លោកម្ចាស់ដើតឆ្ពោះសម្ដៅទៅសាលធំទាំងទឹកមុខមាំកែវភ្នែកកំណាចសម្លឹងទៅមើលអ្នកបម្រើនិងទាសករគ្រប់គ្នា។ នាយដើរមកអង្គុយលើកៅអីយ៉ាងមានអំណាចធ្វើឲ្យអ្នកនៅទីនោះនាំគ្នាញ័រដៃញ័រជើងគ្រប់គ្នា។
«យើងមិនចង់សួរនាំច្រើនទេប្រាប់មកថាអ្នកណាហ៊ានធ្វើអំពើរបែបនេះនៅក្នុងវិមានរបស់យើង?»ថេយ៉ុងសួរទៅកាន់អ្នកបម្រើនិងទាសករនៅទីនោះគ្រប់គ្នាទាំងសម្លេងរឹងកំព្រឺសតែម្ដង។
ទាំងអ្នកបម្រើទាំងមេការនិងទាសករគ្រប់ជាន់ថ្នាក់គ្មានអ្នកណាហ៊ាននិយាយស្ដីអ្វីឡើយព្រោះថាគ្មានអ្នកណាដឹងពិតមែន។
«ម៉េចក៏មិនឆ្លើយ?! ចំពោះរឿងមួយនេះបើគ្មានអ្នកណាចេញមកទទួលខុសត្រូវទេគ្រប់គ្នានិងត្រូវដាក់ទោសហើយ»ថេយ៉ុងងើបឈរនិយាយស្រែកឡើងធ្វើឲ្យអ្នកនៅទីនេះម្នាក់ៗនាំគ្នាទន់ជង្គង់ចុះក្រាបទៅលើកឥដ្ឋការ៉ូគ្រប់គ្នា។
«លោកម្ចាស់សូមលើកលែងឲ្យពួកយើងផងពួកយើងសន្យាថាមិនឲ្យមានរឿងនេះកើតឡើងទៀតទេ»មេការធំអាម៉ាស្យុង សុំការលើកលែងពីថេយ៉ុងព្រោះថាបើមានរឿងអីនៅក្នុងវិមាសព្រះចន្ទខ្មៅនេះគឺគេជាអ្នកទទួលខុសត្រូវទាំងស្រុង។
«ឯងចង់ឲ្យយើងលើកលែងទោសឲ្យឯងទាំងដែលឯងមើលការខុសត្រូវនៅក្នុងផ្ទះយើងមិនបានល្អចឹងហេស៎?»ថេយ៉ុងដើរចូលមករកម៉ាស្យុងសួរដោយសម្លេងកម្រោះគម្រើយ។
«លោកម្ចាស់!សុំលើកលែងទោស»អ្នកបម្រើនិងទាសករទាំងអស់នាំគ្នាស្រែកសុំការអភ័យទោសពីថេយ៉ុង។
«មិនអាចលើកលែងឲ្យអ្នកខុសបានទេ»មេរៀល៍នាងរត់ចេញពីបន្ទប់ហូប៊ីមកទាន់នៅពេលដែរអ្នកបម្រើនិងទាសករសុំការលើកលែងទោសពីថេយ៉ុង។
«មេរៀល៍!»មេកាអេរ៉ាឃើញមេរៀល៍និយាយបែបនេះគាត់ក៏ប្រញាប់ងើបទៅទាញដៃនាងឲ្យមកអង្គុយចុះភ្លេត។
«លែងដៃខ្ញុំទៅមីង!ខ្ញុំគ្រាន់តែចង់រកយុត្តិធម៌ឲ្យហូប៊ីតែប៉ុណ្ណោះ»មេរៀល៍ នាងនៅរឹងទទឹងមិនព្រមទៅអង្គុយជាមួយគេឯងនោះទេ។
YOU ARE READING
រឿង ដួងចិត្តលោកម្ចាស់កំណាច🔥
Romanceស្នេហារបស់ពួកគេជាស្នេហាដែលពោពេញទៅដោយថាមពលតែទំនាក់ទំនងរបស់ពួកគេទាំងពីរស្ថិតនៅក្នុងការលាក់បាំងព្រោះតែពួកគេស្ថិតនៅក្នុងសម័យកាលដែរគ្មានភាពទូលំទូលាយសម្រាប់អ្នកដែរស្រឡាញ់ភេទដូចគ្នា។