាកចេញទៅបាត់ចាំទាល់តែយប់ទើបត្រឡប់មកសាជាថ្មី។ នេះជាវដ្តនៃទឹកនារដូវក្តៅ ឬ summer ដ៏រីករាយជាទីបំផុតដែលមនុស្សតែងតែសប្បាយជួបជុំគ្រួសារ។ មានទាំងពន្លឺចាំងស្អាតមកប៉ះស្បែក និងខ្យល់សំណើមបរិសុទ្ធជ្រះថ្លាបក់ពីសមុទ្រមកដូច្នេះនាំឲ្យចិត្តគ្រប់គ្នាចេះតែចង់សប្បាយ។

   ស្ថិតនៅក្នុងផ្ទះជាយក្រុងស្ងាត់ជ្រងំ និងសាមញ្ញាមួយកន្លែងបង្ហាញឲ្យឃើញពីបុរសម្នាក់ពាក់សម្លៀកបំពាក់នៅផ្ទះធម្មតាតែសង្ហាប្លែក។ ទិដ្ឋភាពនៃសកម្មភាពទាំងមូលរបស់នាយបញ្ជាក់មកច្បាស់ៗថាកំពុងគយគន់ទេសភាព គួបផ្សំនឹងទឹកតែក្តៅៗហុយផ្សែងទ្រលោមនាពេលព្រឹកផងនោះធ្វើឲ្យនាយលន្លង់លន្លោចតាមខ្យងឆ្វេងស្តាំរកថាមិនត្រូវ។ បានបន្តិចនាយដាក់ទឹកតែចុះ និងដើរសន្សឹមៗសំដៅទៅខាងក្នុងផ្ទះថ្មសស្អាតនោះទាំងប្រញាប់ប្រញាល។

   ខាងក្នុង

«ភ្ញាក់ហើយ?» នាយសួរទៅកាន់មនុស្សមាឌល្អិតនៅលើពូកទាំងកាយវិកាឆ្គាំឆ្គង

«សុំទោស» បើកភ្នែកមិនបានប៉ុន្មាននាយតូចក៏ត្រូវពោលពាក្យសុំទោសទៅកាន់នាយ ទាំងដែលរឿងហេតុខ្លះវាមិនជាធំដុំអ្វីប៉ុន្មានផង។ តែពាក្យសុំទោសចេញពីចិត្តនោះមិនបានធ្វើឲ្យនាយកម្លោះខ្វល់ចិត្តអ្វីបន្តិចណាសោះមានតែធម្មតាៗទៅវិញ។

«ស្ងាត់! ខ្ញុំគ្រាន់តែមិនចង់ឲ្យប៉ាម៉ាក់ខកចិត្តទើបយកឯងមក បើដឹងថាឯងក្រោកមកបានបែបនេះក៏មិនយកមកនាំឲ្យធ្ងន់ផ្ទះខ្ញុំដែរ អ៎! កុំគិតថាខ្ញុំនឹងនាំឯងមករំលោភនៅទីនេះដូចរឿងភាគអីវាមិនដូចគ្នាទេ»

«បាទ!» នាយតូចស្ទើរគ្រលាស់អណ្តាតមិនចង់ចេញផងដែលអ្នកខាងនោះនិយាយច្រើនដាក់ទាំងដែលខ្លួនធ្លាប់ខុសចំពោះគេ។ មិនតែប៉ុណ្ណោះនៅគេចមុខពីគេថែមទៀតខ្លាចនេះគឺខ្លាចបែបមិនគួរឲ្យជឿ។

I'll Change For You (ចប់)Where stories live. Discover now