ភាគទី24: រឿងពីមុន

225 23 2
                                    

   បន្ទាប់ពីដើរលេងយ៉ាងសប្បាយរួចមកពួកគេទាំងពីរនាក់ក៏បណ្តើរគ្នាយ៉ាងត្រសងត្រឡប់មកផ្ទះវិញ។ ទោះបីថ្ងៃនេះមានបញ្ហាខ្លះៗ ប៉ុន្តែពួកគេក៏មិនបណ្តោយឲ្យអ្នកណាមកបំផ្លាញ់ក្តីសុខដែលមានតែមួយថ្ងៃនៅពេលនេះបានដែរ។ ក្នុងផ្ទះហាក់មានសភាពអ៊ូអរខុសធម្មតាបន្តិច ទាំងប៉ាម៉ាក់ជីមីននិងជុងហ្គុកគឺមកជួបជុំគ្នានៅគ្រួសារចនមានទាំងការសើចសប្បាយថែមទៀតធ្វើឲ្យពួកគេទាំងពីរអត់ឆ្ងល់មិនបានឡើយ។

«អីយ៉ា! កូនៗមកហើយឬនេះដើរលេងសប្បាយទេ» ហាក់បីដូចជាពួកគាត់បានដឹងអំពីការដើរលេងសប្បាយៗរបស់ពួកគេយ៉ាងអញ្ចឹង ប៉ុន្តែវាជារឿងធម្មតាទៅហើយដែលពួកគេទៅណាក៏ពួកគាត់ដឹងដែរ។

«ប៉ាម៉ាក់មើលទៅដូចជារីករាយដល់ហើយតើមានរឿងគួរឲ្យត្រេកអរអ្វីមែនទេ?» ជុងហ្គុកសួរឡើងទាំងចម្ងល់ពេញពោះ

«កុំទាន់អ៎ាលសួរម៉ោះនាំគ្នាមកអង្គុយសិនទៅ» ទោះបីជាមានចម្ងល់យ៉ាងណាក៏ពួកគេព្រមដើរតាមម៉ាក់ជុងហ្គុកទៅអង្គុយលើសាឡុងតាមសម្តីមនុស្សចាស់ដែរ

«អ្នកម៉ាក់តើមានរឿងអីមែនទេ?» ជីមីនសួរទៅម៉ាក់របស់គេបើចាំម៉ាក់ជុងហ្គុកបង្ហើបនោះច្បាស់ជាចាំទាល់តែចាស់សក់ស្កូវព្រោងព្រាតមិនខានឡើយ។ ប៉ុន្តែមើលចុះពួកគាត់បែរជាឲ្យសញ្ញាគ្នាបង្ហាញពីគម្រោងការអ្វីម៉្យាងសម្រាប់ធ្វើឲ្យកូនៗភ្ញាក់ផ្អើលមិនខានទេ។

«ពួកម៉ាក់កំពុងពិភាក្សាអំពីថ្ងៃរៀបការរបស់កូននោះអី នេះមីននីក៏រៀនចប់ហើយដែរម៉ាក់មិនចង់ឲ្យគ្រួសារខាងបងរង់ចាំថ្ងៃរៀបការរបស់កូនដូចកាលចាំថេយ៉ុងដែរម៉្យាងជុងហ្គុកអាយុម្ភៃក្រាស់ហើយដែរ»

«ម៉ាក់! កូនថាឲ្យបងថេយ៍រៀបការមុនល្អជាងធ្វើបែបនេះមិនសមទេដឹង» ជីមីននិយាយប្រកែកលើកឈ្មោះថេយ៉ុងមកដាក់ចង់បញ្ជាក់ថាកូនប្រុសច្បងគួរតែរៀបការមុនទើបសម។ ប៉ុន្តែជុងហ្គុកប្រហែលជាមិនគិតបែបនោះឡើយនាយសម្លឹងទៅមុខជីមីនដោយទឹកមុខពិបាកស្មានមើលទៅប្រហែលជាកំពុងខឹងក៏មិនដឹងប៉ុន្តែមិនហ៊ានលូកមាត់លូកក។

I'll Change For You (ចប់)Where stories live. Discover now