ភាគទី០៩(ខ្ញុំជាមនុស្សប្រុសទេ!)

157 17 0
                                    

     បន្ទប់ពីងូតទឹករួចរាល់ហើយរាងតូចក៏ចេញមកវិញហើយក៏ទៅរកជីមីននីដែរតែម្ដងព្រោះក្នុងចិត្តបារម្ភខ្លាចថាថេយ៉ុងមើលថែជីមីននីមិនបានល្អណាមួយខ្លាចគេថាខ្លួនឯងខ្ជិលទើបគ្រាន់តែងូតទឹកហើយភ្លាមក៏មកភ្លាមតែម្ដង។

     «ខ្ញុំមកវិញហើយ»រាងតូចមុននិងចូលទៅខាងក្នុងក៏មានឈ្លៀតស្រែកប្រាប់អ្នកនៅខាងក្នុងផងដែរ។

     «ងូតទឹកយូរមើលតែមនុស្សស្រី»គ្រាន់តែរាងតូចចូលមកដល់ភ្លាមក៏ត្រូវមាត់របស់លោកម្ចាស់ភ្លេត។

     «ខ្ញុំខានងូតទឹកឡើងពីរថ្ងៃទៅហើយងូតយូរបន្តិចក៏មិនអីដែរក្រែងលោកម្ចាស់ថាខ្ញុំត្រូវតែស្អាតកុំឲ្យឆ្លងមេរោគដល់អ្នកប្រុសតូចមិនចឹងហី»ហូប៊ី ក៏តប.តទៅវិញភ្លាមៗមិនឲ្យរាងក្រាស់ស្ដីថាឲ្យខ្លួនបានងាយៗឡើយ។

     «ឆាប់បីកូនមកតាមមក»ថេយ៉ុងលើកអាល្អិតជីមីននីឲ្យទៅរាងតូចហើយរាងក្រាស់ក៏ដើរទៅមុន។

      «ឆើស!ម្ដងល្អម្ដងអាក្រក់ដូចមនុស្សរោគចិត្ត»រាងតូចឈរប្រទិចលោកម្ចាស់កំណាចពីក្រោយខ្នងធ្វើឲ្យអ្នកបម្រើជីមីននីគ្រប់គ្នានៅទីនេះនាំគ្នាចំហរមាត់តែម្ដង។

     «ហូប៊ី!ខ្ញុំថាលោកគួរតែហាមមាត់ខ្លះទៅទ្វាមានមាត់បង្អួចមានត្រចៀកប្រយ័ត្នមានអ្នកណាមកស្ដាប់ឮលោកនិយាយបែបនេះគេអាចនិងយកទៅប្រាប់លោកម្ចាស់មិនខាន»ដោយសារតែឃើញរាងតូចនិយាយដាក់លោកម្ចាស់បែបនេះអ្នកបម្រើនៅទីនោះក៏ជួយដាស់តឿនកុំឲ្យរាងតូចនិយាយបែបនេះទៀត។

     «បាទ!បងស្រីខ្ញុំឈប់និយាយហើយ»រាងតូចឆ្លើយតបទាំងងក់ក្បាលតិចៗគេក៏មិនចង់ប្រទិចដែរតែមាត់នេះវាចេះតែរអិលទៅហាមមិនបាន។

     «ឆាប់ទៅតាមលោកម្ចាស់ទៅកុំឲ្យគាត់ចាំយូរ»អ្នកបម្រើម្នាក់នោះក៏ដេញឲ្យរាងតូចឆាប់ទៅតាមលោកម្ចាស់ព្រោះខ្លាចថាលោកម្ចាស់ចាំយូរនិងត្រូវដាក់ទោសមិនខាន។

     «បាទ»រាងតូចឆ្លើយហើយក៏ប្រញាប់បីអាល្អិតជីមីននីចេញទៅតាមរាងក្រាស់ថេយ៉ុងភ្លាមៗ។

     ចុះមកដល់ខាងក្រោមរាងតូចក៏ឃើញថាលោកម្ចាស់ពាក់មុខយក្សដាក់ទៀតហើយមិនដឹងថាមានរឿងអ្វីតាំងតែពីព្រឹកមកដល់ពេលនេះក៏នៅតែមិនព្រមឈប់ចងចិញ្ចើមសោះ។

រឿង លោកម្ចាស់កំណាច🔥Where stories live. Discover now