ភាគទី១០(ត្រឹមជាទាសករកុំមកបញ្ជារយើង)

157 19 2
                                    

ថេយ៉ុងត្រឡប់មកដល់វិមានក៏ដើរឡើងទៅបន្ទប់របស់ខ្លួនដោយមានអ្នកបម្រើចាំបម្រើឆ្វេងស្ដាំមិនឲ្យលោកម្ចាស់ទាសចិត្តឡើយ។

«ទៅហៅហូប៊ីមក»គ្រាន់តែមកដល់ភ្លាមក៏បញ្ជាអ្នកបម្រើឲ្យទៅហៅហូប៊ីមកចួបភ្លាមៗ។

«ចា៎សលោកម្ចាស់»អ្នកបម្រើស្រីបន្ទន់ជង្គង់បន្តិចហើយឆ្លើយទាំងឱនមុខចុះរួចក៏ដើរចេញទៅហៅរាងតូចពីបន្ទប់របស់ជីមីននី។

ក្រឡេកមកមើលរាងតូចវិញពេលនេះគ្មានធ្វើអ្វីក្រៅពីមើលថែអាល្អិតជីមីននីនោះទេចំណែកឯមេរៀល៍ក៏មើលថែខាងសម្លៀកបំពាក់របស់ជីមីននីទៅតាមលំដាប់លំដោយ។

«ហូប៊ី!លោកម្ចាស់គាត់ហៅរក»អ្នកបម្រើស្រីម្នាក់នេះមកហៅរាងតូចទៅតាមបញ្ជារបស់លោកម្ចាស់។

«លោកម្ចាស់មកវិញហើយហេស៎?»រាងតូចសួរទាំងលើកចិញ្ចើមឆ្ងល់ព្រោះថារាល់ដងលោកម្ចាស់តែងតែមកនាពេលយប់តែនេះមកពីពេលល្ងាចទើបធ្វើឲ្យរាងតូចកើតសេចក្ដីឆ្ងល់។

«ចា៎សលោកម្ចាស់មកហើយតែមើលទៅដូចមានអារម្មណ៍តានតឹងខ្លាំងហូប៊ីលោកប្រញាប់ទៅៗក្រែងលោគាត់ត្រូវការអ្វី»អ្នកបម្រើស្រីរាប់រៀបប្រាប់ទៅកាន់ហូប៊ីព្រោះនាងតែងតែសង្គេតមើលលោកម្ចាស់ជានិច្ច។

«ហុឹម!មេរៀល៍ជួយមើលអ្នកប្រុសតូចផងណាបើគេយំឆាប់ទៅប្រាប់ខ្ញុំ ខ្ញុំនៅបន្ទប់របស់លោកម្ចាស់»មុននិងទៅរាងតូចក៏ផ្ដាំប្រាប់មេរៀល៍រួចក៏ដើរទៅតាមអ្នកបម្រើស្រីម្នាក់នេះ។

«ហ្ហើយ..បើយ៉ាងៗហ្នឹងមិនឲ្យខ្ញុំគិតថាលោកមិនមែនជាអ្នកម៉ែរបស់អ្នកប្រុសតូចបានយ៉ាងម៉េចទៅ»មេរៀល៍ ដកដង្ហើមធំហើយក៏ពោលឡើងតែម្នាក់ឯង។

មកចាប់អារម្មណ៍ជាមួយនិងលោកម្ចាស់វិញពេលនេះក៏កំពុងតែអង្គុយគងអន្ទាក់ខ្លាបិទភ្នែកសំម្ងំគេង។

«លោកម្ចាស់!លោកហូប៊ីមកហើយ»មុននិងឲ្យហូប៊ីចូលទៅអ្នកបម្រើស្រីម្នាក់នោះក៏ប្រាប់ទៅកាន់លោកម្ចាស់ជាមុនសិន។

«ហុឹមឲ្យគេចូលមក»នាយចាប់ផ្ដើមសម្រួលឥរិយាបថរបស់ខ្លួនហើយក៏អនុញ្ញាតឲ្យរាងតូចចូលមក។

រឿង លោកម្ចាស់កំណាច🔥Where stories live. Discover now