ភាគទី០២

154 20 3
                                    

     រាងតូចហូស៊ុកដើរកាត់តាមព្រៃឆ្ពោះទៅក្នុងទីក្រុងសាន់តូ អ៊ូសៀដោយសារតែតាមផ្លូវវាស្ងាត់ហើយរាងតូចក៏ដើរតែម្នាក់ឯងថែមទៀតម៉ោងពេលនេះអ្នកភូមិមិនសូវជាចេញដំណើរមកទេ។

     «ស្ងាត់ខ្លាំងណាស់ថ្ងៃនេះគ្មានអ្នកណាចេញរកការងារធ្វើទេហេស៎?»រាងតូចហូស៊ុកដើរមកបណ្ដើររអ៊ូបណ្ដើរ។

     ក្រឹកៗៗ!តុប!

     សម្លេងកណ្ដឹងលាយឡំជាមួយនិងសម្លេងសម្រឹបជើងសេះបន្លឺរឡើងពីចំងាយរហូតមកកាន់តែជិតរាងតូច។

     «អា៎!ហូប៊ី!នេះក្មួយទៅណានិងទាំងយប់បែបនេះ?»រទះសេះរបស់អ្នកភូមិចេញទៅលក់ដូរនៅទីក្រុងតាមទម្លាប់របស់គាត់នេះចេញខុសគ្នាតែមួយជំហានជាមួយនិងរាងតូចប៉ុណ្ណោះ។

     «ខ្ញុំទៅសុំការងារលោកម្ចាស់សុីម៉ាធ្វើការលោកអ៊ុំ»រាងតូចក៏តបទៅវិញទាំងញញឹម។

      «ម៉ោះៗឡើងជិះរទះសេះមកទៅជាមួយអ៊ុំតែម្ដងទៅអ៊ុំក៏ទៅទីក្រុងដែរឡើងមកកុំដើរម្នាក់ឯងអីផ្លូវឆ្ងាយហើយក៏ស្ងាត់ទៀតវាគ្មានសុវត្តិភាពទេ»លោកអ៊ុំម្ចាស់រទះសេះហៅរាងតូចឲ្យមកជិះជាមួយគាត់។ក៏ជាការពិតដែរផ្លូវនេះស្ងាត់ណាស់ពួកឈ្លាតឱកាសក៏មានច្រើនសំខាន់ស្អាតៗដូចជារាងតូចហូស៊ុកបែបនេះពួកវាចាប់មិនខ្វល់ថាប្រុសឬក៏ស្រីនោះទេ។

     «បាទអរគុណណាស់លោកអ៊ុំ»រាងតូចនិយាយអរគុណទៅកាន់លោកអ៊ុំហើយក៏ឡើងទៅជិះលើរទះសេះ។

     ការធ្វើដំណើរទៅជារើយៗមិនយូរប៉ុន្មានពួកគេទាំងពីរក៏បានមកដល់ទីក្រុងដ៏អស្ចារ្យមួយនេះហើយរាងតូចក៏ប្រញាប់លាទៅកាន់លោកអ៊ុំរួចក៏សម្ដៅទៅភូមិគ្រឹះលោកម្ចាស់សុីម៉ា។

     «លឿនឡើងពួកឯងឆាប់លើកឲ្យលឿនទៅមើលទៅពោតនេះបានចេញដំណើរឬអត់ទេនិង?»សម្លេងគ្រលងធំស្រែកឲ្យកម្មករសុីឈ្នួលទាំងអស់ស្រូតដៃស្រូតជើងលើកពោះដាក់រទះសេះដឹងទៅដែនដីឆ្ងាយ។

     «អើ!សួរស្ដីលោកម្ចាស់!»រាងតូចចូលទៅដល់ក៏ប្រញាប់គួរសមភ្លាមៗតែម្ដង។

     «អើ!ហើយនាងជាអ្នកណា?»លោកម្ចាស់សុីម៉ាងាកមកក៏សួរទៅកាន់រាងតូចភ្លាមៗ។

រឿង លោកម្ចាស់កំណាច🔥Where stories live. Discover now