លោកម្ចាស់ពេលដែលរាងតូចមកឱបបែបនេះនាយក៏ឱបតប.តទៅកាន់រាងតូចវិញនាយក៏លើកដៃទៅអង្អែលសក់របស់រាងតូចៗ។
«លោកម្ចាស់កុំខឹងព្រះនាងអីណាគាត់ធ្វើបែបនេះព្រោះតែគាត់ចូលចិត្តខ្ញុំ»រាងតូចព្យាយាមនិយាយធ្វើឲ្យលោកម្ចាស់ត្រជាក់ចិត្ត។
«ម៉េចក៏ឯងចូលចិត្តមើលមនុស្សក្នុងផ្លូវល្អខ្លាំងម៉្លេះមិនដឹងទេហេស៎ថាគេគិតអាក្រក់លើឯង?»លោកម្ចាស់ចាប់រាងតូចចេញពីការឱបបន្តិចរួចក៏សួរទាំងហួសចិត្តទៅកាន់រាងតូច។
«ខ្ញុំមិនដឹងថាមើលគេក្នុងផ្លូវអាក្រក់បែបម៉េចនោះទេ»ហូប៊ី តាំងតែពីដើមមកគេមិនដែលមើលអ្នកណាក្នុងផ្លូវអាក្រក់ទេព្រោះគេទទួលបានការប្រៀនប្រដៅពីឪពុកដែលជាកសិករមិនឲ្យគិតអាក្រក់ចិត្តអាក្រក់ជាមួយអ្នកដទៃ។
«ហូប៊ី!លើលោកនេះគ្មានអ្នកណាគេមកល្អជាមួយយើងបានគ្រប់ពេលវេលានោះទេមិនថាមនុស្សដែលស្គាល់យូរហើយឬក៏ទើបតែស្គាល់គ្នាក៏ដោយកទិកចិត្តគេឲ្យអស់ទេ?»លោកម្ចាស់ចាប់ក្ដោបស្មារបស់រាងតូចឡើងណែនតែម្ដង។
«មិនឲ្យទុកចិត្តសូម្បីតែលោកម្ចាស់ដែរមែនទេ?»រាងតូចពេលនិយាយដល់ចំណុចនេះក៏សួរបកទៅកាន់លោកម្ចាស់វិញ។
«ក្មេងឆ្កួត!បើយើងអាក្រក់ជាមួយឯងយើងប្រាប់ឯងបែបនេះដែរទេ?»លោកម្ចាស់ គេពិតជាហួសចិត្តជាមួយនិងរាងតូចម្នាក់នេះណាស់។
«ហិហិ!ខ្ញុំនិយាយលេងលោកម្ចាស់ឈប់ខឹងហើយមែនទេ?»រាងតូចសើចស្ញេញពេលដែលបានញ៉ោះទៅកាន់រាងតូច។
«យើងមិនបានខឹងអ្វីទេគិតតែឯងទៅយើងបញ្ជាក់ម្ដងហើយម្ដងទៀតកុំទៅនៅជិតព្រះនាង»លោកម្ចាស់នៅតែហាមរាងតូចដដែលៗព្រោះខ្លាចថារាងតូចទន់ចិត្តជាមួយនិងព្រះនាង។
«បាទ!បាទ!លោកម្ចាស់និយាយប្រាប់ខ្ញុំច្រើនដងហើយ»រាងតូចតាំងតែពីព្រះនាងមកដល់លោកម្ចាស់តែងតែហាមប្រាមខ្លួនមិនឲ្យទៅជិតព្រះនាងរហូត។
«យើងប្រាប់ព្រោះខ្លាចឯងចិត្តទន់និងគេ»លោកម្ចាស់យកដៃទៅច្បូតចុងច្រមុះស្រួចរបស់រាងតូចតិចៗ។
YOU ARE READING
រឿង ដួងចិត្តលោកម្ចាស់កំណាច🔥
Romanceស្នេហារបស់ពួកគេជាស្នេហាដែលពោពេញទៅដោយថាមពលតែទំនាក់ទំនងរបស់ពួកគេទាំងពីរស្ថិតនៅក្នុងការលាក់បាំងព្រោះតែពួកគេស្ថិតនៅក្នុងសម័យកាលដែរគ្មានភាពទូលំទូលាយសម្រាប់អ្នកដែរស្រឡាញ់ភេទដូចគ្នា។