យប់!
រាត្រីដ៏ត្រជាក់ទឹកសន្សើមស្រក់ចុះមកឥតល្ហែតែមិនផ្តល់សំឡេងឬដំណឹងអីបន្តិចនាំឲ្យមនុស្សខ្លះមានការត្រជាក់កាយាជាខ្លាំង។ ក្មេងប្រុសកម្សត់ដែលទើបនឹងរៀនដើរមិនទាន់ទាំងត្រង់ផ្លូវផងហ៊ានឡើងមកមើលព្រះចន្ទនៅលើដំបូលផ្ទះយ៉ាងគគ្លើន។ នាយតូចដើរមួយៗដោយមានអ្នកម្ខាងទៀតចាំទប់ជាស្រេច មិនតែប៉ុណ្ណោះនៅឲ្យនាយស្ពាយមកជាមួយនូវកន្សែងសូត្រកម្រាស់ក្រាស់ដេរជាន់គ្នាញាត់សំឡីចូលការពាររងារទៀតផង។
មកដល់ទីតាំងដែលនាយចង់ហើយទើបនាំគ្នារកទីសមគួរអង្គុយ ដែលមាឌតូចល្អិតទទួលកន្សែងពីនាយកម្លោះមកដណ្តប់យ៉ាងសប្បាយចិត្ត ចំណែកនាយវិញសំអាងថាខ្លួនជាអាល់ហ្វាមិនខ្លាចត្រជាក់ទេអង្គុយចោងហោងត្រជាក់ស្រេបតែនាយនៅធ្វើដូចធម្មតាបាន។ យប់យន់កាន់តែយូរទៅនាយក៏កាន់តែល្វើយម៉្យាងមើលថែកូនក្មេងមិនចេះធំពេញមួយយប់ទៅហើយទើបអស់កម្លាំងខុសធម្មតាបែបនេះ។
«បងគេងទៅខ្ញុំនៅមើលតែឯងក៏បានដែរ» ពាក្យដែលនិយាយចេញមកទំនងជាអន់ចិត្ត ប៉ុន្តែវាជាការពិតដែលគេមិនចង់ឲ្យនាយត្រួវខាតគេងដោយសារកំដរខ្លួនទេ។ ប៉ុន្មានថ្ងៃនេះនាយយកចិត្តទុកដាក់មើលថែទាំគេក៏ហត់ពេកណាស់ហើយ គេក៏មិនជាហ៊ានរំខានច្រើនទៀតដែរ។
«អត់ទេខ្ញុំចង់គេងលេងលើភ្លៅជីមីន បើលក់បាត់គ្មាននរណានាំជីមីនចូលផ្ទះវិញទេ សម្រាកបន្តិចបានហើយ» នាយស្រដីទាំងដាក់ក្បាលសន្សឹមៗគេងកើយភ្លៅតូចច្រឡឹងនោះទាំងប្រឹងសម្លឹងមើលមេឃជាមួយគ្នា។ ឯរាងតូចមិនមាត់បន្តឡើយក៏សម្លឹងមើលទៅព្រះចន្ទដូចគ្នានៅពេលរងារដោយខ្យល់ត្រជាក់ៗក៏លើកកន្សែងសូត្រមកដណ្តប់។
«ខ្ញុំសុំសួរបងមួយសំណួរបានទេ?» ជីមីនពោលសុំការអនុញ្ញាតពីនាយណាមួយកុំឲ្យស្ថានការណ៍ពេលនេះវាស្ងប់ស្ងាត់ខ្លាំងពេក
«និយាយមកខ្ញុំចាំស្តាប់» ទោះភ្នែកកំពុងបិទក៏ពិតមែនតែមិនមែនមានន័យថានាយមិនស្តាប់ទេឲ្យតែជីមីនហ៊ាននិយាយអ្វីមកនាយក៏ហ៊ានស្តាប់ដូចគ្នា
«ឈប់ហៅខ្លួនឯងថាខ្ញុំទៅ ហើយត្រូវហៅខ្លួនឯងថាបង និងហៅខ្ញុំថាអូនបានទេ?» ជីមីនលើកជាសំណើ និយាយទាំងចង់យំបន្តិចអត់បន្តិចមិនទម្លាប់ដែលនាយប្រែជាស្ងៀមស្ងាត់ និងមិនស្និតស្នាលចំពោះខ្លួនបែបនេះ។ តែពាក្យសម្តីរបស់គេប្រៀបនឹងការញ៉ែទៅកាន់ជុងហ្គុកយ៉ាងអញ្ចឹង។
![](https://img.wattpad.com/cover/355916098-288-k782835.jpg)
YOU ARE READING
I'll Change For You (ចប់)
Romanceកើតក្នុងត្រកូលអ្នកក្រប៉ុន្តែទេវតាចាត់ទុកថាមិនអាក្រក់ចំពោះគេទៅចុះធ្វើឲ្យគេប្តូរទៅជាកូនអ្នកមានមួយរំពេច ប៉ុន្តែវាជាអភូតហេតុប្តូរវិញ្ញាណទៅវិញ។ រស់នៅជាមួយរាងកាយអ្នកដទៃអស់ពេលទៅដល់6ខែដែលជាបណ្តាសាតើអាចទៅជាយ៉ាងណា? Jungkook Top & Jimin btt Taehyung Top & Hobi...