ភាគទី១២(នរណាជាអ្នកដាក់ថ្នាំពុល?)

168 22 1
                                    

បន្ទាប់ពីញ៉ាំអាហាររួចរាល់ហើយថេយ៉ុងក៏ទៅបំពេញភារៈកិច្ចដូចរាល់ដងតាមតួរនាទីរបស់ខ្លួនតែមុននិងទៅថេយ៉ុងក៏មានឈ្លៀតផ្ដាំរាងតូចផងដែរ។

«ថ្ងៃបន្តិចយើងត្រឡប់មកវិញឯងរៀបចំខ្លួនឲ្យស្អាតទៅយើងនាំទៅលេងនៅឯផ្សារ»រាងក្រាស់ប្រាប់ទៅកាន់រាងតូចទាំងទឹកមុខរៀបស្មើរ។

«ខ្ញុំជាទាសករអាចចេញទៅតាមលោកម្ចាស់បានដែរហេស៎?»រាងតូចសួរបកទៅកាន់រាងក្រាស់វិញទាំងលើកចិញ្ចើមឆ្ងល់។

«យើងនាំកូនរបស់យើងទៅលេងមិនមែននាំឯងទៅយើឲ្យឯងរៀបចំខ្លួនទៅមើលថែកូនប្រុសរបស់យើងប៉ុណ្ណោះ»ថេយ៉ុង ចម្លើយរបស់នាយបានធ្វើឲ្យអ្នកដែរបានស្ដាប់ឮហើយអន់ចង់តែម្ដង។

«បាទ!ខ្ញុំដឹងហើយ»រាងតូចឆ្លើយហើយក៏ដើរចូលទៅក្នុងវិញបាត់ទៅមិញ្នេះគិតថាជូនដំណើរឲ្យដល់ខ្លោងទ្វារតែពេលឮបែបនេះក៏ជូនបានត្រឹមតែមាត់ទ្វានៃវិមានក៏ចូលទៅខាងក្នុងវិញ។

«ហ្ហឹក!មនុស្សកុហក»ថេយ៉ុងក្រហុឹមដើមករបន្តិចហើយក៏ប្រទិចឲ្យរាងតូចតិចៗរួចក៏ចេញដំណើរទៅរាជវាំង។

ត្រឡប់មកមើលរាងតូចវិញដើរចូលមកទាំងទឹកមុខមើលមិនយល់តែម្ដង។

«ឯងកើតអីហ្នឹង?!ហូប៊ីឯងកុំចឹងអីណាម៉េចក៏មានអារម្មណ៍ថាឈឺចឹង»រាងតូចប្រទិចខ្លួនឯងបណ្ដើរយកដៃខ្ទប់ទ្រូងខាងឆ្វេងបណ្ដើរ។

«ហូប៊ី!អ្នកប្រុសតូចយំហើយ»មេរៀល៍ខំដើររករាងតូចឡើងយូរហើយទើបតែឃើញរាងតូចមកឈរអ្វីនៅទីនេះ។

«សុំទោសផងបងខ្ញុំប្រញាប់ទៅឥឡូវនេះ»រាងតូចប្រញាប់ដើរទៅរកអាល្អិតជីមីននីភ្លាមៗដើម្បីកុំឲ្យគេឃើញថាខ្លួនកំពុងតែយំ។

«នេះគេយំហេស៎?»ទោះជាយ៉ាងណាក៏មិនអាចគេចពីភ្នែករបស់មេរៀល៍បានដែរតែក៏មិនសួរនាំអ្វីក៏ដើរទៅតាមរាងតូចពីក្រោយ។

មកដល់ភ្លាមរាងតូចក៏លើកជីមីននីបីភ្លេតគេតែងតែចិត្តទន់ជាមួយនិងក្មេងម្នាក់នេះខ្លាំងណាស់មានអារម្មណ៍ថាដូចជាជាប់ជំពាក់យ៉ាងម៉េចក៏មិនដឹងដែរ។

រឿង ដួងចិត្តលោកម្ចាស់កំណាច🔥Where stories live. Discover now