ភាគទី១១(អ្នកអង្គម្ចាស់តូច)

165 20 2
                                    

រាងតូចដើរចេញមកបន្ទប់របស់ជីមីននីទាំងធូរចិត្តជាខ្លាំង។រាងតូចមិននឹកស្មានថាលោកម្ចាស់ហ៊ានធ្វើដាក់ខ្លួនបែបនេះនោះទេ។

«នេះមានរឿងអ្វីម៉េចក៏លោកដូចជាស្លេកស្លាំងម៉្លេះ?»មេរៀល៍សួរនាំព្រោះឃើញថារាងតូចដូចជាស្លេកស្លាំងមិនដូចមុនពេលមកបន្ទប់របស់លោកម្ចាស់នោះទេ។

«គ្មានអ្វីទេបងគ្រាន់តែខ្ញុំហត់»រាងតូចឆ្លើយតបទៅកានើមេរៀល៍ទាំងញ័រតតាត់។

«បរបូរមាត់របស់លោកម៉េចក៏ហើមចឹង?»មេរៀល៍សួរទៅកាន់រាងតូចទាំងចាប់ផ្ទៃមុខរបស់រាងតូចឲ្យមកជិតមុខរបស់ខ្លួន។

«ខ្ញុំមិនអីទេបងជីមីននីយំហើយ»រាងតូចប្រញាប់បង្វែរឿងភ្លាមៗហើយក៏រំដោះខ្លួនចេញពីសំណួររបស់មេរៀល៍រួចក៏ដើរទៅរកអាល្អិតជីមីននីនៅក្នុងអង្រឹង។

«មុនពេលទៅសភាពមិនមែនបែបនេះទេសង្ស័យណាស់»មេរៀល៍ឈរឆ្ងល់ម្នាក់ឯងនៅមុខបន្ទប់។

«បងមេរៀល៍!បងនៅឈរធ្វើអ្វីចូលមកក្នុងមករៀបចំងូតទឹកឲ្យអ្នកប្រុសតូចជីមីននី»ហូប៊ីហៅទៅកាន់មេរៀល៍តិចៗព្រោះខ្លួនចូលមកហើយនៅមិនទាន់ឃើញមេរៀល៍ចូលមកទៀត។

«ចាស៎!ចាស៎ទៅហើយៗ»មេរៀល៍ភ្ញាក់ខ្លួនពេលដែររាងតូចហៅ។

«បងកើតអ្វីបង?»ហូប៊ីពេលដែរមេរៀល៍ចូលមកក៏សួរនាំភ្លាមៗ។

«ចា៎សអត់មានអ្វីទេនេះងូតទឹកឲ្យអ្នកប្រុសតូចមែនទេចឹងចាំខ្ញុំទៅលាយទឹកឲ្យចុះ»មេរៀល៍ប្រញាប់ដោះស្រាយភ្លាមៗដើម្បីកុំឲ្យរាងតូចដឹងថាខ្លួនសង្ស័យ។

«ប្លែកណាស់!»រាងតូចច្រួញចិញ្ចើមចូលគ្នាព្រោះតែឃើញមេរៀល៍ធ្វើខ្លួនប្លែកៗ។

ក្រោយពីងូតទឹកឲ្យអាល្អិតជីមីននីរួចមករាងតូចក៏បំបៅអាល្អិតជីមីននីហើយក៏ដាក់ឲ្យអាល្អិតគេងរួចខ្លួនក៏រំដោះខ្លួនទៅងូតទឹកសម្អាតខ្លួន។
.....
ប្រទេសបារាំង

ទីក្រុងដ៏ទំនើបសុីវីល័យពោពេញទៅដោយសម្ភារៈទំនើបទៅតាមសម័យកាលខ្សែរាជវង្សនៅតាមបណ្ដាលប្រទេសផ្សេងៗតែងតែមកសិក្សាបន្តនៅទីនេះ។

រឿង ដួងចិត្តលោកម្ចាស់កំណាច🔥Where stories live. Discover now