ក្រោយពីធ្វើការងារពេញមួយថ្ងៃរាងតូចហូស៊ុកក៏ត្រូវដល់ពេលទៅវិញហើយកម្មករប្រចាំនៅទីនេះគេធ្វើការបើកជាខែចំណែកឯរាងតូចក៏ធ្វើការបើកជាថ្ងៃ។
«នេះអាល្អិតយកទៅហើយកុំឲ្យអ្នកដឹងថាយើងឲ្យឯងដល់ទៅមួយកាក់មាសមិនចឹងទេពួកគេនិងធ្វើបាបឯងមិនខានយកទៅទិញថ្នាំនោងអាហារខ្លះៗឲ្យពុករបស់ឯងចុះ»លោកម្ចាស់សុីម៉ា យកកាក់មាសមួយយកមកឲ្យរាងតូច។
«បាទអរគុណណាស់លោកម្ចាស់»រាងតូចទទួលតាំងរំភើបក្នុងចិត្តជាខ្លាំងលើលោកនេះមានមនុស្សល្អដល់ថ្នាក់នេះផងឬ?
«ន៎ែ!ដូចដែលយើងបាននិយាយបើចង់បានច្រើនជាងនេះទៅធ្វើជាទាសកររបស់លោកឧបរាជនៅវិមានព្រះច័ន្ទខ្មៅទៅ»យ៉ាងណាគាត់នៅតែណែនាំឲ្យរាងតូចទៅធ្វើជាទាសករនៅទីនោះគាត់មិនអាចធ្វើបែបនេះរហូតបានទេការជួញដូរពោតមានខាតមានចំណេញមិនទៀងនោះទេហើយគាត់នៅផ្គត់ផ្គង់កម្មករជាមួយនិងប្រពន្ធកូនថែមទៀតការជួយមនុស្សក៏ត្រូវតែគិតពីខ្លួនឯងសិនដែរ។
«ខ្ញុំមិនធ្វើជាទាសរកគេនោះទេខ្ញុំលាសិនហើយលោកម្ចាស់អរគុណដែរលោកម្ចាស់មេត្តាដល់រូបខ្ញុំបាទ»រាងតូចឱនគោរពបន្តិចរួចក៏ចាកចេញទៅរកទាមលក់ថ្នាំហើយក៏ដើរទៅរកទិញរបស់របរបន្តិចបន្តួចរួចក៏ទៅចាំធ្វើដំណើរត្រឡប់ទោវិញជាមួយនិងលោកអ៊ុំម្ចាស់សេះនោះ។
+វិមានព្រះចន្ទខ្មៅ
នៅខាងក្នុងនិងក្រៅវិមានអុជភ្លើងពាសពេញវិមានជះពន្លឺយ៉ាងស្រស់ស្អាតខ្លាំងណាស់។នៅក្នុងបន្ទប់អ្នកប្រុសតូចនៃវិមានព្រះចន្ទខ្មៅមានអ្នកបម្រើឆ្វេងស្ដាំចាំបម្រើចៀសវាមានបញ្ហាអ្វីកើតឡើង។តែមិនថាទោះជាមានអ្នកបម្រើច្រើនប៉ុណ្ណានោះទេក៏អាល្អិតម្នាក់នេះនៅទេយំមិនព្រមឈប់។
ង៉ា!ង៉ា!
សម្លេងក្មេងយំបន្លឺឡើងឮពេញវិមានអ្នកបម្រើរត់មើលខ្វាត់ខ្វែងគ្នាខ្លះប្រឹងលួងផងរាំឲ្យមើលផងយករបស់នេះរបស់នោះមកឲ្យក៏អាល្អិតម្នាក់នេះនៅតែមិនបានយំដែរ។
«អ្នកប្រុសតូចឈប់យំទៅណាអ្នកប្រុសតូច»ម៉ែដោះលើកក្មេងតូចមកបីយោលចុះយោលឡើងហើយក៏និយាយលួងលោមទៅកាន់អាល្អិត។
YOU ARE READING
រឿង ដួងចិត្តលោកម្ចាស់កំណាច🔥
Romanceស្នេហារបស់ពួកគេជាស្នេហាដែលពោពេញទៅដោយថាមពលតែទំនាក់ទំនងរបស់ពួកគេទាំងពីរស្ថិតនៅក្នុងការលាក់បាំងព្រោះតែពួកគេស្ថិតនៅក្នុងសម័យកាលដែរគ្មានភាពទូលំទូលាយសម្រាប់អ្នកដែរស្រឡាញ់ភេទដូចគ្នា។