ភាគទី១៦(ឯងស្រឡាញ់យើងហេស៎?)

156 17 2
                                    

ពេលរសៀលក៏ឈានចូលមកដល់លោកម្ចាស់ក៏ត្រឡប់មកាន់វិមានរបស់ខ្លួនវិញដោយមានអ្នកអមដំណើរជាប្រចាំទាំងទៅទាំងមក។ថេយ៉ុងបោះជំហ៊ានវែងៗដើរចូលទៅក្នុងវិមានអ្នកបម្រើក៏មកទទួលតាមធម្មតានាយមកដល់ក៏ដើរឆ្ពោះទៅបន្ទប់របស់ជីមីននីតែម្ដង។

«លោកម្ចាស់!»មេរៀល៍ នាងកំពុងតែអង្គុយចាក់កន្សែងរំករសុខៗក៏ស្រាប់តែទ្វារបន្ទប់បើកឡើងបង្ហាញឲ្យឃើញលោកម្ចាស់ឈានជើងចូលមកទាំងទឹកមុខមាំ។

«ថ្ងៃនេះជីមីននីមានរករឿងដែរឬទេ?»ថេយ៉ុងមកអើតមើលកូនប្រុសតែមួយគត់របស់ខ្លួននៅក្នុងអង្រឹង។

«មិនរករឿងទេលោកម្ចាស់អ្នកប្រុសតូចញ៉ាំទឹកដោះគោហើយក៏គេងលក់រហូតដល់ពេលនេះតែម្ដង»មេរៀល៍ នាងប្រាប់ទាំងញញឹមតិចៗដាក់លោកម្ចាស់ជាលក្ខណៈញញឹមតាមរបៀបចៅហ្វាយនាយនិងកូនចៅ។

«ចុះហូប៊ីនៅឯណា?»ថេយ៉ុងសួររកហូប៊ីព្រោះតាំងតែពីនាយដើរចូលមកមិនបានឃើញហូប៊ីនោះទេ។

«គេគេងនៅលើគ្រែនោះលោកម្ចាស់»មេរៀល៍ លើកដៃចង្អុលទៅលើគ្រែដែលរាងតូចកំពុងតែគេងលង់លក់នោះតាំងតែពីពេលថ្ងៃរហូតមកដល់ពេលរសៀតែម្ដង។

«ហើយគេកើតអ្វីបានជាមកគេងបែបនេះ»នាយដើរចូលទៅមើលរាងតូចដេលគេងលង់លក់នៅលើគ្រែនោះហើយក៏ងាកមកសួរមេរៀល៍។

«ហូប៊ីគេមិនស្រួលខ្លួនទេលោកម្ចាស់បើគេទើបតែដឹងខ្លួនហើយនៅក្រោមមកមើលអ្នកប្រុសតូចទៀតខ្ញុំខ្លាចតែគេលលៀប់ជំម្ងឺមកវិញនោះទេ»មេរៀល៍ បង្ហាញពីការព្រួយបារម្ភណ៍ទៅកាន់ហូប៊ីព្រោះមើលទៅអាការៈចុះពិបាកនិងមើលណាស់។

«អ៊ឹម!នាងមើលថែជីមីននីនៅទីនេះចុះ»លោកម្ចាស់ប្រាប់ទៅកាន់មេរៀល៍ហើយនាយក៏ចូលទៅបីរាងតូចដែលកំពុងតែគេងលង់លក់នោះរហូតដល់រាងតូចភ្ញាក់។

«ហុឹម!លោកម្ចាស់ចង់ធ្វើអីហ្នឹង?»រាងតូចបើកភ្នែកឡើងមកក៏ឃើញថាខ្លួនឯងកំពុងតែនៅក្នុងរវង្សដៃរបស់លោកម្ចាស់បាត់ទៅហើយ។

«នៅឲ្យស្ងៀមទៅ»នាយប្រាប់ទៅកាន់រាងតូចហើយក៏បីរាងតូចដើរចេញទៅខាងក្រៅកាត់មុខរបស់មេរៀល៍ធ្វើឲ្យនាងក្រមុំអត់ឆ្ងល់មិនបាន។

រឿង ដួងចិត្តលោកម្ចាស់កំណាច🔥Where stories live. Discover now