ភាគទី២២(អ្នកណាក៏មិនអាចប៉ះឯងបានដែរ)

152 17 0
                                    

ក្រោយពីលោកម្ចាស់ចេញទៅបាត់មេរៀល៍ក៏មកឈរមើលមុខរាងតូចភ្លឺសៗតែម្ដងហាក់ដូចជានាងមានរឿងចង់សួរនាំទៅកាន់រាងតូចតែមិនហ៊ានសួរ។

«បងម៉េចក៏សម្លឹងមុខខ្ញុំបែបនេះ»ដោយសារតែមេរៀល៍ចេះតែមើលមុខខ្លួនឯងមិនឈប់ក៏ដាច់ចិត្តសួរនាំ។

«គ្មានអ្វីទេខ្ញុំទៅធ្វើការហើយ»មេរៀល៍ពេលត្រូវរាងតូចសួរនាំទើបប្រញាប់ដាក់មុខចុះហើយដើរទៅធ្វើការបាត់។

រាងតូចក៏មិនបានខ្វល់អ្វីទៀតក៏មើលអាល្អិតជីមីននីបន្តទៅទៀត។តែមេរៀល៍នាងនៅតែមិនអស់ចិត្តនោះទេនាងនៅតែសង្ស័យដដែលនុង។

ពេលរាត្រីក៏បានឈានចូលមកដល់អាល្អិតជីមីននីគេងលក់ហើយពាក់កណ្ដាលយប់ក៏ឈានចូលមកដល់ដូចគ្នារាងតូចឈរនៅមុខកញ្ចក់បង្វិលខ្លួនចុះឡើងៗមិនឈប់ចង់ដឹងថាសម្លៀកបំពាក់ដែលខ្លួនពាក់នេះស្អាតសមឬអត់។

«ឯងស្អាតណាស់!»លោកម្ចាស់ចូលមកឱបរាងតូចពីក្រោយហើយក៏សរសើររាងតូចថាស្អាតពេញៗមាត់ៗ។

«លោកម្ចាស់កុហកខ្ញុំទេដឹង»រាងតូចនិយាយទាំងអៀនព្រានដាក់រាងក្រាស់។

«មិនកុហកទេឯងស្អាតពិតមែនស្អាតជាងព្រះនាងទៅទៀត»លោកម្ចាស់ចាប់បង្វែរាងតូចឲ្យបែរមុខមករកខ្លួនហើយក៏លើកដៃក្រាស់ចាប់ក្ដោបផ្ទៃមុខរបស់រាងតូចតិចៗ។

«លោកម្ចាស់ម៉េចក៏យកខ្ញុំទៅប្រៀបធៀបនិងព្រះនាងបែបនេះព្រះនាងទ្រង់ស្រស់ស្អាតខ្លាំងណាស់ហើយថែមទាំងចិត្តល្អទៀតខ្ញុំជាមនុស្សធម្មតាម៉េចនិងអាចប្រៀបជាមួយនិងទ្រង់បានទៅ»រាងតូច ទម្លាក់ទឹកមុខចុះហាក់មិនពេញចិត្តពេលដែលលោកម្ចាស់យកខ្លួនទៅប្រៀបធៀបជាមួយនិងព្រះនាងឋានៈខុសគ្នាឆ្ងាយណាស់គេខ្លួនឯងមិនទាំងហ៊ានមើលមុខព្រះនាងចំៗផង។

«ឯងនេះណាមើលលោកនេះក្នុងផ្លូវល្អពេកហើយមិនដឹងទេហេស៎ថាគ្រប់គ្នានៅជុំវិញខ្លួនរបស់ឯងជាមនុស្សបែបណានោះ»លោកម្ចាស់ កើតក្ដីហួសចិត្តជាខ្លាំងដោយសារតែរាងតូចម្នាក់នេះមើលមនុស្សក្នុងផ្លូវល្អខ្លាំងពេក។

«ខ្ញុំមិនដឹងទេសំខាន់ខ្ញុំមិនទៅបំពានពួកគេទៅបានហើយបើខ្ញុំត្រូវពួកគេធ្វើបាបដល់ស្លាប់ក៏ខ្ញុំទទួលបានដែរព្រោះនោះបានន័យថាទេវតាបានកំណត់ថាខ្ញុំនិងត្រូវស្លាប់ដោយសារតែពួកគេ»រាងតូចទទួលយកបានទាំងអស់មិនថាអ្នលណាមានបំណងអ្វីមកលើខ្លួនក៏ដោយ។

រឿង ដួងចិត្តលោកម្ចាស់កំណាច🔥Where stories live. Discover now