ភាគទី២៧(មានស្នេហ៍មុខណាស់)

250 14 3
                                    

រាងតូចដើរតាមលោកម្ចាស់ទាំងមិនដឹងខ្យល់អ្វីព្រោះពេលដែលលោកឧបរាជទៅពិភាក្សាជាមួយនិងព្រះអង្គម្ចាស់គ្មានអ្នកណាអាចចូលទៅបានឡើយ។

«លោក!លោកម្ចាស់!»ហូប៊ីបំម្រុងនិងសួតែក៏ត្រូវលោកម្ចាស់និយាយកាត់ភ្លាមៗ។

«កុំសួរអីចាំដល់ផ្ទះសិនទៅ»លោកម្ចាស់កាន់ដៃរាងតូចរហូតមកដល់កន្លែងដាក់សេះហើយក៏ចាប់ចង្កេះរាងតូចលើកឡើងឲ្យរាងតូចអង្គុយលើខ្នងសេះរួចខ្លួនក៏ឡើងទៅតាមពីក្រោយហើយក៏បំបោលសេះចាកចេញទៅដោយមិនខ្ចីខ្វល់ឡើយ។

មកដល់ភូមិគ្រឹះលោកម្ចាស់ក៏អូសដៃរបស់រាងតូចឡើងទៅបន្ទប់ដោយមិនគិតថាមានអ្នកបម្រើជាច្រើនអ្នកចាប់អារម្មណ៍មកកាន់ពួកគេនោះទេ។

«អួយ!លោកម្ចាស់!លែងទៅខ្ញុំឈឺណាស់»ហូប៊ីរើសបម្រាស់ពីការចាប់កាន់ក្រវីក្រវាត់។

«...»គ្មានការឆ្លើយតបពីលោកម្ចាស់ឡើយគេគិតតែពីអូសដៃរាងតូចមិនឈប់។

មកដល់ក្នុងបន្ទប់លោកម្ចាស់ក៏ក្រវែងរាងតូចទៅលើកគ្រែតែម្ដង។

«អួយ!ហ្ហឹក!លោកម្ចាស់!ខ្ញុំធ្វើអ្វីខុសមែនទេ?»រាងតូចសួរទាំងទឹកភ្នែកហូរហាមតែម្ដង។

«មានស្នេហ៍មុខណាន៎?»មិនតបជាមួយនិងសំណួររបស់រាងតូចឡើយតែបែរជាសួរបកបែបផ្ចាញ់ទៅកាន់រាងតូចវិញ។

«ស្នេហ៍មុខយ៉ាងម៉េចខ្ញុំមិនដឹងទេលោកម្ចាស់និយាយអំណីអ្វី?»រាងតូចពេលដែលឮលោកម្ចាស់និយាយបែបនេះគេរកនឹកឆ្លើយមិនឃើញនោះទេព្រោះថាខ្លួនមិនដឹងអ្វីសោះឡើយ។

«ដឹងទេថាព្រះអង្គហៅយើងទៅនិយាយពីរឿងអ្វី?»លោកម្ចាស់សួរនាំទៅកាន់រាងតូចទាំងសម្លេងរឹងកំព្រឺស។

«រឿងអ្វីទៅ?»រាងតូចទាំងលើកចិញ្ចើមឆ្ងល់។

«ទ្រង់ទូលសុំឯងពីយើងហ្ហឹក!ទៅធ្វើយ៉ាងម៉េចបានជាព្រះអង្គចង់បានឯងបែបនេះ?»លោកម្ចាស់

«នេះ!នេះម៉េចក៏មានទ្រង់ចង់បានខ្ញុំហើយយកខ្ញុំទៅធ្វើអីទៅ?»រាងតូចគេពិតជាមិនដឹងអ្វីពិតមែនព្រោះគិតថាស្ដេចអ៊ូសៀជាស្ដេចល្អមិនចេះគិតរឿងផ្ដេសផ្ដាសទេតែជាក់ស្ដែងវាមិនដូចរាងតូចគិតទេ។

You've reached the end of published parts.

⏰ Last updated: May 08 ⏰

Add this story to your Library to get notified about new parts!

រឿង ដួងចិត្តលោកម្ចាស់កំណាច🔥Where stories live. Discover now