ភាគទី7: បង្ហើប

251 19 0
                                    

គ្រួសារគីម

នរណាទៅស្មានដល់ថាគ្រួសារគីម និងចនមានអាថ៌កំបាំងលាក់ជាមួយគ្នានោះ ពួកគេគ្រាន់តែដឹងថាគ្រួសារពីរនេះពីមុនគ្មានទំនាក់ទំនងអ្វីសោះពេលដែលកូនៗធំរាងខ្លួនក៏ត្រូវចាប់ឲ្យរៀបការដូចសន្យារាប់ជាតិមកអញ្ចឹង។ ជាធម្មតារឿងគ្រួសារមានតែលោក គីម និងភរិយាដែលដឹង តែលោកមិនបង្ហាញច្រើនឲ្យប្រពន្ធដឹងទេខ្លាចថាវាមានគ្រោះថ្នាក់។

«ខ្ញុំគិតថាគេត្រឡប់មកវិញហើយ» លោកគីមនិយាយទូរស័ព្ទនៅក្នុងបន្ទប់ការងារយ៉ាងស្ងប់ស្ងាត់។ គាត់កំពុងនិយាយថាមាននរណាម្នាក់ត្រឡប់មកវិញតាមប្រព័ន្ធទូរស័ព្ទ។ ម្នាក់នោះជាអ្នកណាទៅ?

«លាសិនហើយ» នៅពេលឃើញប្រពន្ធដើរមកក្បែរគាត់ស្រាប់តែនិយាយលា ហើយចុចបិទទូរស័ព្ទយ៉ាងលឿន។ ចំណែកអ្នកស្រីគីមមិនមាត់ទេ គាត់ដឹងចរិតស្វាមីច្បាស់រឿងខ្លះគាត់ចង់ឲ្យដឹងទើបមានសិទ្ធិដឹង រឿងខ្លះគាត់មិនចង់ឲ្យដឹងក៏គ្មានសិទ្ធិសួរនាំច្រើន។

«អូនមករកបងមែនទេ?» លោកគីមសួរទៅកាន់អ្នកជាប្រពន្ធដែលមានទឹកមុខគួរឲ្យអាសូរ មិនដឹងថាគាត់មានបញ្ហាអ្វីមកទេបានជាកម្សត់យ៉ាងនេះ

«បងអូននឹកកូន» អ្នកស្រីគីមស្ទុះឱបស្វាមីយ៉ាងស្ងប់ស្ងាត់ ហើយព្រលែងទឹកភ្នែកដែលទប់លែងជាប់ឲ្យហូរមករឹមៗ។ គាត់នឹកកូនរបស់គាត់ណាស់ហើយ ពេលនេះគាត់បានតែយំដាក់អ្នកជាប្តីប៉ុណ្ណឹងឯង។

«កុំយំអីកូនឃើញមិនល្អទេ ស្តាប់ណា! បងនឹងព្យាយាមដោះស្រាយគ្រប់យ៉ាងឲ្យរួចរាល់អូនមិនត្រូវយំទៀតទេ» លោកគីមទាញភរិយាចេញពីការឱប ហើយសន្យាក្តែងៗបំណងឈប់ឲ្យប្រពន្ធមានមន្ទិលជាមួយអ្វីគ្រប់យ៉ាងតទៅទៀត។ គាត់ស្រឡាញ់ថ្នាក់ថ្នមភរិយាណាស់ មិនចង់ឲ្យយំរហូតទេទម្រាំលួងឲ្យស្ងប់ចិត្តម្តងៗវេទនាណាស់។

«ហ្ហឹកៗ! អូនសង្ឃឹមថាវាជាលើកចុងក្រោយ» អ្នកស្រីគីមនៅតែយំ ប៉ុន្តែគាត់បានជូតទឹកភ្នែកចេញយ៉ាងរហ័សព្យាយាមទប់ទល់ម្តងហើយម្តងទៀតទាល់តែវាលែងស្រក់។

«បាទ!» លោកគីមញញឹមទៅកាន់ប្រពន្ធ និងឱបគាត់ម្តងទៀត ដើម្បីបញ្ជូនភាពកក់ក្តៅទៅឲ្យគាត់

I'll Change For You (ចប់)Where stories live. Discover now