ភាគទី23: រើសអើង

219 23 0
                                    

 បន្ទាប់ពីចេញពីញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់រួច ជុងហ្គុកបាននាំជីមីនដើរផ្សារទំនើបដើម្បីទិញរបស់ប្រើប្រាស់ខ្លះៗសម្រាប់គេ ពិសេសគឺសម្លៀកបំពាក់។ កំឡុងនៃការរស់នៅជាមួយនាយៗពុំសូវបានយកចិត្តទុកដាក់ឲ្យបានដិតដល់លើសម្លៀកបំពាក់គេសោះហេតុដូចនេះហើយបានជាពេលនេះនាយចង់មកយកចិត្តក្មេងកំហូចកុំឲ្យនៅនឹកគិតរឿងកាលពីថ្ងៃទៀត។

«អូនចង់បានអី? យើងទៅមើលសម្លៀកបំពាក់មុនទៅល្អទេ?» ជុងហ្គុកស្រដីយ៉ាងស្រទន់ដាក់ជីមីនហើយបបួលគេទៅរកទិញសម្លៀកបំពាក់ជាមុន ទើបដើរមើលអ្វីផ្សេងទៀត។

«តោះ! តែបងអ្នកចេញលុយណា» ជីមីនញញឹមសប្បាយចិត្តហើយបង្គាប់ឲ្យអ្នកម្ខាងទៀតចេញលុយឲ្យ។ វាដូចអ្វីដែលជុងហ្គុកគិតទុកមែនគឺក្មេងម្នាក់នេះលែងគិតលែងខ្វាយខ្វល់ជាមួយអ្វីដែលកើតឡើងមុននោះទៀតហើយ គេឆាប់ខឹងប៉ុន្តែឆាប់បាត់ហើយនិយាយស្រុះស្រួលត្រូវគ្នាបែបនេះហើយទើបជុងហ្គុកអាចបាក់ចិត្តលើគេបានដោយងាយ។

«ទៅៗក្មេងកំហូចបងមិនខ្វះលុយចេញឲ្យអូនទេ នោះ! មើលហាងនោះមុនល្អទេ?»

«ក៏បាន!» ថាចប់នាយតូចទៅតាមនាយយ៉ាងលឿនសម្តៅទៅហាងសម្លៀកបំពាក់នោះ។ វាជាហាងទំនើប និងទាន់សម័យសាកសមជាមួយរាងកាយតូចល្អិតឥតខ្ចោះ។

  បោះជំហានតូចសន្សឹមៗចូលទៅដល់ក្នុងហាងក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបុគ្គលិកនៅទីនោះយ៉ាងមានក្រមសីលធម៌គួរឲ្យស្ងើចសរសើរ។ សម្លៀកបំពាក់សមសួនទៅតាមស្តង់ដាដោយសំពត់ពណ៌ខៀវចាស់ និងអាវសុភាពនារីពណ៌សស្រទន់សក់បួងលាបអ្វីមួយឲ្យរឹងមិនបញ្ចេញសូម្បីកូនសក់ ព្រមជាមួយស្នាមញញឹមមិនចេះរីងស្ងួតពីថ្ពាល់ជាចំណុចពិសេសបំផុត។

«សួស្តីច៎ា! តើអ្នកទាំងពីរមានអ្វីឲ្យខ្ញុំជួយដែរ?» បុគ្គលិកស្រីស្រស់ញញឹមពព្រាយមិនរលើបសួរទៅកាន់អតិថិជនដោយសម្តីពីរោះ

«ពួកយើង...» ជីមីនរៀបហើបមាត់តបទៅកាន់បុគ្គលិកនោះប៉ុន្តែត្រូវបង្អាក់នៅពេលមានសំឡេងស្រួយស្រេសពីផ្នែកម្ខាងទៀតនិយាយឡើងធ្វើឲ្យគេក្តៅមុខភាយៗ

I'll Change For You (ចប់)Where stories live. Discover now