ភាគទី០៥(ឯងទៅមើលថែសេះទៅ)

134 23 9
                                    

រាងតូចលត់ជង្គង់ភ្លាមៗពេលដែលឃើញមុខថេយ៉ុង។ហូស៊ុកក្រាបដាក់ក្បាលដល់ឥដ្ឋការ៉ូយំខ្សឹបខ្សួលស្រក់ទឹកភ្នែកម៉ាត់ៗថេយ៉ុងពេលឃើញបែបនេះក៏ប្រញាប់ងើបចេញពីតុអាហារស្ទុះទៅរករាងតូចភ្លាមៗ។

«នេះឯងយ៉ាងម៉េចហ្នឹង?»ថេយ៉ុងចូលមកសួរនាំភ្លាមៗក្នុងចិត្តក៏ឆ្ងល់ថាម៉េចបានជាមកយំដាក់គេបែបនេះ។

«លោក!ហ្នឹក!លោកម្ចាស់!ខ្ញុំយកកាក់មាសមកសង់លោកម្ចាស់វិញតែខ្ញុំបានប្រើវានៅក្នុងពិធីបុណ្យលោកពុករបស់ខ្ញុំអស់មួយថង់ហើយចាំខ្ញុំនិងធ្វើការសង់លោកម្ចាស់វិញ»រាងតូចដកកាក់មាសបីថង់ក្រណាត់ហុចទៅឲ្យថេយ៉ុង។

«យើងមិនយកវិញទេកាក់ទាំងអស់នេះយើងបានទិញខ្លួនរបស់ឯងហើយឯងបានលក់ខ្លួនមកឲ្យយើងហើយយ៉ាងណាឯងត្រូវមកបំពេញតួរនាទីធ្វើជាទាសករនោទីនេះ ហើយក៏ចូលរួមសោកស្ដាយចំពោះពុករបស់ឯងផង»ថេយ៉ុង សម្លឹងមើលទៅកាន់រាងតូចទាំងទឹកមុខរៀបស្មើរតបតទៅកាន់រាងតូចទាំងប្រាកដប្រជា។

«ខ្ញុំមិនភ្លេចនោះទេខ្ញុំគ្រាន់តែចង់ឲ្យវាទៅលោកម្ចាស់វិញប៉ុណ្ណោះយ៉ាងណាខ្ញុំក៏គ្មានកន្លែងណាទៅក្រៅពីទីនេះនោះដែរ»រាងតូចនៅតែលត់ជង្គង់និយាយជាមួយនិងរាងក្រាស់ដដែល។គេមកទីនេះព្រោះតែគ្មានកន្លែងត្រូវទៅទៀតទេមកទីនេះគេមិនស្គាល់អ្នកណាទេ។

«ឯងទុកកាក់មាសនេះទៅយើងមិនយកវិញទេហើយការងាររបស់ឯងគឺត្រូវទៅមើលថែសេះឲ្យយើងបើគ្មានបញ្ជារពីយើងកុំចូលមកទីនេះឯងដេកនៅក្រោលសេះនុងទៅ»ថេយ៉ុង បញ្ជារទៅកាន់រាងតូចរួចហើយក៏ដើរឡើងទៅខាងលើវិញឆ្ពោះសម្ដៅទៅបន្ទប់របស់កូនប្រុស។

«ឯងឆាប់ទៅនៅក្រោលសេះទៅ»មេការ ក៏មកប្រាប់បន្ថែមទៀតឲ្យរាងតូចទៅក្រោលសេះ។

«នៅខាងណាទៅមីងខ្ញុំមិនដឹងថាត្រូវទៅខាងណានោះទេ»រាងតូចងើបឈរឡើងសួរទៅកាន់មីងមេការទាំងងាកឆ្វេងងាកស្ដាំស្វែងរកផ្លូវទៅក្រោលសេះ។

«មកតាមខ្ញុំមកចាំខ្ញុំនាំទៅ»មេការ ប្រាប់រាងតូចឲ្យមកតាមហើយគាត់ក៏ដើរទៅមុនហើយរាងតូចដើរតាមពីក្រោយ។

រឿង លោកម្ចាស់កំណាច🔥Where stories live. Discover now