«ឯងធ្វើឆ្កួតស្អីហ្នឹង?» នាងក្រមុំចរិតឆ្មើងចាប់ភ្ញាក់ក្រញាងផ្អើលជាមួយជីមីនដែលសុខៗលើកដៃនាងទះកំភ្លៀងខ្លួនឯងមួយទំហឹងធ្វើឲ្យពួកនាងបើកភ្នែកធំៗប៉ុនពងមាន់ក៏ព្រោះស្នានម្រាមដៃស្រឡូនដានជាប់ច្បាស់ជាមួយមុខនោះ។
«មានរឿងអី? ជីមីនអូនកើតអ្វីឬអត់?» ភ្លាមៗជុងហ្គុកស្ទុះមករកជីមីនយ៉ាងលឿនហើយសួរនាំយ៉ាងព្រួយបារម្ភ។ ដំបូងគិតថាមានរឿងធម្មតាទើបមកអើតមើលបន្តិចក៏ឃើញថាជីមីនកំពុងយកដៃខ្ទប់មុខទៅហើយ។ ពេលនាយតូចបើកមកក៏ឃើញស្នាមក្រហមឆេះពេញមួយចំហៀងមុខទៅហើយ។
«ហ្ហឹកៗ! ជុងហ្គុកគេវាយអូន» ជីមីនពេបមាត់រលីងរលោងទឹកភ្នែកយំប្តឹងអ្នកជាសង្សារ
«ឈប់យំទៅមើលចុះមុខលែងស្អាតហើយចាំបងដោះស្រាយឲ្យណា» ជុងហ្គុកព្យាយាមលួងលោមរាងតូចឲ្យបាត់យំចៀសវាងគេឡាំប៉ាឃាត់មិនជាប់
«មានរឿងអី?» ថេយ៉ុងមុខមាំប្រជ្រៀតគេឯងមករកប្អូនហើយសួរនាំទាំងព្រួយបារម្ភខ្លាចនាយតូចមានបញ្ហាពេលមកដល់ក៏ពិតមែនឃើញគេជូតទឹកភ្នែកយ៉ាងគួរឲ្យអាណិតទៅហើយ
«បងប្រុស! គឺនាងបានវាយអូន» បានបងប្រុសមកនៅជិតបែបនេះជីមីនបានដៃស្ទុះលែងពីជុងហ្គុកហើយទៅរកថេយ៉ុងទាំងមុខមាត់ប្រតាកទៅដោយស្នាមទឹកភ្នែក
ថេយ៉ុងកាលបើឮប្អូនសំណព្វរបស់ខ្លួននិយាយបែបនេះមានចិត្តក្រេវក្រោធមិនស្ទើរទេនាយងាកសម្លឹងជុំវិញដែលមានសុទ្ធតែសិស្សដែលកំពុងរៀបចំកាន់កាបូបម្នាក់មួយប្រុងទៅផ្ទះ។ នាយរ៉េភ្នែកទៅប្រទាក់ជាមួយនារីម្នាក់មុខមាត់កាចឆ្នាសឈរញ័រខ្លួនតតាត់ទើបម៉ៃកំណត់អត្តសញ្ញាណថាប្រហែលនាងនេះហើយដែលធ្វើបាបប្អូនខ្លួននោះ។
«អ្នកណាធ្វើអីប្អូនខ្ញុំ? ខ្ញុំសួរថាអ្នកណាធ្វើអីដាក់គេ?» ប្រឹប! នារីវ័យក្មេងទន់ជង្គង់ពេលឮថេយ៉ុងសម្លុតបែបនេះក៏បាក់ស្បាតលែងហ៊ានជាមួយ។ ដ្បិតអីទឹកមុខមុតមាំរបស់គេគួរឲ្យខ្លាចមិនមែនស្លូតដូចជុងហ្គុកទេ គេស្បថជាមួយខ្លួនឯងហើយថាបើអ្នកណាធ្វើបាបប្អូនគេនោះគេច្បាស់ជាសងវិញទាំងការទាំងចុង។
![](https://img.wattpad.com/cover/355916098-288-k782835.jpg)
YOU ARE READING
I'll Change For You (ចប់)
Romanceកើតក្នុងត្រកូលអ្នកក្រប៉ុន្តែទេវតាចាត់ទុកថាមិនអាក្រក់ចំពោះគេទៅចុះធ្វើឲ្យគេប្តូរទៅជាកូនអ្នកមានមួយរំពេច ប៉ុន្តែវាជាអភូតហេតុប្តូរវិញ្ញាណទៅវិញ។ រស់នៅជាមួយរាងកាយអ្នកដទៃអស់ពេលទៅដល់6ខែដែលជាបណ្តាសាតើអាចទៅជាយ៉ាងណា? Jungkook Top & Jimin btt Taehyung Top & Hobi...