ភាគទី8: ដំណក់ទឹកភ្នែក

277 16 0
                                    

   ក្រិក! ថ្លើម ប្រមាត់ បេះដូង និងគ្រឿងក្នុងឯទៀតស្ទើរតែធ្លាក់ចេញមកក្រៅទាំងស្រុងរួមជាមួយស្នាមញញឹមដែលទើបតែរីកផងដែរនៅពេលពេលឃើញមនុស្សម្នាក់នោះ។ គេមិនមែនជាជុងហ្គុកតែមើលទៅមុខមាត់ និងកាយវិកាអាចនិយាយបានថាជាមនុស្សអាក្រក់មិនចាញ់ពួកនាងៗប៉ុន្មានទេ។

«ហាសហាៗ! ទុកឲ្យខ្ញុំប្រដៅវាវិញ ប្រុសកំសាកបែបឯងនេះទាល់តែប៉ះយើង កុំសង្ឃឹមថាលោកអគ្គនាយកមកទាន់ឲ្យសោះ» ត្រូវហើយគេមិនមែន ចន ជុងហ្គុកទេ គ្មានហេតុផលអីដែលត្រូវជួយខ្លួនឡើយ។ មិនត្រឹមតែមិនជួយហើយនៅចង់ធ្វើបាបទៀត។

«សុំអង្វរកុំធ្វើបាបខ្ញុំអី» ជីមីនសម្រក់ទឹកភ្នែកមកសាជាថ្មី ខ្លួនពេលនេះយល់ថាទន់ខ្សោយបំផុត

«ហួសពេលហើយសម្រាប់អាក្មេងឈ្លើយដូចឯង» បុរសចិត្តខ្មៅស្មើតិរច្ឆានពោលឡើងពេញដោយគំនុំកប់ជ្រៅក្រោមបាតសមុទ្រ កំពុងបង្ហាញច្បាស់ៗថាគេស្អប់ក្មេងប្រុសម្នាក់នេះប៉ុណ្ណា។ សម្តីមួយម៉ាត់ៗសង្កត់ស្ទើរបាក់ធ្មេញខ្លួនឯងខ្ទេចគ្មានសល់ តម្រូវឲ្យនារីប៉ុន្មាននាក់នោះថយចេញហើយខ្លួនក៏ចូលទៅចាត់ការក្មេងឈ្លើយម្នាក់នេះម្តង។

«ខ្ញុំទៅធ្វើអ្វីលោក?» ជីមីននិយាយទាំងទឹកភ្នែកនៅហូរដាមជាប់ថ្ពាល់នៅឡើយ

«កុំមកធ្វើពើអីអាក្មេងទុរយស» នាយប្រទិចជីមីនយ៉ាងខ្លាំងដៀលថ្មេះសព្វសារពើមិនខ្លាចជុងហ្គុកមកទាន់សោះ

  ស្រមៃ

  ថេយ៉ុងជាក្មេងម្នាក់ដែលគេស្គាល់ច្បាស់ថាមិនសូវចេះមាត់ក ឬមានសកម្មភាពអ្វីឡើយ។ ប៉ុន្តែចំពោះអ្នកដែលមិនគោរពតួនាទី ឬធ្វើអ្វីតាមតែចិត្តខ្លួនឯងនៅកន្លែងការងារត្រូវថេយ៉ុងដឹងនោះគេមិនរួចខ្លួនឡើយ។ ដូចពេលនេះអញ្ចឹងនាយម្នាក់ដែលមានឋានៈជាប្រធានក្រុមចាត់ចែងការផ្សព្វផ្សាយផលិតផល តែយកពេលធ្វើការទៅសប្បាយឥតប្រយោជន៍ចាយលុយក្រុមហ៊ុនដូចព្យុះតែការងារមិនបានជាប្រយោជន៍។ កម្លោះស្តីឲ្យមិនសំចៃមាត់ឡើយ រហូតកើតបានជាការគុំកួនបែបនេះ។

«លោកចូលចិត្តចំណាយពេលឥតប្រយោជន៍ ចូលចិត្តសប្បាយណាស់មែនទេ?» ថេយ៉ុងសួរដោយមុខស្ងួតជាទីបំផុត ប្រៀបប្រដូចបិសាចបាចរាយនូវឫទ្ធិរបស់ខ្លួនបំភ័យមនុស្សម្នា។ បុរសដែលត្រូវមាត់គិតតែពីឱនមុខចុះក្តាប់ដៃជាប់ចង់ចេញឈាមមកក្រៅប៉ុណ្ណោះ។

I'll Change For You (ចប់)Where stories live. Discover now