ពេលដើរចេញមកខាងក្រៅនាយដើរបណ្ដើគិតពីស្នាមផ្លែនៅលើត្រកៀកខាងស្ដាំរបស់រាងតូចបណ្ដើរហើយក៏នឹកដល់រឿងដែលបានកើតឡើងកាលពីគេមានអាយុដប់ប្រាំឆ្នាំហើយនាយក៏អស់សំណើចឡើងមក។
«ហ្ហឹក!មកចួបគ្នាវិញទាល់តែបាន»លោកម្ចាស់ក្រវីក្បាលតិចៗទាំងហួសចិត្តរួចក៏ដើរមកដល់បន្ទប់របស់កូនប្រុស។
«អ្នកប្រុសតូច!អូ!អូ!កុំយំអីណា»មេរៀល៍បីជីមីននីដើរចុះដើរឡើងដើម្បីលួងលោមកុំឲ្យអាល្អិតយំតែលួងយ៉ាងណាក៏មិនបាត់ដែរ។
«មេរៀល៍!»ថេយ៉ុងចូលមកដល់ក៏ហៅមេរៀល៍រួចក៏ទៅទទួលជីមីននីពីដៃមេរៀល៍មកបី។
«លោកម្ចាស់~»នាងងាកទៅហើយហៅលោកម្ចាស់ទាំងឱនលំទោនដោយការគោរព។
«នេះជីមីននីគេយំយូរប៉ុណ្ណាហើយ?»នាយបីបណ្ដើរសួរទៅកាន់មេរៀល៍បណ្ដើរ។អាល្អិតគ្រាន់តែមកដល់លើដៃរបស់អ្នកជាឪពុកស្រាប់តែបាត់យំភ្លាមៗតែម្ដង។
«ទើបតែភ្ញាក់មួយសន្ទុះមិញនេះទេលោកម្ចាស់ខ្ញុំព្យាយាមលួងអ្នកប្រុសតូចដែរតែគាត់មិនព្រមបាត់យំទាល់តែសោះខ្ញុំឲ្យបៅទឹកដោះក៏មិនព្រមបាត់យំដែរ»មេរៀល៍ឱនមុខចុះបន្តិចពេលដែលនិយាយដល់ចំណុចនេះនាងខំអស់ពីសមត្ថភាពតែអ្នកប្រុសតូចនៅតែមិនបាត់យំបាត់បន្តិចក៏យំឡើងមកវិញក្នុងចិត្តក៏អាណិតអ្នកប្រុសតូចដែរពេលយំម្ដងៗរាប់ម៉ោងឲ្យតែហូប៊ីមិននៅ។
«មិនអីទេនាងមានអ្វីក៏ទៅធ្វើចុះទុកជីមីននីឲ្យយើងមើល...អូរ!ហើយថ្ងៃស្អែកនាងរៀបចំខ្លួនឲ្យស្អាតទៅ»លោកម្ចាស់ប្រាប់ឲ្យមេរៀល៍រៀបចំខ្លួនឲ្យស្អាតមិនដឹងថាថ្ងៃស្អែកមានកម្មវិធីអ្វីនោះទេ។
«អើ~ថ្ងៃស្អែកមានកម្មវិធីមែនទេលោកម្ចាស់?»មេរៀល៍លើកចិញ្ចើមចងចូលគ្នាព្រោះតែភាពងឿងឆ្ងល់។
«ថ្ងៃស្អែកមានភ្ញៀវមកសម្រាកនៅទីនេះដូច្នេះគ្រប់គ្នាត្រូវតែស្អាតបាទដើម្បីទទួលភ្ញៀវពិសេសម្នាក់នោះ»ថេយ៉ុង
«ចា៎សខ្ញុំយល់ហើយ!ខ្ញុំមិនឲ្យលោកម្ចាស់បាក់មុខនោះទេ»មេរៀល៍ នាងឆ្លើយទាំងសើចតិចៗទៅតាមអត្តចរិករបស់នាងរួចនាងក៏សួរទៅកាន់លោកម្ចាស់បន្ត÷
YOU ARE READING
រឿង ដួងចិត្តលោកម្ចាស់កំណាច🔥
Romanceស្នេហារបស់ពួកគេជាស្នេហាដែលពោពេញទៅដោយថាមពលតែទំនាក់ទំនងរបស់ពួកគេទាំងពីរស្ថិតនៅក្នុងការលាក់បាំងព្រោះតែពួកគេស្ថិតនៅក្នុងសម័យកាលដែរគ្មានភាពទូលំទូលាយសម្រាប់អ្នកដែរស្រឡាញ់ភេទដូចគ្នា។