វាយោបក់ផាត់ប៉ះកាយតូចដោយវាហ៊ានបក់ទម្លុះភាពរឹងមាំនៃបង្អួចតាមរយៈប្រហោងតូចៗព្យាយាមមកប៉ះក្មេងប្រុសតូចដែលលង់លក់យ៉ាងស៊ីជម្រៅជាមួយភាពអន្ធការ។ មើលពីសម្បកក្រៅទៅហាក់ដូចជាឃើញគេងកំពុងគេងមិនក្រោកស្រដីដាក់អ្នកណាឡើយ ប៉ុន្តែគេមិនបានត្រឹមតែដេកធម្មតាៗទេ។ កាលដែលគេគេងមិនក្រោកបែបនេះក៏បណ្តាលមកពីដួងវិញ្ញាណរបស់គេបានត្រឡប់ទៅកាន់អតីតភាពវិញ។
អតីតកាល
«បងមើលចុះកូនប្រុសពៅយើងគួរឲ្យស្រឡាញ់ណាស់» ជីមីនដើរមកដល់កន្លែងមួយពេញដោយផ្ទាំងសស្គុសរកផ្លូវចេញពុំឃើញ។ តែនាយតូចត្រូវប្រទាក់ភ្នែកជាមួយស្ត្រីម្នាក់មានវ័យប្រហែលម្ភៃឆ្នាំជាឈរបីកូនតូចក្នុងដៃដោយមានបុរសម្នាក់នៅក្បែរផង។ ពួកគេទំនងជារីករាយជាមួយទារកនៅក្នុងដៃដោយហៅថាកូនប្រុសពេញៗមាត់នោះណាស់ សកម្មភាពពួកគេធ្វើឲ្យជីមីនកាន់តែងឿងឆ្ងល់បន្ថែម។
«ត្រូវហើយមើលចុះជីមីនភ្នែកលិបរបស់យើងពិតជាខុសពីបងគេឆ្ងាយណាស់ នេះបើថេយ៉ុងនៅផ្ទះវិញមិនដឹងគ្រឺតប្អូនប៉ុណ្ណាទេ» បុរសម្នាក់នោះបន្លឺឡើងដោយការសប្បាយចិត្ត
«ខ្ញុំ? ចុះថេយ៉ុងនោះជាបងប្រុសឬ?» ជីមីនសួរខ្លួនឯងដោយការមិនអស់ចិត្យដ្បិតអីឆ្ងល់ជាមួយការហៅសព្វនាមដែលជាឈ្មោះខ្លួនជាមួយថេយ៉ុង។ ប៉ុន្តែដឹងស្រាប់ហើយពេលនេះគេជាវិញ្ញាណមិនអាចសួរនាំអ្នកទាំងពីរបានឡើយបានត្រឹមឈរមើលប៉ុណ្ណោះ។
«ហ្ហឹសៗ!» អ្នកស្រីម្នាក់នោះសើចឲ្យរហឹងពេលនឹកដល់សកម្មភាពកូនប្រុសច្បងគាត់លេងជាមួយជីមីនដែលនៅជាទារកបែបនេះ។ គ្មានម្តងណាដែលក្មេងប្រុសតូចក្នុងដៃម្តាយនេះមិនយំទេមានតែ3 ទៅ4ម៉ោងឯណោះតែមិនអាចប្រកាន់បានទេព្រោះថាប្អូននាយនេះគួរឲ្យស្រឡាញ់ពេក។
«ដល់ពេលកំណត់ហើយ ពួកឯងទាំងពីរល្មមប្រគល់គេមកឲ្យយើងហើយ» សប្បាយភ្លេចខ្លួនមិនបានប៉ុន្មានស្ត្រីចំណាស់សក់ស្កូវស្បែកជ្រាវជ្រួញ កិរិយាដូចមនុស្សវិបល្លាសចេញមកពីណាមិនដឹងមកដណ្តើមជីមីនពីក្នុងដៃម្តាយ។
![](https://img.wattpad.com/cover/355916098-288-k782835.jpg)
YOU ARE READING
I'll Change For You (ចប់)
Romanceកើតក្នុងត្រកូលអ្នកក្រប៉ុន្តែទេវតាចាត់ទុកថាមិនអាក្រក់ចំពោះគេទៅចុះធ្វើឲ្យគេប្តូរទៅជាកូនអ្នកមានមួយរំពេច ប៉ុន្តែវាជាអភូតហេតុប្តូរវិញ្ញាណទៅវិញ។ រស់នៅជាមួយរាងកាយអ្នកដទៃអស់ពេលទៅដល់6ខែដែលជាបណ្តាសាតើអាចទៅជាយ៉ាងណា? Jungkook Top & Jimin btt Taehyung Top & Hobi...