ភូមិគ្រឹះគីម
ថ្វីដ្បិតតែ ជុងហ្គុក សន្យាថានាំខ្លួនទៅផ្ទះវិញមែនតែនាយមិនបាននាំគេទៅកាន់ផ្ទះដែលតូចទាបរបស់គេឡើយ គឺនាំមកផ្ទះគ្រួសាររបស់ថេយ៉ុងទៅវិញ។ ដោយហេតុថានៅក្មេងគិតតែពីយំនឹកផ្ទះ ស្រែកឡូឡាមិនឈប់ដល់ថ្នាក់អ្នកក្នុងផ្ទះឆ្ងល់គ្រប់គ្នា ព្រោះថាថេយ៉ុងមិនដែលបញ្ចេញសំឡេងអ្វីសោះឡើយតាំងពីតូចមកដល់ពេលនេះ។
«ពូកុំទៅអីពូសន្យានឹងខ្ញុំហើយថាជូនខ្ញុំត្រឡប់ ទៅផ្ទះវិញ ឥឡូវពូយកខ្ញុំមកទីនេះធ្វើអី? ខ្ញុំមិនអាចនៅផ្ទះអ្នកដទៃបានទេលោកគ្រូថាជាក្មេងមិនល្អ» ជីមីនយំសស្រាក់ព្រោះតែប្លែកមុខមនុស្សជាច្រើនហើយប្លែកកន្លែងទៀត មិនតែប៉ុណ្ណោះនៅឱបដៃជើងជុងហ្គុកជាប់មិនលែងសោះ នេះប្រហែលមកពីឃើញនាយមុនគេពេលងើបមកភ្លាមហើយបានជាតោងស្អិតថ្នាក់នេះ។
«ជុង! នេះកូនមីងកើតអ្វីនៀក? នៅផ្ទះក្មួយមួយយប់សោះក៏លែងចង់មកវិញ» អ្នកជាម្តាយនឹកស្មានថាកូនប្រុសចង់នៅក្បែរជុងហ្គុក ហើយគិតថាកូនបើកចិត្តទទួលនាយហើយទេតើគាត់មិនធ្លាប់គិតថាថេយ៉ុងនឹងប្រែជាបែបនេះឡើយ។
«គឺថេយ៍ក្រោកមកក៏ប្រែជាបែបនេះ ដូចក្មេងយុវវ័យយ៉ាងម៉េចក៏មិនដឹងដែរអ្នកមីង ថែមទាំងទារឲ្យខ្ញុំជូនទៅផ្ទះរហូត» ជុងហ្គុកសារភាពឥតលាក់លៀមឡើយ
«ចុះយប់មិញម៉េចក៏មិនឲ្យប្អូនមកផ្ទះ?»
«គឺអញ្ចេះទេអ្នកមីង ថេយ៍សន្លប់ទើបមកវិញមិនបាន»
«កូនមីងកើតអ្វីទៅ?» អ្នកស្រីគីមកាន់តែភ័យពេលឮថាកូនសន្លប់បែបនេះ
«ខ្ញុំក៏មិនដឹងដូចគ្នាបាទ ព្រោះឃើញថេយ៍សន្លប់ក្បែរសួនផ្កាផ្ទះខ្ញុំ ថ្ងៃនេះក៏ស្រាប់តែចេញកាយវិកាប្លែកៗឡើងមក» ជុងហ្គុកបន្តប្រាប់អ្នកស្រីគីមនូវគ្រប់យ៉ាងដែលខ្លួនដីងពីថេយ៉ុង ព្រោះខ្លួនក៏នៅមានមន្ទិលចំពោះក្មេងនេះនៅឡើយ។ ចំណែកជីមីនវិញគិតតែពីយំឥតឈប់សោះ រហូតដល់ជុងហ្គុកអង្អែលក្បាលលួងលោមដូចកូនក្មេងទៅហើយ។
«ខ្ញុំប្រាប់ហើយថាខ្ញុំមិនមែនគូដណ្តឹងលោកទេហើយក៏មិនមែនឈ្មោះថេយ៍-អ្ហឹកថេយ៉ុងអីនោះដែរ ខ្ញុំឈ្មោះជីមីនខ្ញុំនៅរៀនទេសូមជឿខ្ញុំទៅ» ជីមីនទាល់តម្រិះមែនទែនប្រាប់នាយ ក្តែងៗថាខ្លួនពិតជាមិនមែនគូដណ្តឹងនាយទេ ហើយមិនចង់រៀបការទាំងវ័យក្មេងដែរ។ ជីមីនគ្រាន់តែជាក្មេងដែលចង់ញ៉ាំអាហារបានគ្រប់គ្រាន់ដោយមិនប៉ះពាល់អ្នកណាប៉ុណ្ណោះ។
YOU ARE READING
I'll Change For You (ចប់)
Romansaកើតក្នុងត្រកូលអ្នកក្រប៉ុន្តែទេវតាចាត់ទុកថាមិនអាក្រក់ចំពោះគេទៅចុះធ្វើឲ្យគេប្តូរទៅជាកូនអ្នកមានមួយរំពេច ប៉ុន្តែវាជាអភូតហេតុប្តូរវិញ្ញាណទៅវិញ។ រស់នៅជាមួយរាងកាយអ្នកដទៃអស់ពេលទៅដល់6ខែដែលជាបណ្តាសាតើអាចទៅជាយ៉ាងណា? Jungkook Top & Jimin btt Taehyung Top & Hobi...