ផ្ដើមរឿង+ភាគទី០១

598 35 6
                                    

      ផ្ដើមរឿង
     ឆ្នាំ១៩២១(ចក្រភពអង់គ្លេស)
     ពីត!ប៉ត!ទីងនុង!
     សម្លេងត្រែនិងស្គរបានវាយបន្លឺឡើងជាចង្វាក់ភ្លេងរួមជាមួយនិងឧបរកណ៍តន្ត្រីផ្សេងៗបានរួមផ្សំគ្នាបានជាបងភ្លេងមួយយ៉ាងពិរោះរណ្ដំសម្រាប់អបអរសាទទៅដល់ការឡើងគ្រងរាជរបស់ព្រះអង្គម្ចាស់ថ្មីនៃអាណាចក្រដ៏អស្ចារ្យគឺអាណាចក្រ“សាន់តូ អ៊ូសៀ”គឺជាអាណាចក្រដែលល្បីរន្ទឺខាងធ្វើសឹងសង្រ្គាមមិនដែលចាញ់មានអាវុធយុទ្ធភ័ណ្ឌសម័យទំនើបនិងមានទាហានដ៏រឹងមាំភាពសម្បូរហូរហារជាមួយនិងស្បៀងអាហារប្រជាជនរស់នៅបានសុខសប្បាយគ្រប់គ្នា។
     ពីត!!!!!!!
     សម្លេងឧបករណ៍ត្រែធំមួយបន្លឺឡើងខ្លាំងៗជាសញ្ញាថាព្រះអង្គម្ចាស់ថ្មីនៃអាណាចក្របានយៀងមកដល់ហើយ។
     «សូមថ្វាយបង្គំព្រះអង្គឲ្យមានព្រះជ្មនម៉ឺនឆ្នាំ»មន្ត្រីធំតូចនៅក្នុងសាលដ៏ធំទាំងអស់ឱនគោរពព្រះអង្គម្ចាស់ថ្មីដោយក្ដីត្រេកអរក្នុងចិត្ត។ដោយការគោរពរបស់ពួកគេគឺលើកដៃស្ដាំដាក់លើទ្រូងខាងឆ្វេងរួចឱនក្បាលចុះបន្តិចនេះវាគឺជាប្រពៃណីរបស់អាណាចក្រ“សាន់តូ អូ៊សៀ”ដែលមានតាំងតែពីដើមមក។
     «លោកមន្ត្រីទាំងអស់គ្នាសម្រួលឥរិយាបទចុះ»ព្រះអង្គម្ចាស់ថ្មីបញ្ចេញសម្លេងយ៉ាងពិរោះទៅកាន់មន្រ្តីគ្រប់គ្នា។
     «អរព្រះគុណព្រះអង្គម្ចាស់»មន្ត្រីគ្រប់គ្នាក៏រកកន្លែងតាមការសមគួរ។
     ក្រោយពីទ្រង់ដាក់បង្អួចគង់លើរាជបល្ល័ង្កបានមួយសន្ទុះក្រោយមកក៏ឃើញមានស្រីបម្រើជាច្រើននាក់លើកមកុដរបស់ស្ដេចយកមកយ៉ាងប្រុងប្រយ័ត្ន។ស្រីបម្រើលើកយកមកដល់ព្រះភ័ត្ររបស់ព្រះអង្គរក៏នាំគ្នាលត់ជង្គង់ចុះលើកជើងពានដាក់មកដផុតពីក្បាល។
     «ព្រះអង្គម្ចាស់~»នៅជិតនោះក៏មានសម្លេងមួយបន្លឺឡើងតិចៗហៅទៅកាន់ព្រះអង្គធ្វើឲ្យទ្រង់ងាកទៅមើលឃើញថាបុរសមាឌមាំមុខកាចកែវភ្នែកមុតម្នាក់នោះកំពុងតែធ្វើសញ្ញាឲ្យទ្រង់ចុះទៅទទួលមកុដ។
     «ពួកនាងក្រោកឡើងមក»ក្រោយពីឃើញបែបនេះហើយទ្រង់ប្រញាប់ងើបឈរដើរទៅជិតពួកនាងហើយប្រាប់ឲ្យពួកនាងងើបមកភ្លាមៗ។
     «ពេលនេះចាប់ផ្ដើមពិធីបំពាក់មកុដដោយសារតែព្រះអង្គម្ចាស់អង្គមុនបានសោយទីវង្គត់បាត់ទៅមុននិងការប្រកាសផ្ទេរាជដូច្នេះទៅតាមប្រពៃណីរបស់“សាន់តូ អ៊ូសៀ”សាច់សាលោហិរបស់ព្រះអង្គម្ចាស់អង្គមុននិងត្រូវបានឡើងគ្រងរាជជាសន្តិវិធី»សម្លេងដដែលបានបន្លឺឡើងឮៗប្រកាសឲ្យគ្រប់គ្នាដឹងពីការឡើងគ្រងរាជរបស់ស្ដេចថ្មី។
     «សូមឲ្យព្រះអង្គម្ចាស់មានព្រះជនម៉ឺនឆ្នាំ»មន្រ្តីទាំងអស់ងើបឈរឡើងស្រែកនិងគោរពទៅតាមទម្លាប់។
     «ព្រះមហាក្សត្រយានីយៀឡើងបំពាក់មកុដដល់ព្រះអង្គម្ចាស់»
     ព្រះមហាក្សត្រយានីរៀបនិងងើបទៅហើយស្រាប់តែមានមន្រ្តីម្នាក់ចេញមុខនិយាយភ្លាមៗ។
     «អេស៎!ឈប់សិន!ការបំពាក់មកុដជូនដល់ព្រះរាជាម៉េចនិងសូមឲ្យព្រះមហាក្សត្រយានីបំពាក់ទៅយ៉ាងហោចណាស់លោកជាឧបរាជគួរតែបំពាក់ឲ្យទៅថ្វីដ្បិតតែលោកនៅក្មេងតែលោកក៏បានទទួលតំណែកដែរព្រះអង្គម្ចាស់អង្គមុនបានតែងតាំងហើយដូច្នេះខ្ញុំគិតថាលោកគួរបំពាក់ឲ្យព្រះអង្គម្ចាស់ទៅ»មន្រ្តីម្នាក់នោះចេញមកនិយាយដោយមិនញញើតវាដូចជាប្រពៃណីវប្បធម៌មួយដែរនាពេលនោះមិនសូវឲ្យតំម្លៃទៅលើមនុស្សស្រីមិនថានៅក្នុងឋានៈណាក៏ដោយ។
     «អញ្ជើញលោកឧបរាជ»ព្រះមហាក្សត្រយានីពោលឡើងទាំងញញឹមមិនសូវសម។
     «គ្រប់គ្នាឲ្យភាពសំខាន់ដល់ខ្ញុំពេកហើយ»លោកឧបរាជវ័យក្មេងនិយាយទាំងក្រហុឹមដើមករបន្តិចរួចក៏ធ្វើទៅតាមការស្នើរសុំរបស់មន្រ្តី។ក្នុងរឿងនេះគ្មានអ្នកណាហ៊ានជំទាស់ឡើយព្រោះថាម្នាក់ៗក៏គោរពឧបរាជវ័យក្មេងម្នាក់នេះណាស់។
     ក្រោយពីបានបំពាក់មកុដរួចរាល់ហើយគ្រប់មន្ត្រីធំតូចក៏នាំអបអរសាទពិធីរាំរែកក៏ប្រារព្ធឡើងយ៉ាងសប្បាយរីករាយ។
     ក្រឡេកមកមើលព្រះមហាក្សត្រយានីវិញក្រោយពីត្រូវមន្រ្តីបំបាក់មុខហើយក៏កើតចិត្តខឹងឡើងមក។
     «នៅក្នុងអាណាចក្រមួយនេះអ្នកណាជាស្ដេចពិតប្រាកដទៅ?!ត្រឹមជាឧបរាជតែគ្រប់គ្នាគរពគេខ្លាំងណាស់!»ទ្រង់និយាយឡើងទាំងក្ដៅក្នុងចិត្តជាខ្លាំង។

រឿង លោកម្ចាស់កំណាច🔥Where stories live. Discover now