បន្ទាប់ពីវាយកូនប្រុសតែមួយអស់ចិត្តហើយ អហនកស្រីជុងសម្លឹងទៅកាន់ជីមីនក្លែងក្លាយដោយក្រសែភ្នែកស្អប់ខ្ពើមបន្តិចគាត់ក៏ឡើងទៅខាងលើយ៉ាងលឿន។ លោកជុងដូចគ្នាគាត់មិនបានពេញចិត្តនូវវត្តមានរបស់ក្មេងក្រតោកយ៉ាកតោងទាមកូនគាត់ទេមានតែស្អប់ហើយនិងស្អប់ប៉ុណ្ណោះ។ ចំណែកកូនប្រុសគាត់វិញបែកឈាមស្វាយមាត់ ស្លេកមុខដូចមនុស្សឥតឈាម។
«ម៉ោះល្មមចាកចេញបានហើយ ប៉ាម៉ាក់ឯងមិនចូលចិត្តមនុស្សក្រៗដូចខ្ញុំទេ» នាយកម្លោះមុខមុតមាំគ្រាហូប៊ីយឺតៗដែលមើលទៅទន់ជ្រាយណាស់ទៅហើយស្ទើរតែដួលម្តងៗទើបដឹងថាប៉ាម៉ាក់គេចិត្តដាច់ប៉ុណ្ណា។
«ហ្ហឹកៗបីខ្ញុំ!» ហូប៊ីដែលធ្លាប់តែរឹងមាំមិនចេះតែទន់ជ្រាយដាក់មនុស្សប្រុសណាម្នាក់យកចំណាប់អារម្មណ៍ ពេលនេះក៏ត្រូវបង្ខំចិត្តយំយែកឲ្យគេថ្នមក្នុងរង្វង់ដៃ។ ក្មេងម្នាក់នេះចាញ់ហើយ ចាញ់នាយគ្រប់យ៉ាងដូចដែលធ្លាប់ប្រាប់ថាគ្រួសារនេះមិនពេញចិត្តអ្នកក្រីក្រក៏នៅចចេសនាំនាយមកដដែល។
«តោះ» រាងកាយតូចតែមួយរបស់ជីមីនមែនតែកម្លាំងថេយ៉ុងមានធម្មតាមិនមែនស៊េរីប្តូររាងកាយប្តូរឫកពារទេនៅខ្លាំងធម្មតា។ នាយលើកបីហូប៊ីក្នុងដៃនាំទៅលាងរបួសចេញ មើលទៅខ្នងបែកឈាមដែលប្រឡាក់នឹងអាវជោគអស់នេះចុះគួរឲ្យសង្វេគណាស់។
ហាងកាហ្វេ
ក្រោយពីលាងរបួសរួចជាស្រេច ហូប៊ីក៏រំអុកឲ្យអ្នកខ្លះជូនមកញ៉ាំអី ដើម្បីបំបាត់ភាពឈឺចាប់ដែលទទួលបានអម្បាញ់មិញ។ ហូប៊ីតែកាលណាខូចចិត្តដឹងតែញ៉ាំហើយ ពេលនេះក៏ដូចគ្នារវល់ញាត់មិនឈប់ទេ។ ថេយ៉ុងវិញអង្គុយសម្លឹងគេម្នាក់នោះយ៉ាងលង់លក់កប់ក្តន់ក្នុងចិត្តហើយលង់ដូចលង់ទឹកអញ្ចឹង។
«ប្រឡាក់មាត់ហើយ» ថេយ៉ុងនិយាយឡើងព្រោះតែឃើញហូប៊ីញ៉ាំខ្លាំងពេក
«ឯណា?»
«កុហកឯងទេ» ថេយ៉ុងសើចតិចៗយ៉ាងរហឹសអស់សំណើចជាមួយមនុស្សឆោតល្ងង់ម្នាក់នេះ។ ហូប៊ីឮគេនិយាយបែបនេះក៏ខាំមាត់សម្លក់ថ្មែរដូចខ្លាញី ខឹងណាស់មនុស្សអីពូកែកុហកយ៉ាងនេះ។
YOU ARE READING
I'll Change For You (ចប់)
Romanceកើតក្នុងត្រកូលអ្នកក្រប៉ុន្តែទេវតាចាត់ទុកថាមិនអាក្រក់ចំពោះគេទៅចុះធ្វើឲ្យគេប្តូរទៅជាកូនអ្នកមានមួយរំពេច ប៉ុន្តែវាជាអភូតហេតុប្តូរវិញ្ញាណទៅវិញ។ រស់នៅជាមួយរាងកាយអ្នកដទៃអស់ពេលទៅដល់6ខែដែលជាបណ្តាសាតើអាចទៅជាយ៉ាងណា? Jungkook Top & Jimin btt Taehyung Top & Hobi...