ភាគទី០៦(បន្លំខ្លួនធ្វើជាម្ដាយរបស់ជីមីននី)

124 20 3
                                    

     ថេយ៉ុងដើរចូលមក្នុងបន្ទប់របស់ខ្លួនរៀបចំងូតរួចរាល់ហើយក៏ចូលទៅគេងបាត់ទៅចំណែកឯរាងតូចក្រោយពីញ៉ាំអាហាររួចក៏ចូលគេងដែរតែគេគេងមិនលក់នោះទេក៏យកសៀវភៅមកអានអស់ជាយូរម៉ោងរហូតដល់គេងលក់មិនដឹងខ្លួន។

     ព្រឹកនៃថ្មីឈានចូលមកដល់ពន្លឺព្រះអាទិត្យបានបញ្ចេញរស្មីបំភ្លឺគ្រប់ទីកន្លែងបានដាស់ឲ្យមកនិងសត្វក្រោកឡើងមកបំពេញភារៈកិច្ចរបស់ខ្លួនរៀងៗខ្លួន។

     ក្រឡេកមកកាន់រាងតូចវិញពេលនេះក៏កំពុងតែគេងលង់លក់យ៉ាងស្គប់ស្គល់ព្រោះកាលពីយប់មិញអានសៀវភៅរហូតដល់គេងលក់ដោយមិនដឹងខ្លួន។

     «ហូប៊ី!ហូប៊ី!ងើបឡើងមេឃភ្លឺហើយ»មីងអេរ៉ា សម្លេងរបស់គាត់បានដាស់រាងតូចឲ្យភ្ញាក់ឡើងភ្លាមៗ។

     «បាទមីង!ខ្ញុំក្រោកហើយសុំទោសមីងយប់មីងខ្ញុំគេងជ្រុលបន្តិចទៅ»រាងតូចស្ទុះងើបឡើងមកភ្លាមៗរហូតជ្រុះសៀវភៅដោយមិនដឹងខ្លួន។

     «នេះឯងចេះអក្សរដែរហេស៎?»មីងអេរ៉ា ឱនរើសសៀវភៅហើយក៏សួរទៅកាន់រាងតូច។

     «អើ!ខ្ញុំមិនចេះអក្សរទេខ្ញុំគ្រាន់តែមើលរូបនៅក្នុងសៀវភៅតែប៉ុណ្ណោះ»រាងតូចប្រញាប់បដិសេធភ្លាមៗពេលដែលមីងអេរ៉ាសួរមកបែបនេះ។

     «អ៊ឹម!មិនអីទេឯងទៅសម្អាតខ្លួនទៅហើយក៏មកធ្វើការមើលថែសេះនេះទៅឯងត្រូវមើលថែវាឲ្យល្អឋានៈរបស់វាធំជាងឯងបើសិនជាវាមានបញ្ហាអីឯងមិនរស់នោះទេ»មីងអេរ៉ានិយាយដាស់តឿនទៅកាន់រាងតូចឲ្យមើលថែសេះនេះឲ្យបានល្អមិនចឹងនិងត្រូវដាក់ទោស។

     «បាទមីងចាំខ្ញុំមើលថែវាឲ្យបានល្អ»ហូស៊ុកងក់ក្បាលតិចៗព្រមទាំងញញឹមដាក់គាត់។

     «មុខឯងមើលយូរៗស្រដៀងលោកស្រីណាស់»មីងអេរ៉ាកាន់តែសម្លឹងកាន់តែដូចកាន់តែមើលកាន់តែគ្មានកន្លែងណាខុសនោះទេ។

     «លោកស្រី?!ហើយគាត់ពេលនៅឯណា?»ហូស៊ុកសួរទាំងលើកចិញ្ចើមឆ្ងល់ជាខ្លាំង។

     «គាត់ស្លាប់កាលពីបីសបា្តហ៍មុនបាត់ទៅហើយបន្សល់ទុកអ្នកប្រុសជីមីននីឲ្យលោកម្ចាស់មើលថែរ»មីងអេរ៉ា គាត់ប្រាប់រឿងនេះទាំងទម្លាក់ទឹកមុខចុះ។

រឿង លោកម្ចាស់កំណាច🔥Where stories live. Discover now