ភាគទី11: ខកចិត្ត

286 22 0
                                    

មន្ទីរពេទ្យ

ក្រោយពីកម្មវិធីក្រឡាប់ចាក់ខាតបង់ទាំងសងខាងរួចមកពេលនេះគ្រួសារទាំង2បានព្យាយាមដោះស្រាយយ៉ាងលំបាករួចជាស្រេច។ ខុសប្លែកពីគេ ជីមីនពេលនេះកំពុងគេងសន្លប់ស្តូកស្តឹងលើគ្រែសក្បុស ដាក់ខ្យល់អុកស៊ីសែនជំនួយដង្ហើមមិនឈប់។ ស្ថានភាពបែបនេះជាស្ថានភាពមួយពីបាកស្មានពិតមែន ដែលមានត្រឹមថេយ៉ុងនិងហូប៊ីប៉ុណ្ណោះដែលនៅចាំថែរូបគេ។

«ថេយ៍! អូនមិនចង់ឃើញមិត្តអូនគេងបែបនេះទេ បងឆាប់ដាស់គេមកនិយាយជាមួយអូនឲ្យឆាប់ឡើង» ហូប៊ីហាក់ស្លុតអារម្មណ៍ជាមួយសភាពជីមីនណាស់ មើលចុះរាងកាយស្លេកស្លាំងគ្មានគ្រាប់ឈាមក្រហមក្នុងខ្លួនសូម្បីបន្តិច។ ពាក្យមួយម៉ាត់ក៏មិនតបតជាមួយនរណាឡើយ រូបរាងស្ងប់ស្ងាត់នេះគួរឲ្យភ័យពេកហើយ។

«ហូប៊ីហ៎ា! អូនកុំមានភាពមានៈពេក បងជឿថាជីមីនមកដល់ដៃពេទ្យហើយមិនអាចមានរឿងអីកើតឡើងចំពោះគេបានទេ» នាយសង្ហាលើកដៃអង្អែលខ្នងដៃគូទាំងថែមពាក្យពេចន៍រំលេចដួងចិត្តឲ្យនាយតូចបាត់អស់សេចក្តីព្រួយបារម្ភពីស្ថានភាពមិត្ត។

«អូនសង្ឃឹមថាព្រះជាម្ចាស់មិនអាក្រក់ចំពោះគេផងចុះ»

«ព្រះនឹងមើលឃើញពីសេចក្តីល្អរបស់ក្មេងប្រុសដ៏កម្សត់ម្នាក់នេះ» ថេយ៉ុងបន្តដោយភ្នែកគិតតែផ្ទៀងសម្លឹងមើលវង់ភក្ត្រស្រពោននៅលើគ្រែមិនដាច់កន្ទុយភ្នែក

«បងចុះគ្រួសារសងខាងមិនមកមើលជីមីនបន្តិចទេឬ?» ហូប៊ីនិយាយត្រូវកំឡុងពេលនេះសមណាតែមានសមាជិកសងខាងមកមើលខ្លះ។ ដ្បិតអីគួរតែចង់ដឹងរឿងពីក្រោយ ឬនឹកគិតដល់ពេលជីមីននៅជាមួយដូចគ្រួសារសមណាសួរសុខទុក្ខថាហេតុម្តេចមានរឿងបែបនេះ។

«បន្តិចទៀតពួកគាត់មកដល់ហើយ បងសុំទៅចិតផ្លែឈើបន្តិចសិន» នាយថាចប់ក៏ស្ទុះក្រោកពីកៅអីដោយទុកឲ្យហូប៊ីមើលថែមិត្តតែម្នាក់ឯងដោយខ្លួនស្នើទៅកាន់កន្លែងចិតផ្លែឈើឲ្យសង្សារដើម្បីឲ្យបានអាហារចូលពោះខ្លះ។

«ជម្រាបសួរលោកពូអ្នកមីង! សួស្តីលោកជុងហ្គុក» គ្រាន់តែថេយ៉ុងចេញមិនបានប៉ុន្មាននាទីផងក្រុមគ្រួសារសងខាងក៏មកដល់តែម្តង។ មូលហេតុនៃការមករបស់ពួកគេមិនប្រាកដថាមកដើម្បីរឿងហេតុអ្វីទេតែមើលទៅទឹកមុខម្នាក់ៗពេញដោយចម្ងល់ដែលបង្ហាញតាមរយៈចិញ្ចើមក្រាស់ខ្មឹក។

I'll Change For You (ចប់)Where stories live. Discover now