ភាគទី២៦(យើងចង់បានក្មេងនោះ)

126 16 1
                                    

នៅកណ្តាលរាត្រីដ៏សែនស្ងាត់ជ្រងំឮសូរតែសម្លេងសត្វរាត្រីស្រែកចៀងបង្អើរពេញព្រៃនាក្បែវិមានរបស់លោកឧបរាជ។ក្រឡេកមកចាប់អារម្មណ៍នៅក្នុងវិមានវិញពេលនេះក៏មានស្រីបម្រើងើបមកខ្លះៗហើយដើម្បីរៀបចំរបស់របរផ្សេងៗឲ្យបានរៀបរយចំណែកឯអ្នកយាមក៏បានផ្លាស់ប្ដូរវេនយាមដូចគ្នា។

«ម៉េចក៏ក្រមកម្ល៉េះថ្ងៃនេះ?»អ្នកយាមដែលនៅឈរយាមនៅមាត់ទ្វារបោះសំណួរទាំងទឹកមុខជូរហួញទៅកាន់អ្នកយាមដែលមកបន្តវេន។

«យើងមានការរវល់បន្តិចនិងណាទើបមកយឺតបន្តិចទៅឯងទៅសម្រាកទៅកុំនៅរអ៊ូឲ្យយើង»អ្នកយាមម្នាក់ទៀតក៏តបទៅវិញ។

«អើ!យាមឲ្យបានល្អយើងទៅហើយងរងុយណាស់»បន្ទាប់ពីនិយាយគ្នារួចហើយពួកគេក៏បានផ្លាស់ប្ដូរគ្នាទៅតាមទម្លាប់និងវេនរបស់ពួកគេ។

«ដឹងហើយៗ»ពួកគេទាំងពីក៏បានផ្លាស់ប្ដូរវេនគ្នាដើម្បីយាម។

ក្រឡេងមកមើលក្នុងបន្ទប់របស់រាងតូចពេលនេះវិញម្ចាស់បន្ទប់ក៏ត្រូវបានគេងឱបយ៉ាងណែនដោយលោកឧបរាជផ្ទាល់តែម្ដង។

មេឃចាប់ផ្ដើមភ្លឺឡើងម្ដងបន្តិចៗរហូតដល់មេឃភ្លឺកាន់តែច្បាស់រហូតដល់មើលគ្នាឃើញតែម្ដង។រាងតូចហូប៊ីងើបឡើងតិចៗដើម្បីកុំឲ្យលោកម្ចាស់ភ្ញាក់រួចក៏ទៅរៀបចំខ្លួនដើម្បីទៅមើលអាល្អិតជីមីននី។

ហូប៊ីមកមើលថែជីមីននីតាំងតែពីព្រឹកតែម្ដងលោកម្ចាស់ងើបឡើងក៏មិនឃើញរាងតូចទើបប្រញាប់រៀបចំខ្លួនទៅរករាងតូចនៅបន្ទប់របស់ជីមីននី។

«ងើបមកម៉េចក៏មិនដាស់យើងផង?»លោកម្ចាស់ចូលមកដល់ភ្លាមក៏សួររាងតូចភ្លេតដោយមិនខ្ចីចាប់អារម្មណ៍ថាមានអ្នកណានៅទីនេះឡើយ។

«អើ!លោកម្ចាស់!កំពុងតែនិយាយពីអ្វីនិងខ្ញុំ!ខ្ញុំសុំយកអ្នកប្រុសតូចទៅខាងក្រោមហើយ»រាងតូចធ្វើជាមិនដឹងអ្វីទើបរលេសបីអាល្អិតជីមីននីចុះទៅខាងក្រោមបាត់។

លោកម្ចាស់ឈរឆ្ងល់ជាមួយនិងអត្តចរិករបស់រាងតូចបន្តិចក៏ចាប់ផ្ដើមចាប់អារម្មណ៍ឃើញស្រីបម្រើកំពុងតែសម្លឹងមើលមកកាន់គេទាំងមានភាពងឿងឆ្ងល់។

រឿង ដួងចិត្តលោកម្ចាស់កំណាច🔥Where stories live. Discover now