ភាគទី២១(វាគ្មានថ្ងៃនោះទេ)

128 14 1
                                    

ក្រោយពីលួចស្ដាប់រួចហើយអេរ៉ាក៏ប្រញាប់រត់មកផ្ទះធំវិញភ្លាមៗនាងរត់មកស្ទើរតែមិនមើលផ្លូវតែម្ដង។

«ហេតុអ្វីក៏ព្រះនាងម្នាក់នេះពិសពុលម្ល៉េះ?»អេរ៉ានាងដើរបណ្ដើររអ៊ូបណ្ដើរ។

«មិនបានទេរឿងនេះយើងត្រូវតែទៅប្រាប់លោកម្ចាស់មិនអាចបណ្ដោយបានទេ»អេរ៉ានាងប្រញាប់ប្រញាល់មករកលោកម្ចាស់នៅឯផ្ទះធំដើម្បីជៀសវាងមានបញ្ហាណាមួយកើតឡើង។

«អេរ៉ា!នាងប្រញាប់ទៅណានិង?»ម៉ាស្យុង ឃើញអេរ៉ារត់មកទាំងប្រញាប់ប្រញាល់ក៏ស្រែកសួរនាំ។

«ខ្ញុំប្រញាប់ទៅចួបលោកម្ចាស់លោកដឹងឬអត់ថាលោកម្ចាស់នៅឯណា»អេរ៉ា នាងឆ្លើយតបហើយក៏ស្រែកសួរទៅកាន់ម៉ាស្យុងសួររកលោកម្ចាស់។

«យើងមិនដឹងទេនាងទៅរកមើលនៅខាង» ម៉ាស្យុង

«អូខេ!អរគុណច្រើន»អេរ៉ា និយាយហើយក៏ដើរឡើងទៅខាងលើបាត់ទៅ។

ក្រឡេកមកមើលរាងក្រាស់និងរាងតូចវិញពេលនេះក៏បណ្ដើរគ្នាមករកបន្ទប់របស់អាល្អិតជីមីននីទាំងសើចសប្បាយរីករាយ។មកដល់មុខបន្ទប់រាងតូចនិងរាងក្រាស់ដើរចូលទៅខាងក្នុងធ្វើឲ្យមេរៀល៍ដែលនៅក្នុងបន្ទប់នោះភ្ញាក់ឡើងបន្តិចព្រោះពួកគេទាំងពីរមកមិនឲ្យសម្លេងសូម្បីតែបន្តិច។

«អួយ!លោកម្ចាស់ហូប៊ី!មកតាំងពីណាហ្នឹង?»មេរៀល៍សួរទៅកាន់ពួកគេទាំងយកដៃទប់ទ្រូង។

«មកដល់មិញនេះបងអ្នកប្រុសតូចមានយំឬអត់?»រាងតូចចូលមកដល់ក៏ដើរទៅមើលអាល្អិតជីមីននីភ្លាមៗតែម្ដង។

«យំបន្តិចដែរតែមិនអីទេខ្ញុំក៏លួងឲ្យគេងលក់វិញទៅ»មេរៀល៍ នាងដើរមកជិតរាងតូចហើយក៏មើលទៅកាន់មុខរបស់រាងតូចរួចក៏សួរទៅកាន់ហូប៊ី÷

«ហូប៊ីមាត់របស់ឯងកើតអ្វីហ្នឹងម៉េចបានហើមចឹង?នៅមានកររបស់ឯងទៀតម៉េចក៏មានស្នាមបែបនេះ?»មេរៀល៍ សួរទាំងចាប់មុខរាងតូចបំបែរចុះឡើងពិនិត្យមើកឆ្វេងស្ដាំ។

«អើ!មិនអីទេបងមាត់របស់ខ្ញុំហើមប្រហែលមកពីខ្ញុំហូបម្ទេសហើយចំណែកឯករក៏មកពីខ្ញុំអេះហើយទើបធ្វើឲ្យមានស្នាមបែបនេះ»រាងតូចមុននិងរកលេសដោះសារជាមួយមេរៀល៍ក៏ងាកទៅសម្លក់ម្ចាស់ជាមុនសិនទើបមកនិយាយជាមួយមេរៀល៍តាមក្រោយ។

រឿង ដួងចិត្តលោកម្ចាស់កំណាច🔥Where stories live. Discover now