ភាគទី19: គ្រួសារពិតប្រាកដ

287 21 4
                                    

«កូននឹកម៉ាក់ខ្លាំងណាស់» ពិតណាស់បន្ទាប់លារចាកចេញដោយខ្វះការពិចារណា ដោយកំហឹងកំហល់មកហូប៊ីកម្រមកផ្ទះណាស់ពិសេសមួយរយៈចុងក្រោយដែលមានរឿងនេះ។ មុនប្រឡងគេក៏ចង់មកជួបមុខប៉ាម៉ាក់ចង់ដឹងថាពួកគាត់បានគិតយ៉ាងណាមកលើខ្លួនហើយ។

«ម៉ាក់វិញរឹតតែនឹកនាកូនថែមទៀត សុំទោសផងណាហូប៊ីដែលប៉ាម៉ាក់បំពេញតួនាទីមិនបានល្អធ្វើឲ្យកូនលំបាកខ្លាចមុខក្រោយ ម៉ាក់មិនខុសលើកូនខ្លាំងណាស់ហ្ហឹកៗ!» អ្នកជាម្តាយពោលទាំងទ្រហោយំចាប់មុខកូនសម្លឹងទាំងភ្នែកដក់ទឹកពេញ។ គាត់រវល់គិតពីកិត្តិយស គិតពីមាសប្រាក់ ភ្លេចមនោសញ្ចេតនាម្តាយកូនអស់រហូតធ្វើឲ្យហូប៊ីត្រូវបង្ខំចិត្តចាកចេញពីផ្ទះទាំងលំបាក។

«ម៉ាក់កុំបន្ទោសខ្លួនឯងអី គ្រប់យ៉ាងមកពីកូនមានះមិនព្រមស្តាប់ប៉ាម៉ាក់» ហូប៊ីជូតទឹកភ្នែកម្តាយពោលពាក្យសោកសៅអាណិតម្តាយ ដ្បិតអីក៏រួមចំណែករបស់ខ្លួនដែរក្នុងការបង្កើតរឿងអត់ហេតុផលនេះឡើងមក។ មើលចុះបែកគាត់ប៉ុន្មានខែពួកគេប្រែជាស្គមស្គាំងអស់ហើយ ដំណើរទោទន់សឹងថាទប់ខ្លួនឯងលែងជាប់។

«ម៉ោះម៉ាក់កូនទាំងពីរចូលក្នុងសិនមក នៅសន្ទនាមុខផ្ទះអញ្ចឹងឈរយូរចុកជើងស្លាប់ហើយ មែនទេអ្នកកម្លោះ?»

«អ៎!បាទលោកពូ» ថេយ៉ុងស្រាប់តែឆ្លើយយ៉ាងគួរសមពេលដែលប៉ាហូប៊ីប្រែជាប្រើពាក្យគួរសមបបួលចូលក្នុងដូច្នេះ

«តោះម៉ាក់!»

   ខាងក្នុង

   ពួកគាត់អង្គុយលើសាឡុងដោយមានហូប៊ីនិងថេយ៉ុងតាមជាមួយ មើលទៅថ្ងៃនេះលោកជុងប្រហែលមិនបានទៅប្រកបកិច្ចការអ្វីទេ។ គ្រួសារមួយដែលកម្រនឹងបានជួបជុំ ពេលនេះអាចមានថ្ងៃមានក្តីសុខនឹងគេហើយវិនាទីនេះចង់ឲ្យពេលវេលាឈប់ខ្លាំងណាស់ព្រោះថាគ្រួសារតូចនេះពិតជាកក់ក្តៅ។ កែវភ្នែកនៃក្តីស្រឡាញ់ និងសុភមង្គលបង្ហាញមកយ៉ាងច្បាស់នៃកែវភ្នែកលោកទាំងពីរនិងកូនប្រុស។ សកម្មភាពភ្លឹកភ្លាំងត្រូវបានកាត់ផ្តាច់នៅពេលដែលថេយ៉ុងបន្លឺឡើង៖

«គ្រប់គ្នាភ្លឹកបែបនេះខ្ញុំហាក់ដូចមនុស្សគ្មានវិញ្ញាណអញ្ចឹង រឹងខ្លួនអស់ហើយបាទ» នាយ  កម្លោះនិយាយលេងសើចតែក៏បង្កប់នូវភឆពគួរសមជាមួយផង

I'll Change For You (ចប់)Where stories live. Discover now