ភាគទី6: លក្ខខណ្ឌ

231 13 0
                                    

សាលារៀន

ដ្បិតតែស្ថិតក្នុងរាងកាយជីមីនក៏ពិតមែន តែគីម ថេយ៉ុងម្នាក់នេះខំរៀនណាស់ចង់ខ្លាំងជាងម្ចាស់រាងកាយគេទៀត។ ធ្វើម៉េចបើសន្យាជាមួយជីមីនទៅហើយថា ខំរៀនៗបើមិនបានលេខល្អដូចជីមីនទេច្បាស់ជាស្លាប់មិនខានឡើយ។ ណាមួយចង់ទាក់ទាញចំណាប់អារម្មណ៍កូនក្មេងជិតៗខាងផងដែរ ចៃដន្យអីដោយទាំងឈ្លើងតោងទាមទៀតផង។

ដោយសាតែថេយ៉ុងរវល់តែអង្គុយរៀនយ៉ាងស្វិតស្វាញក្នុងថ្នាក់ ហូប៊ីត្រូវទៅកង់ទីនទិញអាហារញ៉ាំតែឯង។ ក៏ព្រោះតែមិនទាន់ដល់ម៉ោងញ៉ាំបាយទើបគេត្រូវទិញញ៉ាំទ្រាប់ពោះមួយគ្រាសិនកុំឲ្យកូរពោះពេលឃ្លាន។ តែចង្រៃអីគ្នីគ្នាបក្សពួកអ្នកមិនចូលចិត្តពួកគេចេញមកស្ទាក់ផ្លូវត្រឹមហ្នឹងមិនអាចបន្តដំណើរទៅមុខបាន បើតែម្នាក់ពីរវាមិនស្អីទេតែនេះ ជិត10នាក់ណា។

«អ៎េ! ថ្ងៃនេះម៉េចក៏មកតែឯងអញ្ចឹងមិននាំពួកម៉ាកទៅញ៉ាំអីទេឬ?» សំឡេងស្រទន់គួរឲ្យស្រឡាញ់បន្លឺឡើងយ៉ាគ្រលួចស្រដីទៅកាន់ក្មេងប្រុសដែលឈរស្ងៀមមិនកម្រើក។ ហូប៊ីជាប្រភេទមនុស្សទន់ខ្សោយច្បាស់ណាស់គឺខ្លាចពួកនាងខ្លះដែរហើយ។

«កុំរវល់តែផ្អែមល្ហែមដូចស្ករជាមួយអាក្មេងម៉ែឪដេញចេញអី» ក្មេងស្រីម្នាក់ដែលមានសក់ពណ៌ចម្រុះបន្លឺឡើងចំអន់ទៅហូប៊ីទាំងពេបមាត់ឌឺដង។ នាងដឹងស្ទើរគ្រប់យ៉ាងពីគ្រួសារក្មេងនេះ ព្រោះថាខ្លួនស្អប់ហូប៊ីស្ទើរហែកសាច់ក្មេងនេះជាចម្រៀកៗទៅហើយ។

«ណានី! ម៉ូណា កុំនិយាយអត់ប្រយោជន៍អីមើលចុះប៊ីៗរកយំហើយ» ក្មេងស្រីដែលទំនងជាបងធំប្រចាំក្រុមនិយាយឡើង មើលលើ មើលក្រោមហូប៊ីសម្បើមណាស់។ ចំណែកហូប៊ីមានតែឯងណាមួយខ្លាចពួកនាងទាំងនោះទៀត មានតែខ្ញាំដៃជាប់ជាយអាវប្រឹងទប់ទឹកភ្នែកមិនឲ្យស្រក់។

«ហីយ៉ា! អ្នកស្រីមេក្រុមហ៎ាចូលចិត្តឲ្យគ្នីគ្នាធ្វើបាបជុង ហ៊ូស៊ុកម៉្លេះ ក៏ដឹងហើយថាគេជាកូនអ្នកមាន» ម្នាក់ទៀតចេញមកចុះអន់បន្ត

«តែក៏ឃើញតោងប្រុសអ្នកមាន អ៎េ! បងដូអុីង របស់ឯងតិចគេត្របាក់យកបាត់ទៅកុំស្លូតពេក» ពួកនាងមកនេះមិនមែនមកធម្មតាតែមកបង្កបញ្ហាធ្វើបាបក្មេងទេតើ។ រឿងខ្លះគេមិនដឹងផងក៏ខំស៊កសៀតឲ្យគេធ្វើឲ្យទឹកភ្នែកត្រូវរមៀលចុះកាត់ថ្ពាល់លែងទប់តទៅទៀត។

I'll Change For You (ចប់)Where stories live. Discover now