ភាគទី20: បងនឹងនៅទីនេះផ្តល់កម្លាំងចិត្តដល់អូន

236 23 0
                                    

  មួយសប្តាហ៍បន្ទាប់

  ថ្ងៃប្រឡងឈានចូលមកដល់ជីមីន និងហូប៊ីអ្នកទាំងពីរគឺភ័យដូចគ្នាក៏ព្រោះតែកំឡុងពេលឈប់សម្រាកមិនបានខំប្រឹងឲ្យពេញទំហឹងឡើយ។ ម៉្យាងជីមីនខានកាន់សៀវភៅយូរស្រាប់តែភ្លាមៗពេកពិបាកធ្វើបានងាយៗណាស់។ ជុងហ្គុក និងថេយ៉ុងជាអ្នកជូនអ្នកទាំងពីរមកប្រឡងដោយចំណាយពេលរង់ចាំនៅហាងកាហ្វេដល់ម៉ោងអាហារថ្ងៃត្រង់។

«បងចាំអូននៅខាងមុខកុំភ័យឮទេ?» ជុងហ្គុកពោលពាក្យពីរោះស្តាប់ហើយអង្អែលក្បាលអ្នកម្ខាងទៀតដើម្បីជាកម្លាំងចិត្តទៅដល់មនុស្សជាទីស្រឡាញ់។ ដ្បិតតែគេជាងចាស់ជាងបន្តិចតែក៏កក់ក្តៅខុសពីបុរសដទៃដែលចូលចិត្តអ្នកដែលចាស់ទុំតែនាយវិញចូលចិត្តក្មេងៗបែបនេះ។

«អូនដឹងហើយ» ជីមីនញញឹមស្រស់តបទៅនាយវិញទាំងសប្បាយចិត្ត

«ម៉ោះជីមីននៅយូរទៀតហួសម៉ោងឥឡូវហើយ អូនទៅហើយណាថេយ៍» ហូប៊ីកៀកដៃអ្នកម្ខាងទៀតដែលទើបតែល្អូកល្អើនជាមួយគូស្នេហ៍ថ្មីៗដ៏គួរឲ្យជ្រេញទើបព្យាយាមអូសដៃទៅរកបន្ទប់ប្រឡង។

«ហ្ហឹម! យើងអាចញ៉ាំកាហ្វេជជែកគ្នាបាន» ជុងហ្គុកហេតុតែនៅមានអារម្មណ៍រអៀសចិត្តតិចតួចទើបបង្ហើសំឡេងតិចៗសឹងស្តាប់មិនឮបបួលអនាគតបងថ្លៃតែអតីតជាគូដណ្តឹងទៅក្រេបកាហ្វេជជែកគ្នាពីនេះពីនោះកំដរការអផ្សុកក្នុងការរង់ចាំក្មេងទាំងពីរ។ មិនដឹងថាថេយ៉ុងនៅប្រកាន់រឿងពីមុនឬអត់តែពេលនេះនាយសុំត្រឹមនៅធម្មតាមិនបាច់គេចមុខគ្នាដូចពីមុនទៀត។

«តោះ!» ថេយ៉ុងមើលទៅមិនជាប្រកាន់គេនោះទេព្រោះអារម្មណ៍ និងចិត្តបង្ហាញមកច្បាស់ៗថាមិនបានមានគំនិតអ្វីលើជុងហ្គុកតាំងពីដើមក៏គ្មានអ្វីត្រូវគិតនោះដែរ។ ពីមុនយ៉ាងណាឥឡូវក៏នៅតែយ៉ាងនោះតែគ្រាន់តែបើកចិត្តចំពោះអនាគតប្អូនថ្លៃម្នាក់នេះបានខ្លះ។

«អញ្ជើញបងប្រុស» ក្នុងនាមជាអ្នកដែលហៀបនឹងក្លាយទៅជាប្អូនថ្លៃក៏គួរបង្ហាញការគួរសមយកចិត្តបងប្រុសគេខ្លះដល់ថ្នាក់ហ៊ានបោះទុនដល់ថ្នាក់នេះទៅហើយ។

I'll Change For You (ចប់)Where stories live. Discover now