ភាគទី០៨(លោកម្ចាស់!!)

172 25 4
                                    

     បន្ទាប់ពីជជែកគ្នាអស់មួយសន្ទុះធំដែររាងតូចក៏បានចេញមកខាងក្រៅវិញទៅបន្ទប់របស់ខ្លួនព្រោះថេយ៉ុងប្រាប់ទេបន្ទប់របស់គេនៅជាប់ជាមួយនិងបន្ទប់របស់ជីមីននី។ រាងតូចដើរទៅបន្ទប់របស់ខ្លួនកាត់មុខបន្ទប់របស់ជីមីននីឮសម្លេងក្មេងតូចយំឡើងខ្លាំងៗ។

     ង៉ា!ង៉ា!

     «អេស៎!នេះគឺសម្លេងក្មេងយំតើ!ពិតមែនហើយគឺបន្ទប់របស់ខ្ញុំនៅជាប់បន្ទប់របស់អ្នកប្រុសតូចតា៎ម៉េចក៏អ្នកប្រុសតូចយំខ្លាំងម្ល៉េះ»រាងតូចឮអ្នកប្រុសតូចយំមិនចាំយូរក៏រាងតូចក៏ចូលទៅមើលភ្លាមៗ។

     «អ្នកប្រុសតូចឈប់យំទៅណា»មេការអេរ៉ាបីអ្នកប្រុសតូចជីមីននីរលាក់តិចៗជាការលួងលោម។

     «នេះអ្នកប្រុសតូចកើតអីមីង?»រាងតូចចូលមកដល់ក៏សួរទៅកាន់មីងអេរ៉ាភ្លាមៗ។

     «គឺថាអ្នកប្រុសតូចគាត់យំមិនបាត់នោះទេហូប៊ីមិនដឹងថាកើតអ្វីនោះទេ»មីងអេរ៉ាប្រញាប់ប្រាប់ភ្លាមៗពេលដែររាងតូចចូលទៅសួរ។

     «ម៉ោះឲ្យខ្ញុំសុំមើលតិចមកមីង»រាងតូចកុំស៊ូកដៃទៅទទួលជីមីននីពីដៃមីងអេរ៉ាហើយក៏និយាយលួងលោមទៅកាន់ជីមីននី÷

     «កុំយំអីណាកុំយំអីចុកៗ»ក្មេងតូចពេលដែលមកដល់ដៃរាងតូចភ្លាមស្ងាត់មាត់ដូចគេចុកយ៉ាងអញ្ចឹង។

     «អ៊ាវ!នេះអ្នកប្រុសតូចឈប់យំហើយ»មេការអេរ៉ាលាន់មាត់ភ្លាមៗពេលដែរអាល្អិតជីមីននីទៅដល់ដៃហូប៊ីភ្លាមក៏ស្រាប់តែបាត់យំតែម្ដង។

     «ពិតពិតមែនហើយហីយ៉ាមើលចុះគួរឲ្យស្អប់ខ្លាំងណាស់នៀគ»រាងតូចឃើញមុខរបស់ជីមីននីហើយធ្វើឲ្យរាងតូចកើតចិត្តខ្នាញ់ជាខ្លាំង។

     រាងតូចបីក្មេងតូចជីមីននីទាំងញញឹមញញែមសប្បាយចិត្តរីករាយពេលដែរជីមីននីចូលចិត្តគេបឬបនេះ។

     «មីង!អ្នកប្រុសតូចកើតអីមីងម៉េចក៏ចេញអ្វីសរៗពីក្នុងមាត់មកចឹង»រាងតូចបីជីមីននីសុខៗក៏ស្រាប់តែជីមីននីច្រាលចេញទឹកដោះគោរចេញមកវិញធ្វើឲ្យរាងតូចភ័យជាខ្លាំង។

រឿង ដួងចិត្តលោកម្ចាស់កំណាច🔥Where stories live. Discover now